ព័ត៌មានថ្មីបំផុត

ចំណុច​​ដែល​​ត្រូវ​​ចង​​ចាំ​​ពេល​​ភ្ជាប់​ WIFI

Loading...
គ្មាន​នរណា​ម្នាក់​ដែល​ជំទាស់​នឹង​ការ​ទទួល​យក​ការ​ភ្ជាប់​ ដើម្បី ប្រើ​អីុធើណេត​ដោយ​ឥតគិត​ថ្លៃ​នោះ ទេ សម័យ​នេះសូម្បី តែចង់​តេ​ទាក់​ទង​គ្នា​ក៏ ប្រើ​អុីនធើណេត​ដែរ ។ ដោយ​ហេតុ​វា​ផ្តល់​ភាព ងាយ​ស្រួល​ ក៏​វា​អាច​នាំ​អោយ​មាន​ទុក្ខដែល​ដោយ​មាន​ជន​ឆក់ឱកាស​ប្រែក្លាយ​វា​ជា​វិធីទាញយក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​យើង​ដែល​ជា​អ្នក​ប្រើ​ទៅវិញ។
Photo credit : digital unite


១.​ បិទ​ wifi ពេល​ឈប់​ប្រើ



ជួយ​កាត់​បន្ថយ​ការ​សីុថ្ម កាត់​បន្ថយ​ និង​ការ​រំខាន​ពីសំលេង​រោទិ៍ផ្សេងៗ។​ជាពិសេស​គឺ ការ​ការពារ​សុវត្ថិភាពខ្លួន ព្រោះពេល​យើង​ភ្ជាប់​​វា​ គេ​អាច​ស្វែង​រក​ទីតាំង​របស់​យើង​បាន ហើយ​ក៏អាច​ទាញយក​ព័ត៌មាន​ពី​ក្នុង​ទូរសព្ទដៃ​របស់​យើង​ទៀត។


២. កំុ​ដាក់​អោយ​វា​ចង​ចាំប្រព័ន្ធណាមួយ​

គេ​អាច​បង្កើត​ប្រព័ន្ធអោយ​ដូច​គ្នា​បាន​និង​បន្លំ ដើម្បីចាប់​យក​ការភ្ជាប់​ពី​ទូរសព្ទរបស់អ្នកដោយ​មិន​អោយ​អ្នក​ដឹង​ខ្លួន​ទេ។

៣. ឃើ​ញ​ free wifi កំុ​ចេះតែភ្ជាប់​

ត្រូវ​ចាំ​ថាគ្មាន​របស់​អ្វីដែល​ free ទេ គេ​អោយ​យើង​បាន​ន័យ​ថា​គេ​ត្រូវ​ការ​អ្វី​ពីយើង ដូច្នេះ​ត្រូវ​ពិនិត្យ​អោយ​ច្បាស់​សិន​។ មួយ​រំ​ពេច​ដែល​អ្នក​ភ្ជាប់​ហើយ​ នោះ​អ្នក​អាច​នឹង​ធ្លាក់​ចូល​ក្នុង​រណ្តៅគេ​ក៏​ថា​បាន​។​

៤. ជ្រើស​រើស​ប្រព័ន្ធដែល​អោយ​យើង​ភ្ជាប់​ច្រើន​តំណរ



ភ្ជាប់​ស្រួល​ពេក គេ​ក៏ងាយ​ចាប់​យកព័ត៌មាន​យើង​ដែរ ត្បិត​តែ​វា​អាច​ធ្វើ​អោយ​យើង​ធុញ តែ​ត្រូវ​គិតថា​បើ​យើង​ពិបាក​ ពួក​អ្នក​ចង់​ធ្វើ​បាប​យើង​ក៏មិន​ស្រួល​ដែរ។

៥. ប្រើ​ passcode ដើម្បីបិទព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​ទូរសព្ទដៃ

គេ​អាច​នឹង​ hack ចូល​ក្នុង​ទូរសព្ទយើង​បាន តែបើ​យើង​ប្រយ័ត្ន​ជាមួយ​នឹង​ព័ត៌មាន​សំខាន់​របស់​ខ្លួន​មួយ​ចំនួន​នោះ​យើង​អាច​នឹង​មាន​សុវត្ថិភាព ។​

អត្ថបទដោយ​៖ ហ៊ុន​ កែវលីដែត
ប្រភព ៖ brightside
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)  

No comments