អាថ៌កំបាំងជោគជ័យដើម្បីទទួលបានអាហារូបករណ៍ក្រៅប្រទេស
Loading...
ចង់ទៅជាប់អាហារូបករណ៍ទៅរៀននៅបរទេស តើត្រូវធ្វើយ៉ាងណា? សិស្សជាច្រើន តែងតែចង់ដឹងពីចម្លើយមួយនេះ ដើម្បីសម្រេចគោលចំណងរបស់ពួកគេ។ តោះមកអានទាំងងស់គ្នាដើម្បីឱកាសចាប់យកអាហាររូបករណ៍ទៅរៀននៅបរទេសបាន។

១. ត្រៀមខ្លួនឯងឲ្យខ្លាំង
ចំណុចនេះសំខាន់ណាស់ ព្រោះថាក្នុងផ្ដល់អាហាររូបករណ៍បរទេសមួយៗ មិនមែនមានតែយើងតែម្នាក់ដែលដាក់ពាក្យប្រឡងនោះទេ។ មនុស្សជាច្រើន ក៏ចង់បានឱកាសមួយនេះផងដែរ។ បែបនេះអ្នកត្រូវតែហ្វឹកហាត់ខ្លួនឯងឲ្យខ្លាំងដើម្បីដណ្ដើមឱកាសនេះពីអ្នកផ្សេងទៀត។
២. ព្យាយាមស្វែងយល់ពីស្ថាប័នដែលផ្ដល់អាហាររូបករណ៍
ដើម្បីទទួលបានអាហារូបករណ៍ អ្នកត្រូវតែព្យាយាមស្វែងយល់ពីស្ថាប័នដែលផ្ដល់អាហររូបករណ៍ឲ្យបានច្បាស់។ ចំណុចដែលអ្នកត្រូវដឹងនោះមានដូចជា គោលដៅសំខាន់របស់ស្ថាប័ន បេសកម្មរបស់ស្ថាប័ន និងអ្វីដែលស្ថាប័នចង់បាន។ ពេលដឹងពីពួកវាអស់ហើយ អ្នកអាចមានភាពងាយស្រួលក្នុងការពាក្យរបស់អ្នកដោយធ្វើយ៉ាងណាឲ្យទាក់ទាញ។
៣. ដឹងពីរបៀបជ្រើសរើសបេក្ខជនឲ្យបានច្បាស់
ចំណុចនេះ អ្នកត្រូវតែព្យាយាមស្វែងយល់ថា តើស្ថាប័នមួយនឹងផ្ដល់អាហារូបករណ៍ទៅមនុស្សប្រភេទណា។ តើគេផ្តោតសំខាន់លើអ្វីមុននឹងផ្ដល់អាហាររូករណ៍ ឲ្យបេក្ខជនម្នាក់នឹង។ ពេលដឹងច្បាស់ហើយ អ្នកត្រូវតែមើលមកខ្លួនឯងថាតើមានអ្វីដែលគេចង់បានហើយឬនៅ។
៤. បញ្ហា Essay
ចំពោះការសរសេរ Essayនោះអ្នកត្រូវតែមានគំនិតឆ្នៃប្រឌិត ដោយព្យាយាមធ្វើយ៉ាងណាឲ្យវាទាក់ទាញបំផុត។ក្រៅពីនេះ អ្នកត្រូវតែពិនិត្យវាឲ្យបានច្បាស់លាស់បន្ទាប់ពីបញ្ចប់វា ហើយអ្នកត្រូវប្រាកដថា Essayរបស់អ្នកខុសគ្នានិងមានចំណុចជាងបស់អ្នកដទៃ។
៥. បន្ថែមព័ត៌មានថាតើអ្នកនឹងជួយអ្វីដល់សង្គមអ្នក
ពត៌មាននេះសំខាន់ណាស់ដែលអ្នកត្រូវតែបញ្ជាក់ឲ្យបានច្បាស់ថា អ្នកនឹងធ្វើអ្វីបើសិនជាអ្នកទទួលបានអាហារូបករណ៍មួយនោះ។ ពេលដែលអ្នកមានគោលដៅអភិវឌ្ឍប្រទេសជាតិ ឬសង្គមអ្នកច្បាស់លាស់ហើយនោះអ្នកនឹងមានសង្ឃឹមជាមនុស្សដែលគ្មានគោលបំណង។
៦. សុំ Recommendation
អ្នកត្រូវតែនិយាយជាមួយគ្រូបង្រៀនដើម្បីសុំការអនុញាត្តិពីគាត់។ បន្ទាប់មកអ្នកអាចឲ្យគាត់ជួយសរសេរចំណុចមួយចំនួនដែលបញ្ជាក់ថា អ្នកគឺជាបេក្ខជនដ៏សមសម្រាប់អាហារូបករណ៍បំផុត។
៧. ពិនិត្យមើលជាថ្មីថាត្រូវនឹងអ្វីដែលគេចង់បានអស់ឬនៅ
មុននឹង summit application អ្នកត្រូវតែពិនិត្យមើលវាជាថ្មី ដើម្បីឲ្យប្រាកដថាអ្នកបានបំពេញរាល់ព័ត៌មានចាំបាច់ដែលគេចង់បាន។ ព្រោះថាពេលខ្លះ យើងអាចភ្លេចបើសិនជាមិនបានពិនិត្យវាជាថ្មីម្ដងទៀតនោះ។ អ្នកត្រូវតែប្រយ័ត្នពិនិត្យវាឲ្យបានច្បាស់លាស់។
៨. ដាក់ពាក្យឲ្យបានមុនគេ
ទោះបីជាគ្មានច្បាប់ដែលត្រូវដាក់ពាក្យឲ្យបានមុនគេក៏ដោយ តែអ្នកត្រូវតែដាក់វាឲ្យបានលឿនបំផុត។ អ្នកត្រូវតែដឹងច្បាស់ថា អ្នកជ្រើសរើសត្រូវការពេលវេលាដើម្បីអានពាក្យស្នើសុំទាំងអស់។ បើសិនជាអ្នកដាក់ក្រោយគេបង្អស់នោះ ប្រហែលជាមិនសូវមានឱកាសនោះទេ ព្រោះថាពេលខ្លះគេអាចជ្រើសរើសអ្នកដាក់មុនរួចទៅហើយ។
អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Gooverseas

No comments