ធ្វើម៉េចទើបដឹងថា ការងារអីសាកសមនិងត្រូវចំណូលចិត្តយើងបំផុត?
Loading...
មនុស្សជាច្រើនណាស់មិនមានភាពពេញចិត្តជាមួយការងារដែលពួកគេកំពុងតែបំពេញនោះទេ។ តើត្រូវធ្វើយ៉ាងណា ដើម្បីទទួលបានការងារដែលចូលចិត្ត និងសាកសមនឹងអ្នក? តោះទៅអានទាំងអស់គ្នាដើម្បីចៀសផុតពីការងារដែលអ្នកមិនពេញចិត្ត។

១. ជាការងារដែលអ្នកចាប់អារម្មណ៍
វាជាការពិបាកក្នុងការសម្រេចចិត្តណាស់ ក្នុងចំណុចមួយនេះបើសិនជាអ្នកផ្ដោតសំខាន់លើប្រាក់ខែនោះ។ មនុស្សមួយចំនួនជ្រើសរើសការងារមិនដោយសារតែការងារនោះ ជាការងារក្នុងក្ដីប្រាថ្នារបស់គេឡើយ។ គេធ្វើវាគឺដោយសារតែគ្មានជម្រើស ឬក៏ដោយសារតែប្រាក់ខែខ្ពស់តែប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវចាំថា ការជ្រើសរើសការងារដែលខុសពីក្ដីប្រាថ្នាបែបនេះនឹងធ្វើឲ្យអ្នកឆាប់ធុញទ្រាន់ជាមិនខាន។
២. សមស្របជាមួយសមត្ថភាពផ្ទាល់ខ្លួន
ក្រៅពីគិតលើបញ្ហាការងារដែលអ្នកចូលចិត្ត អ្នកក៏ត្រូវតែពិចារណាលើសមត្ថភាពខ្លួនឯងផ្ទាល់ថាខ្លួនអាចធ្វើវាបានដែរឬទេ។ ព្រោះថាការងារខ្លះដែលយើងចូលចិត្តមិនប្រាកដថាយើងអាចធ្វើវាបាននោះទេ។ អ្នកត្រូវជ្រើសរើសការងារណាដែលអ្នកមានសមត្ថិភាពពេញលេញ នឹងអ្នកពេញចិត្តនឹងធ្វើវា។ បើសិនជាអ្នកមិនសមត្ថិភាពគ្រប់គ្រាន់នោះទេ វានឹងធ្វើឲ្យការងារនោះមានលទ្ធផលមិនល្អ។
៣. ធ្វើការស្រាវជ្រាវបន្ថែមទាក់ទងនឹងការងារនោះ
ចំណុចចុងក្រោយនេះ គឺទាមទារឲ្យអ្នកធ្វើការស្រាវជ្រាវបន្ថែមលើការងារមួយណាដែលជាក្ដីប្រាថ្នារបស់អ្នក។ អ្វីដែលអ្នកត្រូវស្រាវជ្រាវនោះមានដូចជា តើការងារនឹងធ្វើការទាក់ទងនឹងអ្វីខ្លះ តើវាទាមទារឲ្យមានជំនាញឬចំណេះដឹងអ្វីខ្លះជាដើម។ បន្ទាប់ពីប្រមូលព័ត៌មានទាំងនេះបានហើយ អ្វីដែលអ្នកត្រូវធ្វើនោះ គឺហ្វឹកហាត់ខ្លួនឯងបន្ថែម ដើម្បីឲ្យសមស្របទៅនឹងតម្រូវការរបស់ការងារមួយនោះ។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack
- ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments