៨យ៉ាងលើកទឹកចិត្តមិត្តសម្លាញ់ឲ្យសប្បាយចិត្តពេលគេកំពុងកើតទុក្ខ
Loading...
អ្នកប្រាកដជាពិបាកចិត្ដណាស់នៅពេលដែលមនុស្សជិតដិតជាមួយអ្នកខូចចិត្ដនឹងរឿងអ្វីមួយ ហើយអ្នកមិនអាចជួយអ្វីគេបាន។ ចំពោះអ្នកដែលកំពុងតែខូចចិត្ដឬពិបាកចិត្ដពិតជាត្រូវការមនុស្សម្នាក់មកលើកទឹកចិត្ដ អ្នកយល់ចិត្ដរបស់គេ។ ទាំងនេះជាវិធីមួយចំនួនដែលអាចជួយលើកទឹកចិត្ដអ្នកនៅជុំវិញខ្លួនអ្នកមានអារម្មណ៍ល្អឡើងវិញ។

១. សុំការអនុញ្ញាត
ដំបូងអ្នកត្រូវស្វែងយល់ពីមនុស្សម្នាក់ហ្នឹងសិនថា គេពិតជាត្រូវការអ្នកលើកទឹកចិត្ដមែនឬអត់។ មានពេលខ្លះអ្នកដែលពិបាកចិត្ដច្រើនតែចង់នៅស្ងប់ស្ងាត់ម្នាក់ឯង។

២. ស្ដាប់គេ
ចំណុចដែលល្អបំផុតគឺស្ដាប់នូវរឿងរ៉ាវដែលគេពិបាកចិត្ដ អ្នកគួរតែបណ្ដោយឲ្យនិយាយឲ្យអស់ពីចិត្ដរបស់គេ។ អ្នកមិននិយាយកាត់សំដីគេឡើយ ធ្វើបែបអាចឲ្យគេបានធូរចិត្ដបានខ្លះ។
៣. កុំព្យាយាមផ្ដល់ដំបូន្មាន
អ្នកមិនគួរព្យាយាមផ្ដល់ដំបូន្មានឬបង្រៀនគេនោះទេ ព្រោះថាមនុស្សដែលកំពុងពិបាកចិត្ដមិនសូវចាប់អារម្មណ៍នឹងអ្វីដែលអ្នកផ្ដល់ឲ្យនោះទេ។ អ្នកគួរតែចាំដល់គេមានអារម្មណ៍បានធូរស្រាលបន្ដិចចាំផ្ដល់យោបល់ឲ្យគេទើបជាការល្អ។ អ្វីដែលអ្នកធ្វើបានគឺសាកសួរគេឲ្យបានច្រើនដើម្បីឲ្យគេនិយាយពីទុក្ខកង្វល់មកឲ្យអស់ពីចិត្ដ។
៤. អោបគេ

អ្នកគួរតែអោបគេឲ្យបានណែន នេះជាលើកទឹកចិត្ដនិងធ្វើឲ្យគេមានងារម្មណ៍ល្អ បានមួយកំរឹតធំផងដែរ។
៥. យំឲ្យអស់ចិត្ដ

អ្នកគួរតែបណ្ដោយឲ្យគេយំ យំឲ្យអស់ចិត្ដរបស់គេ ព្រោះថានៅពេលដែលគេយំកាន់តែខ្លំាងឡើងអាចឲ្យគេមានអារម្មណ៍បានធូរស្បើយបានមួយកំរឹត។
៦. សរសេរសំបុត្រ

អ្នកគួរតែសរសេរសំបុត្រឬផ្ញើរទៅកាន់គេ នោះអាចបញ្ជាក់ថានៅមានអ្នកម្នាក់ដែរ ដែលតែងតែនៅក្បែរគេនិងលើកទឹកចិត្ដគេជានិច្ច។
៧. ព្យាយាមឲ្យគេនៅឆ្ងាយពីគ្រឿងអេឡិចត្រូនិច
ព្យាយាមបញ្ចុះបញ្ចូលគេអោយនៅឲ្យឆ្ងាយពីគ្រឿងអេឡិចនិចដូចជាទូរទស្សន៍ ទូរស័ព្ទជាដើម។ បើសិនអាចនាំគេចេញទៅក្រៅផ្ទះកាន់តែប្រសើរ។
៨. ស្រូបយកខ្យល់អាកាសខាងក្រៅ

អាកាសធាតុខាងក្រៅផ្ទះអាចជួយឲ្យអារម្មណ៍គេបានស្រស់ស្រាយជាងមុន ជាពិសេសកន្លែងដែលមានទឹក ឬព្រៃឈើជាដើម។
៩. ជួយគេឲ្យសើច

អ្នកគួរតែស្វែករកអ្វីដែលអាចធ្វើឲ្យគេសើចញញឹមបាន ធ្វើដូចនេះនឹងធ្វើឲ្យគេសប្បាយចិត្ដបាន ភ្លេចទុក្ខកង្វល់បានមួយកំរឹត។
១០. ដើរលេងជាមួយគ្នាជាពិសេស Road trip

ដំណើរកម្សាន្ដជាផ្នែកមួយអាចឲ្យអ្នកដែលពិបាកចិត្ដបានធូរស្បើយបានមួយកំរឹត ដើរកម្សាន្ដឲ្យបានញឹកញាប់។
១១. មើលកុនជាមួយគ្នា

រករឿងណាដែលល្អមើល ហើយមើលជាមួយគ្នា បើសិនជាអាចអ្នកគួរតែមើលរឿងណាដែលកំប្លែងៗកាន់ប្រសើរ។
១២. ហាត់យូហ្គាជាមួយគ្នា

ការហាត់យូហ្គាអាចជួយឲ្យអារម្មណ៍បានស្រស់ស្រាយនិងស្ងប់ល្អ ដូចនេះយូហ្គាជាកីឡាដ៏ល្អមួយដែលអ្នកតែមកហាត់ជាមួយគ្នា៕
ប្រែសម្រួលដោយ៖ ណយ ធានី
ប្រភព៖ Fabhow
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments