ព័ត៌មានថ្មីបំផុត

អត់​​ញ៉ាំ​​អាហារ​​ពេល​​ព្រឹក​​ទៀត​​ហើយ​​មែន​​ទេ?​​ ដឹង​​អត់​​ថា​​វា​​សំខាន់​​ប៉ុណ្ណា?​​

Loading...
ជា​ការពិត អាហា​រទាំង​៣​ពេល អាហារ​ពេលព្រឹក​គឺជា​អាហារ​ដ៏​សំខាន់​ជាងគេ​។ ទោះជា​យ៉ាងណាក្តី អ្នក​ត្រូវ​ដឹង​ពីរ​ចំណុច​ពី​វា​។​



១. ពេលវេលា​នៃ​ការ​ទទួលទាន គឺ​មិន​សំខាន់​ខ្លាំង​ដូច​អ្វី​ដែល​អ្នក​បាន​គិត​នោះទេ ។ អ្នក​មិន​ចាំបាច់​បរិភោគ​វា នៅក្នុង​ពេល​ព្រឹក​ព្រលឹម​ពេក​នោះ​ឡើយ ឬ​ត្រឹម​តែ​រយៈពេល​១​ម៉ោង​ក្រោយ​ក្រោកពីដំណេក​។

២. ការ​ទទួលទាន​អាហារ​ពេលព្រឹក មិនបាន​ធ្វើឲ្យ​អ្នកឡើង​ទម្ងន់  ឬ​ស្រក​ទម្ងន់​ឡើយ ប៉ុន្តែ​វា​អាច​ធ្វើឲ្យ​រាងកាយ​អ្នក​រឹងមាំ​ត្រៀម​សម្រាប់​សកម្មភាព​ផ្សេងៗ​ពេញ​មួយ​ថ្ងៃ និង កាត់បន្ថយ​ការចង់​ទទួលទាន​អាហារ​ច្រើនៗ​ក្នុង​ពេល​ក្រោយ​ទៀត​។​

តាម​ការណែនាំ​របស់​អ្នកស្រាវជ្រាវ​បាន​បង្ហាញថា ការ​ទទួលទាន​គ្រាប់​ធញ្ញជាតិ ដុំ​សាច់​ដែល​គ្មាន​ខ្លាញ់ ឬ​ខ្លាញ់​ល្អ​ចំពោះ​សុខភាព​គឺ​ល្អ​បំផុត ។ ជា​ជម្រើស​ដ៏​ល្អ គឺ​ស្រូវ​សាឡី កន្លះ​ពែង​លាយ​ជាមួយ​នឹង​ទឹកដោះគោ ឬ​គ្រាប់​អាល់​មុន ។ ទន្ទឹមនឹងនេះ អ្នក​អាច​បរិភោគ​អាហារ​ក្នុង​ពេល​ព្រឹក​បាន​ច្រើន​តាម​តម្រូវការ ព្រោះ​វា​នឹង​ជួយ​រក្សា​ថាមពល​ដល់​រាងកាយ​បាន​ពេញ​មួយថ្ងៃ និង​ធ្វើឲ្យ​អ្នក​មិន​សូវ​ឃ្លាន​អាហារ​៕

ប្រភពអត្ថបទ៖ Health.com.kh

No comments