ព័ត៌មានថ្មីបំផុត

ទាយ​ចរិត​​តាម​រយៈ​សត្វ​ចិញ្ចឹម​ដែល​ចូល​ចិត្ត!​ តោះ!​ លេង​សាក​មើល៍!​

Loading...
មនុស្សយើងភាគច្រើនតែងតែចិញ្ចឹមសត្វនៅក្នុងផ្ទះ ដើម្បីបង្កើតនូវភាពកក់ក្តៅ មនោសញ្ចេតនា ក្តីស្រឡាញ់និងថែទាំ ព្រមទាំងអាចបង្កើនភាពជិតស្និទ្ធទៅវិញទៅមក រវាងមនុស្សនិងមនុស្ស និងមនុស្ស និងសត្វចិញ្ចឹមទាំងនោះ។ ជម្រើសនៃសត្វចិញ្ចឹមរបស់អាចបង្ហាញថាអ្នកមានចរិតបែបណាបាន តើអ្នកជឿអត់? តោះអានទាំងអស់គ្នាមើល៍។




១. សត្វឆ្កែ

មនុស្សដែលចិញ្ចឹមសត្វឆ្កែជាមនុស្សដែលរីករាយជានិច្ច ចូលចិត្តមានអ្នកកំដរគ្រប់ពេល និងចូលចិត្តទទួលបានក្តីស្រឡាញ់។ ពួកគេជាមនុស្សចូលចិត្តចម្រុះជាមួយអ្នកដទៃ ពូកែបង្កើតមិត្តភក្តិថ្មីៗ​ និងចូលចិត្តធ្វើអ្វីដែលពោរពេញដោយការផ្សងព្រេង។

២. សត្វល្មូន

អ្នកទាំងនេះជាមនុស្សមានភាពម្ចាស់ការលើខ្លួនឯង និងមានភាពម៉ត់ចត់ ច្បាស់លាស់។ ពួកគេមិនសូវចង់អោយអ្នកដទៃនៅក្បែរច្រើនពេកទេ ព្រោះគេគិតថាមិនចាំចាច់ ប៉ុន្តែមិនមែនមានន័យថាពួកគេមិនសប្បាយចិត្តទាំងស្រុងទេ ពួកគេនឹងលះបង់ពេលវេលាដើម្បីនៅក្បែរមនុស្សដែលគេស្រឡាញ់។

៣. ​សត្វបក្សី


ជាមនុស្សដែលមានគំនិតច្នៃប្រឌិត និងមានការបង្កើតថ្មីគ្រប់ពេល។ ពួកគេតែងតែធ្វើយ៉ាងណាអោយខ្លួនមានសេរីភាព និងធ្វើអ្វីដែលអាចអោយគេសប្បាយ។ មនុស្សប្រភេទនេះជាមនុស្សដែលមានចរិតគ្រប់គ្រងអ្នកដទៃ និងមានម្ចាស់ការខ្ពស់ផងដែរ។

៤. សត្វឆ្មា

អាចនិយាយបានថាពួកគេជាមនុស្សដែលឆាប់ទទួលភាពភ័យខ្លាច ប៉ុន្តែពួកគេច្បាស់ណាស់មានភាពឆ្លាតវៃ រហ័សរហួន និងច្នៃប្រឌិតខ្ពស់។ ពួកគេចូលចិត្តស្វែងរកអ្វីថ្មីៗ បង្កើតទំនាក់ទំនងជាមួយអ្នកដទៃ និងអ្វីដែលពិសេសគឹគេចូលចិត្តធ្វើដំណើរទៅកន្លែងប្លែកៗដែលមិនធ្លាប់បានទៅពីមុន។


ប្រភពអត្ថបទពី: wikr.com
រៀបរៀងនិងសរសេរដោយ: ចន​ ច័ន្ទបូតា

No comments