ធ្វើម៉េចទើបមានភាពជឿជាក់ក្នុងការនិយាយភាសាបរទេស?
Loading...
មនុស្សមួយចំនួននៅតែមានភាពខ្មាស់អៀនក្នុងការនិយាយភាសាបរទេស ដែលពួកគេបានសិក្សា ព្រោះតែគិតថាការបញ្ចេញសំឡេងរបស់ពួកគេមិនត្រឹមត្រូវដែលអាចនាំអោយអ្នកដទៃសើចចំអក ឬហេតុផលជាច្រើនផ្សេងៗទៀតដូចច្នេះថ្ងៃនេះ បណ្ណាល័យខ្មែរ សូមណែនាំពីវិធីដែលនាំអោយអ្នកមានភាពជឿជាក់ក្នុងការនិយាយភាសាផ្សេងៗ។
១. ការអនុវត្ត
អ្នកគួរតែអនុវត្តការនិយាយភាសាទាំងនោះគ្រប់ពេលគ្រប់ទីកន្លែង ដែលអ្នកអាចនិយាយបាន មិនថាការនិយាយទៅកាន់ជនជាតិដើម ឬអ្នកប្រើប្រាស់ជាភាសាទីពីរក៏ដោយ។
២. បង្កើនទំនុកចិត្ត
អ្នកអាចចាប់ផ្ដើមការនិយាយដោយប្រើពាក្យធម្មតាៗដែលអ្នកចេះច្បាស់លាស់ ឬប្រើប្រាស់សំណង់ប្រយោគទាំងឡាយណាដែលអ្នកគិតថាត្រឹមត្រូវ ហើយអ្នកនឹងកាន់តែមានទំនុកចិត្ត ក្នុងការនិយាយនៅពេលដែលអ្នកដទៃអាចយល់រាល់អ្វីដែលអ្នកចង់បង្ហាញ។
៣. ការឆ្លើយតប
នៅពេលដែលអ្នកកំពុងសន្ទនាជាមួយអ្នកណាម្នាក់ ធ្វើយ៉ាងណាអ្នកគួរតែព្យាយាមឆ្លើយតបទៅគេវិញ អោយបានច្រើនទើបការសន្ទនារបស់អ្នកកាន់តែរលូន ហើយអ្នកនិងចាប់ផ្ដើមមានភាពជឿជាក់ក្នុងការនិយាយទៅកាន់ភាគីម្ខាងទៀត។
៤. កុំព្យាយាមបកប្រែ
ការសន្ទនាមិនតម្រូវអោយអ្នកបកប្រែគ្រប់ពាក្យពេជន៍ ឬប្រយោគទាំងមូលជាភាសាដើមរបស់អ្នក ដើម្បីយល់នោះទេ ព្រោះថាការធ្វើដូចនេះអ្នកនិងត្រូវចំណាយពេលវេលាច្រើន ក្នុងការស្ដាប់ដើម្បីឆ្លើយតបទៅអ្នកដទៃ។
៥. រកពាក្យជំនួស
បើសិនជាអ្នកចង់និយាយពាក្យអ្វីមួយ អ្នកមិនគួរនៅស្ងៀមមិនហ៊ាននិយាយអ្វីនោះទេ អ្នកគួរតែនិយាយប្រយោគទាំងមូលហើយប្រើប្រាស់ពាក្យ Emm ឬ Err រួចហើយបកស្រាយអត្ថន័យពាក្យដែលអ្នកចង់និយាយនោះរួមជាមួយភាសាកាយវិការ ដូច្នេះភាគីម្ខាងទៀតនិងយល់ពីអ្វីដែលអ្នកចង់និយាយ ឬបំពេញពាក្យមួយនោះចូលក្នុងប្រយោគរបស់អ្នកតែម្ដង។
៦. ល្បឿនក្នុងការនិយាយ
អ្នកគួរតែនិយាយមួយៗតាមធម្មជាតិកុំលឿនពេក ព្រោះថាជួនកាលវាអាចធ្វើអោយគេពិបាកក្នុងការស្ដាប់ ដែលនាំអោយមានការភ័ន្តច្រលំពីអត្ថន័យដែលអ្នកចង់បង្ហាញ។
៧. កុំខ្លាចរាល់កំហុសក្នុងការនិយាយ
គ្មានអ្នកណាកើតមកមិនចេះខុសនោះទេ សូម្បីជនជាតិដើមក៏និយាយភាសារបស់ពួកគេខុសដែរដូច្នេះចូលកុំខ្លាចក្នុងការបង្កើតកំហុស ជួនកាលភាគីម្ខាងទៀតនិងជួយកែនូវកំហុសរបស់អ្នកផងក៏ថាបាន។
អត្ថបទដោយ៖ ជុំ រស្មី
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments