ព័ត៌មានថ្មីបំផុត

ជំនាញ​ Soft​ Skills​ទាំង​៩​ដែល​អ្នក​ត្រូវ​តែ​ចេះ​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​

Loading...
ជីវិតក្នុងទាមទារបំផុតគឺជំនាញយ៉ាងពិតប្រាកដមួយដើម្បីបំពេញការងារនោះ។ ក្រៅពីជំនាញជាក់លាក់មួយហើយ អ្នកក៏ត្រូវចេះSoft Skillsមួយចំនួនផងដែរ។Soft Skillsទាំងនេះមានសារៈសំខាន់ណាស់នៅពេលដែលអ្នកចេញបម្រើការងារ។ ជំនាញSoft Skillsទាំងនេះមានដូចជា៖



១. ធ្វើការជាក្រុម
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនឹងមិនអាចធ្វើការតែម្នាក់ឯងបាននោះទេ។ អ្នកច្បាស់ជាត្រូវធ្វើជាមួយអ្នកដទៃផ្សេងទៀតជាក្រុមដើម្បីសម្រេចនូវគោលដៅមួយ។ ហេតុបែបនេះ អ្នកត្រូវតែមានចិត្តអំណត់ និងចេះដោះស្រាយពេលធ្វើការជាក្រុម ដោយធ្វើយ៉ាងណាឲ្យចុះសម្រុងគ្នាបានរលូន។


២​. ការធ្វើបទបង្ហាញ
ចំណុចមួយនេះក៏សំខាន់សម្រាប់ជោគជ័យក្នុងវិស័យការងាររបស់អ្នកដែរ។ ជាពិសេសនៅពេលដែលអ្នកធ្វើបទបង្ហាញនូវគម្រោងរបស់អ្នកទៅកាន់ចៅហ្វាយ ឬដៃគូរសហការណ៍។ ប៉ុន្តែមនុស្សជាច្រើនតែងតែមានការភ័យនៅពេលដែលឈនៅពីមុខចំនួនមនុស្សជាច្រើន។ មធ្យោបាយដើម្បីដោះស្រាយ គឺត្រូវអនុវត្តវាឲ្យបានញឹកញាប់បំផុតនោះ ការភ័យខ្លាចទាំងអស់នឹងរលាយបាត់ដោយខ្លួនឯង។

៣. ការសម្រេចចិត្ត
នៅពេលដែលអ្នកចេញធ្វើការងារ អ្នកត្រូវតែហ៊ានសម្រេចចិត្តដោយខ្លួនឯងផ្ទាល់។ ការសម្រេចចិត្តនេះ មានសារៈសំខាន់ណាស់ បើសិនជាអ្នកចង់ក្លាយជាអ្នកដឹកនាំម្នាក់។ វាក៏សំខាន់សម្រាប់មនុស្សផ្សេងទៀតផងដែរ ព្រោះគ្មានអ្នកចូលចិត្តធ្វើការជាមួយមនុស្សមានចិត្តស្ទាក់ស្ទើរនោះទេ។

៤. ការគ្រប់គ្រងពេលវេលា
ការគ្រប់គ្រងពេលវេលាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់សិស្សដែលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ។ ក្នុងនាមជាសិស្ស ពួកគេត្រូវតែទុកជីវិតសង្គមដោយឡែកសិន និងព្យាយាមគ្រប់គ្រងពេលវេលាឲ្យបានល្អសម្រាប់ការសិក្សា ការប្រឡងយកអាហារូបករណ៍ជាដើម។

៥. ការសម្របខ្លួន
ការសម្របខ្លួននិងផ្លាស់ទៅតាមកាលៈទេសៈនេះជាចំណុចឆ្ពោះទៅរកភាពជោគជ័យ។ អ្នកមិនត្រូវប្រកាន់ខ្ជាប់អ្វីមួយរហូតហើយមិនផ្លាស់ប្ដូរវានោះទេ។ អ្នកត្រូវតែចេះសម្របខ្លួនទៅតាមកន្លែងដែលអ្នកធ្វើការ និងទៅតាមបុគ្គលិករួមការងារជាមួយ រឺចៅហ្វោយនាយ និងគោលការណ៍កន្លែងការងារ។ ដូចជាពាក្យមួយបានពោលថា “ ចូលស្ទឹងតាមបត់”។

៦. ចេះលេងសើចខ្លះ
អ្នកដឹងហើយថាមនុស្សមិនមែនជាមនុស្សយន្តនោះទេ។ ទោះបីជាកន្លែងការងារក៏ដោយ ក៏ត្រូវការមនុស្សចេះលេងសើចខ្លះដែរ។ ព្រោះវាអាចជួយកាត់បន្ថយភាពស្មុគស្មាញ ផ្ដល់ភាពសប្បាយរីករាយនិងស្នាមញញឹមដល់មនុស្សគ្រប់គ្នា។ ប៉ុន្តែការធ្វើការរបស់ក៏ត្រូវម៉ត់ចត់ដែរ ដោយមិនត្រូវលេងសើចជ្រុលពេកនោះទេ។


៧.​ ការដោះស្រាយបញ្ហា
នៅពេលដែលអ្នកឈានជើងប្រឡូកក្នុងវិស័យការងារ អ្នកនឹងជួបប្រទះជាមួយបញ្ហាកាន់តែច្រើនជាងពេលសិក្សាទៅទៀត។ បែបនេះអ្នកត្រូវតែមានជំនាញដោះស្រាយបញ្ហានានាឲ្យបាន ដូចជាការដោះស្រាយបញ្ហាក្នុងក្រុមជាដើម។

៨. កិច្ចការទំនាក់ទំនង
ពេលធ្វើការងារអ្នកត្រូវតែមានទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសអ្នកធ្វើជាមួយគ្នានិងដៃគូរសហការណ៍។​ អ្នកត្រូវតែចេះសម្របសម្រួលដោយធ្វើយ៉ាងណា ឲ្យទំនាក់ទំនងមានស្និទ្ធស្នាលមានភាពរលូនដោយគ្មានបញ្ហាណាមួយ។

៩. ជំនាញស្រាវជ្រាវ
​ការស្រាវជ្រាវនេះ ជាចំណុចមួយដែលសំខាន់សម្រាប់ជួយឲ្យអ្នកមានឆ្ពោះទៅរកភាពជោគជ័យ។ អ្នកអាចប្រើប្រាស់ជំនាញស្រាវជ្រាវមូយនេះដើម្បីរុករកព័ត៌មានមួយចំនួនដែលសំខាន់ សម្រាប់គម្រោងរបស់អ្នក រឺការងារអ្វីមួយ។ ក្នុងសម័យនេះ ការងារស្រាវជ្រាវវាកាន់តែងាយស្រួលដោយសារតែមានវត្តមានអ៊ីនធឺណែត។



អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Developgoodhabits

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)





No comments