ទម្លាប់អាក្រក់ដែលធ្វើឲ្យអ្នកមានអាយុខ្លី
Loading...
តើអ្នកចង់រស់នៅ មានអាយុវែង និងសប្បាយចិត្តរហូតដែរ? បើសិនជាមែននោះ អ្នកគួរតែលះបង់ទម្លាប់មួយចំនួន ដែលវាត្រូវបានគេចាត់ទុកថា ធ្វើឲ្យអ្នកមានអាយុខ្លីទៅ។ ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់មួយចំនួន ដែលអាចធ្វើឲ្យអ្នក មានអាយុខ្លីបាន។
អង្គុយយូរ
ខណៈពេលដែលអ្នក កំពុងតែអង្គុយជាញឹកញាប់ នៅមុខកុំព្យូទ័រ ទាំងនៅកន្លែងធ្វើការ ឬមើលទូរទស្សន៍នៅផ្ទះនោះ វាពិតជាអាចធ្វើឲ្យអ្នករីករាយមែន ប៉ុន្តែ ការដែលរស់នៅបែបនេះហើយគ្មានលំហាត់ប្រាណ អាចបណ្តាលឲ្យមានបញ្ហាសុខភាពច្រើន។ ជាក់ស្តែង ជីវិតរស់នៅបែបស៊ីដេកៗ អាចធ្វើឲ្យមនុស្សឆាប់ស្លាប់បាន។
ហាត់ប្រាណខ្លាំងក្លាពេក
បើសិនជាអ្នកគិតថា ការចំណាយពេលវេលាហាត់ប្រាណច្រើន គឺជារឿងដ៏ល្អនោះ អ្នកគួរតែគិតឡើងវិញហើយ។ ការដែលហាត់ប្រាណច្រើនពេក នឹងដាក់សម្ពាធដល់បេះដូង ហើយអាចនឹងមានអាយុខ្លីបានដែរ។
មិនមានទំនាក់ទំនងក្នុងសង្គម
ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ នឹងជួយបំបាត់ស្ត្រេស។ ការដែលរស់នៅមានមនុស្សនៅជុំវិញខ្លួន ចេះយកចិត្តទុកដាក់ចំពោះអ្នក ហើយអ្នកយកចិត្តទុកដាក់ ចំពោះគេវិញនោះ នឹងបង្កើតបានជាអារម្មណ៍សប្បាយចិត្ត និងសេចក្តីស្រឡាញ់ ហើយក៏ជួយឲ្យមានអាយុវែងដែរ។
គេងច្រើនពេក
មនុស្សគ្រប់គ្នាដឹងហើយថា ការគេងមិនបានគ្រប់គ្រាន់ ពិតជាមិនល្អ ចំពោះសុខភាពឡើយ។ តើអ្នកមានដឹងទេថា ការគេងច្រើនពេក មិនគ្រាន់តែមិនល្អ ចំពោះសុខភាពទេ តែថែមទាំងប៉ះពាល់ ដល់ភ្នែកទៀតផង? យកល្អ គួរតែគេងត្រឹមតែ ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ គឺគ្រប់គ្រាន់ហើយ។
ញ៉ាំអាហារមិនផ្តល់សុខភាពច្រើនពេក
តាមពិត អាហារមិនផ្តល់សុខភាព អាចធ្វើឲ្យសុខភាពចុះខ្សោយបាន។ បើសិនជាអ្នកចូលចិត្តអាហារមានជាតិខ្លាញ់ ឬប្រៃច្រើននោះ អ្នកគួរតែគិតឡើងវិញហើយ។
តែងតែមានអារម្មណ៍ស្មុគស្មាញ
ដូចគេនិយាយថា ការសើចច្រើន គឺជាឱសថព្យាបាលជំងឺដ៏ល្អបំផុត។ គ្រូពេទ្យនិយាយថា ការសើច ពិតជាអាចកាត់បន្ថយ ការប្រឈមនឹងជំងឺបេះដូងបាន។ តាមរយៈការសើចជាញឹកញាប់វានឹងធ្វើឲ្យដំណើរជីវិត កាន់តែមានភាពងាយស្រួលជាងមុន។
រួមភេទមិនគ្រប់គ្រាន់
នេះគឺជាហេតុផលមួយផ្សេងទៀតដែលថា វាគឺជារឿងដ៏អស្ចារ្យមួយ ដែលអ្នកត្រូវការធ្វើសកម្មភាពច្រើននៅលើគ្រែ។ អ្នកជំនាញនិយាយថា អត្រានៃការស្លាប់របស់អ្នក មិនបានរួមភេទជាញឹកញាប់ឃើញថា ខ្ពស់ជាងអ្នករួមភេទញឹកញាប់ រហូតដល់ ៥០ ភាគរយឯណោះ។ ដូច្នេះ បើសិនជាអ្នកចង់មានអាយុវែង និងជីវិតសប្បាយរីករាយនោះ អ្នកគួរតែរួមភេទ ឲ្យបានញឹកញាប់។
មិនមានការងារធ្វើ
តាមការសិក្សាបានឲ្យដឹងថា ការប្រឈមនឹងការឆាប់ស្លាប់ នឹងកើនឡើងប្រហែល ៦៣ ភាគរយ បើសិនជាអ្នកមិនអាចស្វែងរកការងារធ្វើបាន៕
ប្រភពអត្ថបទ៖ Health.com.kh

No comments