លាហើយពាក្យថាកាតឿជាមួយវិធីលូតកំពស់បែបថ្មី
Loading...
ជាទូទៅមនុស្សដែលមានកំពស់ទាបភាគច្រើនតែងតែត្រូវបានអ្នកគ្រប់គ្នាហៅថា “កាតឿ” ទោះមិនពេញចិត្តក៏មិនដឹងធ្វើបែបណា បើកើតមកទាបបែបនេះទៅហើយ តែកុំបារម្ភ បណ្ណាល័យ និងប្រាប់អ្នកពីវិធីសាស្ត្រមួយចំនួនដែលមានប្រសិទ្ធភាពខ្លាំង ដើម្បីលូតកំពស់ក្នុងរយៈពេលយ៉ាងខ្លីបានណា។

១. ការធ្វើលំហាត់ប្រាណ

អាចថាវាជារឿងច្រំដែលមួយដែលអ្នកតែងតែបានឃើញនៅក្នុងអត្ថបទផ្សេងៗ តែជឿខ្ញុំទៅថាវាពិតជាអាចជួយអ្នកបានពិតមែនណា។ ការធ្វើលំហាត់ប្រាណ គឺជារឿងដែលល្អបំផុតសម្រាប់ការលូតកំពស់ ជាពិសេសការហែលទឹក ព្រោះវាអាចជួយឲ្យសសៃពួរដែលភ្ជាប់ពីឆ្អឹងកងមួយ ទៅឆ្អឹងកងមួយមានសភាពយឺត និងម្យ៉ាងវិញទៀត វាក៏បានបញ្ចេញនូវអរម៉ូនម្យ៉ាងដែលអាចជួយពង្រីកទំហំឆ្អឹងរបស់អ្នកបានផងដែរ។ គួរឲ្យចាប់អារម្មណ៍ណាស់មែនទេ?
២. ទម្លាប់ក្នុងការញ៉ាំ

ទម្លាប់ក្នុងការញ៉ាំចំណីអាហារបានល្អនិងត្រឹមត្រូវ មិនត្រឹមតែជំនួយទៅដល់ សក់ ឬ ស្បែក តែប៉ុណ្ណឹងនោះទេ តែវាក៏បានជួយទៅដល់ការលូតកំពស់របស់អ្នកបានថែមទៀតផង។ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកបានទទួលទានសារធាតុ ប្រូតេអ៊ីន វីតាមីន កាលស្យូម ទៀងទាត់និងគ្រប់គ្រាន់។
៣. គេងឲ្យបានត្រឹមត្រូវ

អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា កាយវិការក្នុងការគេងក៏អាចជួយឲ្យអ្នកលូតកំពស់បាន។ អ្នកអាចសាកល្បងគេងផ្ងារដោយដាក់ជើងត្រង់ ហើយដៃទាំងពីរត្រង់ចុះមកក្រោមដូចគ្នា ហើយសាកល្បងគេងបែបនេះជារៀងរាល់ថ្ងៃធានាថាអ្នកនិងមានអារម្មណ៍ថាប្លែកជាក់ជាមិនខាន។
វិធីសាស្ត្របន្ថែម
វានឹងកាន់តែមានប្រសិទ្ធភាពកាន់តែខ្លាំង បើសិនជាអ្នកអាចធ្វើឲ្យសសៃរបស់អ្នកយឺតតាមរយៈកាយវិការបែបនេះ៖
១. Sky Stretch

នេះជាវិធីធម្មតាមួយដែលអាចអោយសសៃពួររបស់អ្នកយឺតតាមបែបធម្មជាតិ ដោយអ្នកត្រូវ ឈរឲ្យត្រង់ដោយប្រើចុងម្រាមជើងហើយប្រឹងចង្អឺត ឬ ឈោងទៅខាងលើឲ្យបានខ្ពស់តាមតែអាចធ្វើទៅបាន ហើយទប់កាយវិការនេះឲ្យជាប់ប្រហែល ១០វិនាទី រួចក៏សម្រាកហើយបន្តប្រើកាយវិការបែបនេះអំឡុងពេល ៥នាទីម្ដង។
២. Leg Stretch
ចំពោះកាយវិការមួយនេះគឺតម្រូវឲ្យអ្នកអង្គុយចុះ ដោយដាក់ជើងទាំងពីររបស់អ្នកសណ្ដូកត្រង់មកខាងមុខ បន្ទាប់មកអ្នកត្រូវយកម្រាមដៃរបស់អ្នកទៅប៉ះចំម្រាមជើង ដោយមិនត្រូវបន្ទន់ជើងឬបន្ទន់ខ្លួននោះឡើយ ហើយត្រូវរក្សាកាយវិការបែបនេះយ៉ាងតិច ១០វិនាទី រួចសម្រាក និងបន្តធ្វើរាល់៥នាទីម្ដងដូចគ្នា។
ចំណាំ៖
អ្នកត្រូវធ្វើលំហាត់ប្រាណ ដោយប្រើកាយវិការទាំងនេះយ៉ាងហោចណាស់បីដងក្នុងមួយថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាព។
អត្ថបទដោយ៖ ជុំ រស្មី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

