បើមិនចង់ក្រ គួរតែចៀសឲ្យឆ្ងាយនូវរឿងទាំង៥នេះ
Loading...
អ្នកណាកើតមកលើលោកនេះ ក៏ចង់មានបានដែរ។ ប៉ុន្តែពេលខ្លះភាពមានបាន មិនមែនកើតដោយឯកឯងទេ ជាពិសេសពេលខ្លះ យើងអាចនឹងមិនដឹងខ្លួនថា ទង្វើខ្លះ នាំឲ្យយើងក្រមួយជីវិតក៏ថាបានដែរ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចទាំង៦ដែលអាចធ្វើឲ្យអ្នកក្រពេញមួយជីវិត។ តើមានអ្វីខ្លះទៅ?
2. អ្នកមិនគួរខ្ចិលកត់បញ្ជីរាល់ការចំណាយរបស់អ្នកឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមិនដឹងពីប្រភពនៃការចាយប្រាក់។ ដូចនេះ យូរទៅ ទ្រព្យនឹងមិនដឹងបាត់ទៅណាអស់ទេ។ អ្នកគួរតែមានទម្លាប់កត់បញ្ជីរាល់ការចំណាយ ទើបអ្នកអាចសន្សំបានប្រាក់។
3. អ្នកមិនគួរព្រោះតែការងារលំបាក ហើយមិនធ្វើឡើយ។ មានការងារខ្លះថ្វីត្បិតតែលំបាក ប៉ុន្តែអ្នកអាចទទួលបានប្រាក់ខែខ្ពស់។ ដូចនេះ អ្នកគួរតែជ្រើសរើសការងារលំបាក ហើយទទួលបានចំណូលខ្ពស់ ដោយមិនគួរជ្រើសរើសការងារស្រួល ហើយចំណូលទាបឡើយ។
4. អ្នកមិនគួរព្រោះតែភាពស្មុគស្មាញ ហើយមិនធ្វើការបណ្តាក់ទុនឡើយ។ វាជាទង្វើដែលធ្វើឲ្យអ្នកមិនងាយទទួលបានទ្រព្យឡើយ។
5. អ្នកមិនគួរលោភលន់ ហើយទៅបណ្តាក់ទុនលើផែនការធំឡើយ ព្រោះវាងាយជួបនឹងគ្រោះថ្នាក់ខ្ពស់ណាស់។ វាអាចធ្វើឲ្យអ្នកបាត់បង់ទ្រព្យអស់ក្នុងពេលមួយរំពេច។ ដូចនេះ អ្នកគួរតែគិតឲ្យបានច្បាស់លាស់ ទើបធ្វើការបណ្តាក់ទុន៕
ប្រភពអត្ថបទ៖ Health.com.kh





No comments