ព័ត៌មានថ្មីបំផុត

កំហុស​នៃ​​សកម្មភាព​​រស់​​នៅ​​ប្រចាំ​​ថ្ងៃ​​​ដែល​​​អ្នក​​ធ្វើខុស​ដោយ​​មិន​​ដឹង​​ខ្លួន​​

Loading...
មនុស្ស​គ្រប់​គ្នា​ចង់​ស្អាត ចង់​មាន​សុខភាព ហើយ​ខិតខំ​ធ្វើ​បែប​យ៉ាង ដើម្បី​ទទួល​លទ្ធផល​ទាំងនោះ ប៉ុន្តែ ពេលខ្លះ អ្នក​នឹង​ធ្វើ​វា​ខុស ដោយ​មិន​ដឹង​ខ្លួន​។​



១. ងូតទឹក​ច្រើនពេក​
​ការ​ងូតទឹក​ច្រើនដង​ពេក ធ្វើឲ្យ​ស្បែក​មាន​បញ្ហា ហើយ​ប្រឈម​នឹង​ការ​រលាក ឬ​ការឆ្លង​មេរោគ​។ ការ​ងូតទឹក​ច្រើនពេក អាច​ធ្វើឲ្យ​ស្បែក​ស្ងួត ប្រេះ និង​បាត់បង់​សំណើម​ធម្មជាតិ​។​

២. ដុស​ធ្មេញ និង​រូស​ធ្មេញ ក្រោយពេល​ញ៉ាំ​អី​រួច​ជានិច្ច​
​អ្នក​គួរ​ដុស​សម្អាត​ធ្មេញ ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ យ៉ាងហោចណាស់ ៦០ វិនាទី​ក្រោយ​ញ៉ាំ​អី​រួច ប៉ុន្តែ ការប្រញាប់​ដុសធ្មេញ​ភ្លាមៗ ឬ​ញឹកញាប់​ពេក មិនល្អ​ចំពោះ​សុខភាព​មាត់​ធ្មេញ​ឡើយ​។​

៣. ប្រើ​ដៃ​ជូត​ញើស​
​ពេល​ហាត់ប្រាណ ឬ​ធ្វើ​ការងារ​បញ្ចេញ​ញើស មនុស្ស​ភាគច្រើន តែង​ប្រើ​ដៃ ដើម្បី​ជូត​ញើស ដែល​វា​ជា​ទង្វើ​មិន​ត្រឹមត្រូវ​នោះទេ​។ ចូរ​ប្រើ​កន្សែង ឬ​អាវ ដើម្បី​ជូត​ញើស​វិញ ទើប​មាន​សុវត្ថិភាព ចំពោះ​អ្នក​។​

៤. កន្ត្រៃ​កាត់​ក្រចក​
​ក្នុង​ក្រុម​គ្រួសារ​ភាគច្រើន គេ​តែងតែ​ប្រើ​កន្ត្រៃ​កាត់​ក្រចក​រួមគ្នា​។ តើ​វា​ត្រឹមត្រូវ​ទេ​? អ្នក​គួរ​ដឹងថា ពេល​កាត់​ក្រចក ច្បាស់​ណាស់ អ្នក​នឹង​ត្រូវ​កាត់​ស្បែក​ផងដែរ ដូច្នេះ ឱកាស​នៃ​ការឆ្លង​មេរោគ និង​បាក់តេរី ពិតជា​ខ្ពស់​ខ្លាំងណាស់​។​

៥. តេ​ឡេប​ញ្ជា​
​អ្នក​ប្រហែលជា​មិន​ធ្លាប់ ជូត​សម្អាត​តេ​ឡេប​ញ្ជា​ម៉ាស៊ីនត្រជាក់ ឬ​ទូរទស្សន៍​ឡើយ ដូច្នេះ ចាប់ពី​ពេលនេះ​ទៅ អ្នក​គួរ​ឧស្សាហ៍​ជូត​សម្អាត​វា ដោយ​ប្រើ​ទឹក​ក្រូចឆ្មារ​៕

ប្រភពអត្ថបទ៖ Health.com.kh





No comments