ងងុយគេងក្នុងថ្នាក់ជាប្រចាំមែនទេ? ធ្វើម៉េចទើបកម្ចាត់វាចោលបានទៅ?
Loading...
1. ព្យាយាមចូលរួមឲ្យសកម្មក្នុងថ្នាក់
បើសិនជាអ្នកចូលរួម និង សកម្មនៅក្នុងម៉ោងរៀន អ្នកនឹងមិនមានអារម្មណ៍ងងុយទៀតទេ។ អ្នកគួរចាប់ផ្តើមដោយការស្តាប់ដោយយកចិត្តទុកដាក់ គិតពីអ្វីដែលអ្នកបានឮនោះ រួចហើយក៍ព្យាយាមលើកដៃឲ្យយោបល់ និងសួរសំនួរផង។ ក្រៅពីនេះ អ្នកគួរកត់ត្រាពីអ្វីដែលបានឮផង ហើយវាជាសកម្មភាពរាងកាយដែលធ្វើឲ្យអ្នកមិនងងុយផង។ សកម្មភាពទាំងនេះអាចជួយឲ្យអ្នកមានអារម្មណ៍ថាមានកម្លាំងរៀនបានមួយកម្រិត។
2. ផឹកទឹកត្រជាក់ៗមួយកែវ
ជួនកាលអ្នកអាចងងុយគេង ព្រោះអ្នកមិនសូវមានជាតិទឹកក្នុងខ្លួន។ ផឹកទឹកបន្តិចហើយក៏លុបមុខផង នោះអ្នកនឹងអាចមានអារម្មណ៍ស្រស់ថ្លាវិញបានខ្លះហើយ។ ក្រៅពីនេះ អ្នកគួរញ៉ាំទឹកឲ្យបានច្រើនផងដែរក្នុងមួយថ្ងៃៗ ព្រោះវានឹងធ្វើឲ្យអ្នកអាចរក្សាថាមពលនិងភាពស្រស់ថ្លាបានយូរ ពេញមួយថ្ងៃ។
3. ចៀសវាងការអង្គុយដែលអាចឲ្យអ្នកងាយងងុយគេង
ការអង្គុយមួយចំនួនអាចធ្វើឲ្យអ្នកងងុយគេងឆាប់រហ័ស ហើយក៏មានអាកប្បកិរិយាមួយចំនួនដែលធ្វើឲ្យមិនងងុយដែរ។ បើអ្នកអង្គុយត្រង់ខ្លួន និង មានលក្ខណៈយកចិត្តទុកដាក់បន្តិច អ្នកនឹងមិនងាយចង់គេងទេ។ អ្នកគួរជៀសវាងអង្គុយផ្អែកខ្លួនទៅកៅអីខ្លាំងពេក មិនយកដៃទ្រក្បាល ហើយជាពិសេសកុំឱនមុខទៅតុតែម្តង ព្រោះអ្នកអាចគេងលក់តែម្តង។
4. ទំពាស្ករកៅស៊ូ
ក្លិននិងរស់ជាតិស្ករកៅស៊ូអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ ព្រមទាំងខួរក្បាលស្រស់ថ្លាទៀតផង។ បើសិនជាថ្នាក់រៀនរបស់អ្នកអនុញ្ញាតឲ្យអ្នកទំពារស្កកៅស៊ូបានមែន កុំខ្លាចនឹងធ្វើអី។
5. ក្រោកឡើងហើយដើរចេញទៅក្រៅបន្តិចឬទៅបន្ទប់ទឹក
ការក្រោកឡើងពីកៅអីហើយដើរបានបន្តិចពិតជាអាចជួយអ្នកបានច្រើន ជាពិសេសពេលមានអារម្មណ៍អស់កម្លាំងខ្លាំង។ ដើរទៅបន្ទប់ទឹក ឬចេញទៅយកខ្យល់អាកាសខាងក្រៅបាន១ឬ២នាទី នោះអ្នកនឹងមានអារម្មណ៍ល្អហើយ។
6. ព្យាយាមបើកភ្នែក ហើយក៏មើលទៅអ្នករាល់គ្នាក្នុងថ្នាក់
នេះក៏ជាវិធីមួយទៀតដែលអាចជួយឲ្យអ្នកស្វាងពីគេងបានដែរ។ នៅពេលប្រឹងបើកភ្នែក អ្នកមានអារម្មណ៍មួយដូចជាស្រលះមុខមាត់ ហើយបើងាកទៅមើលគេឯងទៀតនោះ គឺនាំឲ្យកាន់តែដឹងខ្លួនឡើង។
7. ញ៉ាំអាហារពេលព្រឹកឲ្យបានគ្រប់គ្រាន់
មួយទៀត ដើម្បីការពារមិនឲ្យងងុយក្នុងថ្នាក់ ការសំខាន់មុននោះ គឺញ៉ាំអាហរឲ្យបានគ្រប់គ្រាន់ ជាពិសេសអាហារពេលព្រឹក។ អាហារអាចជួយឲ្យអ្នកមានកម្លាំង និងថាមពលក្នុងការគិតនិងបំពេញការងារ។ ការញ៉ាំអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ធ្វើឲ្យខួរក្បាលរបស់អ្នកធ្វើការបានល្អ រហ័ស និងមិនងាយអស់កម្លាំង។ អ្នកត្រូវគិតគូរឲ្យបានល្អពីសុខភាព។
ដោយ៖ ហ៊ាង សុគន្ធារី
ប្រភព៖ Wikihow





No comments