១. ការធ្វើលំហាត់ប្រាណ

អាចថាវាជារឿងច្រំដែលមួយដែលអ្នកតែងតែបានឃើញនៅក្នុងអត្ថបទផ្សេងៗ តែជឿខ្ញុំទៅថាវាពិតជាអាចជួយអ្នកបានពិតមែនណា។ ការធ្វើលំហាត់ប្រាណ គឺជារឿងដែលល្អបំផុតសម្រាប់ការលូតកំពស់ ជាពិសេសការហែលទឹក ព្រោះវាអាចជួយឲ្យសសៃពួរដែលភ្ជាប់ពីឆ្អឹងកងមួយ ទៅឆ្អឹងកងមួយមានសភាពយឺត និងម្យ៉ាងវិញទៀត វាក៏បានបញ្ចេញនូវអរម៉ូនម្យ៉ាងដែលអាចជួយពង្រីកទំហំឆ្អឹងរបស់អ្នកបានផងដែរ។ គួរឲ្យចាប់អារម្មណ៍ណាស់មែនទេ?
២. ទម្លាប់ក្នុងការញ៉ាំ

ទម្លាប់ក្នុងការញ៉ាំចំណីអាហារបានល្អនិងត្រឹមត្រូវ មិនត្រឹមតែជំនួយទៅដល់ សក់ ឬ ស្បែក តែប៉ុណ្ណឹងនោះទេ តែវាក៏បានជួយទៅដល់ការលូតកំពស់របស់អ្នកបានថែមទៀតផង។ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកបានទទួលទានសារធាតុ ប្រូតេអ៊ីន វីតាមីន កាលស្យូម ទៀងទាត់និងគ្រប់គ្រាន់។
៣. គេងឲ្យបានត្រឹមត្រូវ

អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា កាយវិការក្នុងការគេងក៏អាចជួយឲ្យអ្នកលូតកំពស់បាន។ អ្នកអាចសាកល្បងគេងផ្ងារដោយដាក់ជើងត្រង់ ហើយដៃទាំងពីរត្រង់ចុះមកក្រោមដូចគ្នា ហើយសាកល្បងគេងបែបនេះជារៀងរាល់ថ្ងៃធានាថាអ្នកនិងមានអារម្មណ៍ថាប្លែកជាក់ជាមិនខាន។
វិធីសាស្ត្របន្ថែម
វានឹងកាន់តែមានប្រសិទ្ធភាពកាន់តែខ្លាំង បើសិនជាអ្នកអាចធ្វើឲ្យសសៃរបស់អ្នកយឺតតាមរយៈកាយវិការបែបនេះ៖
១. Sky Stretch

នេះជាវិធីធម្មតាមួយដែលអាចអោយសសៃពួររបស់អ្នកយឺតតាមបែបធម្មជាតិ ដោយអ្នកត្រូវ ឈរឲ្យត្រង់ដោយប្រើចុងម្រាមជើងហើយប្រឹងចង្អឺត ឬ ឈោងទៅខាងលើឲ្យបានខ្ពស់តាមតែអាចធ្វើទៅបាន ហើយទប់កាយវិការនេះឲ្យជាប់ប្រហែល ១០វិនាទី រួចក៏សម្រាកហើយបន្តប្រើកាយវិការបែបនេះអំឡុងពេល ៥នាទីម្ដង។
២. Leg Stretch
ចំពោះកាយវិការមួយនេះគឺតម្រូវឲ្យអ្នកអង្គុយចុះ ដោយដាក់ជើងទាំងពីររបស់អ្នកសណ្ដូកត្រង់មកខាងមុខ បន្ទាប់មកអ្នកត្រូវយកម្រាមដៃរបស់អ្នកទៅប៉ះចំម្រាមជើង ដោយមិនត្រូវបន្ទន់ជើងឬបន្ទន់ខ្លួននោះឡើយ ហើយត្រូវរក្សាកាយវិការបែបនេះយ៉ាងតិច ១០វិនាទី រួចសម្រាក និងបន្តធ្វើរាល់៥នាទីម្ដងដូចគ្នា។ចំណាំ៖

No comments