ធ្វើអីបន្តិចតែងតែអស់កម្លាំងទន់ខ្លួនមែនទេ? ទាំងនេះជាមូលហេតុរបស់វា!
Loading...
ការអស់កម្លាំងគឺមិនមែន មានសភាពដូចគ្នាទៅនឹងអារម្មណ៍នៃការងងុយគេង បើទោះជាវាអាចនឹង កើតមានរួម ជាមួយនឹងអារម្មណ៍នៃការងងុយគេង និង មិនមានអារម្មណ៍ចង់ធ្វើការអ្វីមួយនោះ ។

នៅក្នុងករណីខ្លះ ការអស់កម្លាំង អាចជាសញ្ញា នៃបញ្ហាផ្នែកស្ថានភាពវេជ្ជសាស្ត្រ ដែលត្រូវធ្វើការ តាមដាន ស្វែងរកមូលហេតុជាក់លាក់ និង តម្រូវអោយមានការព្យាបាល តាមផ្នែកវេជ្ជសាស្ត្រផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ភាគច្រើន សភាពនៃការអស់កម្លាំង អាចសម្គាល់បានពីទម្លាប់ មួយឬច្រើន របស់អ្នក។ គឺថា អ្នកអាចនឹងដឹងថា តើកត្តាអ្វីដែលអាច ធ្វើអោយអ្នកអស់កម្លាំងបាន។ ហើយជាមួយនឹង បំលាស់ប្តូរនៃទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន នោះវានឹងហាក់ធ្វើអោយអ្នក ទទួលបានមកវិញនូវ ថាមពលរស់រវើក មកក្នុងជីវិតរបស់អ្នកវិញ ។
មូលហេតុដែលធ្វើអោយអ្នកអស់កម្លាំង
ការឆាប់ចាត់វិធានការណ៍ ចំពោះបញ្ហាដែលកើតមាននេះ គឺអាចនឹងមានទំនួលខុសត្រួវបាន ចំពោះ សភាពអស់កម្លាំង នឹងជាដំណាក់កាលដំបូង ក្នុងការទទួលបាននូវអារម្មណ៍ធូរស្បើយ។ ជាទូទៅ ករណីភាគច្រើន ដែលជាកត្តារួមចំណែកអាចធ្វើអោយអ្នក អស់កម្លាំងបានរួមមាន នូវមូលហេតុចំបង ៣យ៉ាងគឺ ទម្លាប់នៃការរស់នៅប្រចាំថ្ងៃ, បញ្ហាផ្លូវចិត្ត និង ស្ថានភាពផ្នែកវេជ្ជសាស្ត្រ។
កត្តាទម្លាប់នៃការរស់នៅប្រចាំ
ការដែលអ្នកមានអារម្មណ៍ថាអស់កម្លាំង អាចបណ្តាលមកពី ៖
១. ការសេពគ្រឿងស្រវឹង
២. ការទទួលភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
៣. ការធ្វើសកម្មភាពរាងកាយច្រើនជ្រុល
៤. ការមិនធ្វើសកម្មភាពអ្វីទាល់តែសោះ
៥. សំរាន្តមិនសូវបាន
៦. ការប្រើឱសថមួយចំនួនមានដូចជា ថ្នាំក្អក និង ថ្នាំផ្តាសាយ,ថ្នាំប្រឆាំងនឹងប្រតិកម្មអាលែហ្សី , ថ្នាំតាមវេជ្ជបញ្ជា សម្រាប់ព្យាបាលបញ្ហានៃការឈឺចាប់ , ថ្នាំសម្រាប់ព្យាបាលជំងឺបេះដូង,ថ្នាំបញ្ចុះសម្ពាធឈាម និង ប្រភេទថ្នាំព្យាបាលជំងឺផ្លូវចិត្តមួយចំនួន ។
៧. ទម្លាប់នៃការទទួលទានអាហារ ដែលផ្តល់ផលមិនល្អចំពោះសុខភាព។
បញ្ហាផ្នែកផ្លូវចិត្ត
ការអស់កម្លាំង គឺជារោគសញ្ញាទូទៅ នៃបញ្ហាសុខភាពផ្លូវចិត្តមានដូចជា៖
១. ភាពថប់បារម្ភ
២. ជំងឺធ្លាក់ទឹកចិត្ត
៣. ភាពសោកសៅ
៤. ស្ត្រេស ។
ស្ថានភាពផ្នែកវេជ្ជសាស្ត្រ
សភាពអស់កម្លាំង ជាទៀងទាត់ក៏អាចជា សញ្ញានៃស្ថានភាពផ្នែកវេជ្ជសាស្ត្រ ដែលអាចបណ្តាលមកពី ជំងឺជាក់លាក់ណាមួយ ៖
១. ការថមថយរបស់សម្តត្ថភាពថ្លើម
២. ជំងឺកង្វះគ្រាប់ឈាមក្រហម
៣. ជំងឺមហារីក
៤. រោគសញ្ញានៃជំងឺអស់កម្លាំងជារ៉ាំរ៉ៃ
៥. ការខ្សោយតម្រងនោមរ៉ាំរ៉ៃ
៦. ជំងឺបេះដូង
៧. ជំងឺសួត
៨. ការធាត់ជ្រុល
៩. ការមានផ្ទៃពោះ
១០. ការគេងដោយមិនដកដង្ហើម
១១. ជំងឺទឹកនោមផ្អែមប្រភេទទីមួយ និង ទីពីរ ។ល។
តើពេលណាដែលអ្នកត្រូវទៅជួបនឹងគ្រូពេទ្យ?
នៅពេលដែលអ្នក សម្គាល់ឃើញថាសភាពអស់កម្លាំងរបស់អ្នក ចេះតែបន្ត នោះអ្នកនឹងយល់ថា ការ បង្កើតនូវបំលាស់ប្តូរចំពោះ ទម្លាប់រស់នៅប្រចាំ ឬ ការព្យាបាលនូវស្ថានភាពផ្នែកវេជ្ជសាស្ត្រ ដែលជាដើម ចម នោះវានឹងផ្តល់អោយអ្នកវិញ នូវថាមពលដែលអ្នកត្រូវការ ។
ធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត
ទាក់ទងទៅកាន់វេជ្ជបណ្ឌិត និង ធ្វើការណាត់ជួបជាមួយនឹង គាត់ដើម្បីធ្វើការពិភាក្សា ពីសភាពអស់ កម្លាំងរបស់អ្នក ប្រសិនបើវានៅតែបន្តមាន ក្នុងរយៈពេល ២សប្តាហ៍ឬ ច្រើនជាងនេះ បើទោះជាអ្នក បានព្យាយាមធ្វើការ សម្រាក, កាត់បន្ថយស្ត្រេស, ធ្វើការទទួលទានអាហារបានត្រឹមត្រួវ និង ផឹកសារធាតុរាវបានច្រើនហើយ តែនៅតែមិនបាត់ទៀតនោះ៕
ប្រភពអត្ថបទ៖ Health.com.kh

No comments