ព័ត៌មានថ្មីបំផុត

យល់​ដឹង​​អត្តចរិត​មនុស្ស​ម្នាក់​តាម​រយ:​ឥរិយាបថ​នៃ​ការ​អង្គុយ​

Loading...
ឥរិយាបថនៃការអង្គុយអាចបង្ហាញអោយឃើញពីបុគ្គលិកលក្ខណ:​របស់មនុស្សម្នាក់បាន​យ៉ាង​ងាយ​ស្រួល។ តោះសាកអានចំនុចខាងក្រោមទាំងប៉ុន្មាននេះបន្តិចមើល ក្រែងល​អាចមើលពី​ចរិត​មនុស្ស​ដែលអ្នកមិនធ្លាប់ដឹង។




១. អង្គុយពែនភ្នែន

ការអង្គុយពែនផ្នែនលើឥដ្ឋ ឫលើផ្ទៃរាបស្មើ អាចបង្ហាញថាអ្នកជាមនុស្សមានចិត្តទូលាយ បើកចំហរចំពោះរឿងផ្សេងៗ និងមិនសូវចេះខ្វាយខ្វល់ច្រើននោះទេ។


២. អង្គុយត្រង់ខ្នង

មានន័យថា អ្នកជាមនុស្សមានទំនុកចិត្តលើខ្លួនឯង មានភាពរឹងមាំ និងជាមនុស្សអាចពឹងពាក់បាន។


៣. អង្គុយព័ទ្ធជើង

ឥរិយាបថនេះមានន័យថា អ្នកជាមនុស្សមានឫកពារសមរម្យ និងថ្លៃថ្នូរ ប៉ុន្តែក៏ជាមនុស្សដែលដាក់ខ្លួនផងដែរ។ នៅពេលដែលអ្នកអង្គុយបែបនេះ អាចធ្វើអោយអ្នកដទៃនៅជុំវិញក៏មានអារម្មណ៍ល្អនិងមានទំនុកចិត្តផងដែរ។


៤. អង្គុយលុតជង្គង់




មានន័យថាអ្នកជាមនុស្សចេះជួយយកអាសារអ្នកដទៃ និងមានចិត្តល្អ សន្តោសប្រណីគ្រប់ពេល។ អ្នកជាមនុស្សមានភាពជាអ្នកដឹកនាំ រហ័សរហួន និងពូកែដោះស្រាយបញ្ហានានា។


៥. អង្គុយបត់ជើងហើយផ្តេកខ្លួនបញ្ឆិតបន្តិច

ការអង្គុយបែបនេះបង្ហាញថា អ្នកជាមនុស្សរស់រាយរាក់ទាក់ ទន់ភ្លន់ ហើយយកចិត្តទុកដាក់នឹងអ្នកដទៃ ជាពិសេសអ្នកមានភាពផ្អែមល្ហែមជាប់ជានិច្ច។ ម្យ៉ាងទៀត វាក៏អាចពណ៌នាបានថាអ្នកច្រើនមានអារម្មណ៍និងចូលចិត្តនិយាយលេងបែបញ៉ែញ៉ង។


៦. អង្គុយព័ទ្ធដៃនឹងទ្រូង

វាបង្ហាញពីភាពអង់អាច ថាមពល និងជំនឿចិត្តដែលអ្នកមាននៅក្នុងខ្លួន។ ការអង្គុយបែបនេះអាចសម្គាល់ថាអ្នកជាមនុស្សដែលតែងតែការពារខ្លួនគ្រប់ពេលវេលា ដោយថាមពលនិងអំណាចនៃដៃរបស់អ្នក ដូចដែលអ្នកព័ទ្ធវាដូច្នោះដែរ។


ប្រភពអត្ថបទពី: noonecares.net
រៀបរៀងនិងសរសេរដោយ: ចន​ ច័ន្ទបូតា

No comments