ព័ត៌មានថ្មីបំផុត

លក្ខណៈ៤​យ៉ាង​​របស់​​មនុស្ស​ស្រី​ដែល​​ធ្វើឲ្យ​​មនុស្ស​​ប្រុស​ល​ង់​​​ស្រឡាញ់​​​ដកចិត្តមិនរួច

Loading...
​រូបរាង​ខាង​ក្រៅ​របស់​មនុស្ស​ម្នាក់ ​មិនមែន​បង្ហាញ​នូវ​រឿង​គ្រប់យ៉ាង​ទាក់ទង​នឹង​ចំណងស្នេហា​ឡើយ​។ ការ​ដែល​មាន​តុល្យភាព​រវាង​អត្ត​ច​រិតខាង​រាងកាយ និង​លក្ខណៈសម្បត្តិ​គឺជា​រឿង​ល្អ​បំផុត​។ បុរស​ម្នាក់​ច្រើនតែ​លង់​ស្រឡាញ់​មនុស្ស​ស្រី​ដោយសារ​តែ​លក្ខណៈសម្បត្តិ​ជាច្រើន​របស់​នាង​។ យ៉ាងណាមិញ វា​មិន​មាន​អំណះអំណាង​ណាមួយ​ច្បាស់លាស់​ថា បុរស​ម្នាក់​អាច​ស្រឡាញ់​អ្នកនោះ​ទេ ប៉ុន្តែ​លក្ខណៈ​បួន​យ៉ាង​របស់​មនុស្ស​ស្រី​ខាង​ក្រោម​នេះ ទំនង​ជា​គ្រប់គ្រាន់​សម្រាប់​ធ្វើឲ្យ​មនុស្ស​ប្រុសល​ង់​ស្រឡាញ់​បាន​។



១. ​ភាព​ជា​មនុស្ស​ស្រី​
​បុរស​ភាគច្រើន​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មាន​លក្ខណៈ​ជា​មនុស្ស​ស្រី​ពិតៗ ព្រោះថា គ្រប់យ៉ាង​ដែល​មនុស្ស​ស្រី​ប្រភេទ​នេះ​សម្តែង​ចេញ​មក​ខាងក្រៅ​ច្រើន​តែ​ផ្តល់នូវ​ភាព​ទាក់ទាញ និង​ចូលចិត្ត​ពី​មនុស្ស​ប្រុស​។

២. រូប​សម្រស់​
​រឿង​នេះ​មិនមែន​មានន័យថា​រូប​សម្រស់​រាងកាយ​ទេ តែ​ជា​រូប​សម្រស់ ឬ​ភាពស្រស់ស្អាត​ខាង​អារម្មណ៍ អត្ត​ចរិក កាយវិការ និង​លក្ខណៈសម្បត្តិ​ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​លង់​ស្រឡាញ់​អ្នក​។ មនុស្ស​ប្រុស​ច្រើន​តែ​កត់សម្គាល់​ទៅលើ​ភាពទន់ភ្លន់ ភាព​វៃឆ្លាត និង​ការពិចារណា​របស់​នាង​។ នេះ​ហើយ​គឺជា​រូប​សម្រស់​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​បុរស​លង់​ស្រឡាញ់​។

៣. ភាពសាមញ្ញៗ​
​ជាទូទៅ មនុស្ស​ប្រុស​មិន​លង់​ស្រឡាញ់​ជាមួយ​មនុស្ស​ស្រី​ដែល​តុបតែង​ខ្លួន​ខ្លាំង ឬ​មាន​ភាពលំបាក​ខាង​រស់នៅ​ច្រើន​នោះទេ​។ ស្ត្រី​ដែល​មាន​ភាពលំបាក​បែប​នេះ​មិន​ដែល​និយាយ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ឡើយ​។ សម្រាប់​មនុស្ស​ស្រី​ដែល​ស៊ីវីល័យ​ពេក​ក៏​តែងតែ​បង្ហាញ​ច​រឹក​លក្ខណៈ​មិន​ចូលចិត្ត​នូវ​រឿង​គ្រប់យ៉ាង​ដែរ​។ អ្វី​ដែល​មនុស្ស​ប្រុស​ចង់បាន​នោះ​គឺ មនុស្ស​ស្រី​សាមញ្ញ​ម្នាក់​ដែល​មិន​ចាំបាច់​ត្រូវការ​លេង​ស្តាយ​សក់ តុបតែង​ខ្លួន ឬ​ត្រូវការ​របស់​ប្រេនៗ​ច្រើន​នោះ​ទេ​។

៤. មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​
​មនុស្ស​ស្រី​អាច​នឹង​មាន​មន្ត​ស្នេហ៍​បាន គឺជា​មនុស្ស​ស្រី​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្លាំង​។ ស្ត្រី​មិន​ចាំបាច់​មាន​សម្រស់​ស្រស់ស្អាត ឬ​រាងកាយ​ល្អឥតខ្ចោះ​ដើម្បី​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​ឡើយ​។ អ្នក​អាច​នឹង​សប្បាយចិត្ត និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​បាន​ដោយ​គ្រាន់តែ​បង្កើត​ជា​គោលដៅ​ច្បាស់លាស់​មួយ​ក្នុង​ជីវិត​គឺ​គ្រប់គ្រាន់​ហើយ​។

មនុស្ស​ប្រុស​មិនមែន​គ្រាន់តែ​យកចិត្តទុកដាក់​ទៅលើ​រូបរាង​ខាង​ក្រៅ​របស់​អ្នក​ទេ ពួកគេ​ក៏​ត្រូវការ​ពិនិត្យ​ទៅលើ​អ្វី​ដែល​ជា​លក្ខណៈ​ពិសេសរ​បស់​អ្នក និង​ភាព​ទាក់ទាញ​របស់​អ្នក​ដែរ​។ ដូច្នេះ​មុន​ពេល​ធ្វើ​ខ្លួន​មាន​រាងកាយ​ល្អ​ឥត​ខ្ចោះ​នោះ ចូរ​ធ្វើយ៉ាងណា​មាន​សុខភាព​ល្អ ភាព​ជា​មនុស្ស​ស្រី មាន​ភាពសាមញ្ញៗ​ក្នុង​ការរស់នៅ និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​៕

ប្រភពអត្ថបទ៖ Health.com.kh

No comments