ព័ត៌មានថ្មីបំផុត

៣សំណួរ​សួរខ្លួនឯង​ពេល​ស្រ្តេស​នឹង​ការងារ​

Loading...
ពេលអ្នកមានការងារច្រើនពេកដែលត្រូវបំពេញអ្នកនឹងមានអារម្មណ៍តានតឹង និងអារម្មណ៍ដូចអម្រែកទាំងឡាយស្ថិតលើស្មាអ្នក។ ដូច្នេះមុនពេលដាក់ខ្លួនឯងក្នុងស្ថានភាពនិងអារម្មណ៍តានតឹងដែលមិនចាំបាច់ទាំងនេះ អ្នកគួរសួរខ្លួនឯង៣សំណួរខាងក្រោមសិន៖



១. អ្នកណាជាអ្នកដាក់សម្ពាធឲ្យអ្នកធ្វើការជាច្រើនក្នុងពេលតែមួយ?
បើសិនចម្លើយជាខ្លួនអ្នក អ្នកអាចសួរសំណួរទី២ តែបើចម្លើយគឺថ្នាក់លើរបស់អ្នក អ្នកគួរគិតថាពួកគេមិនបានចាប់អារម្មណ៍ទេថាអ្នកមាន Deadline ច្រើនប៉ុណ្ណា។ ដូច្នេះអ្នកត្រូវរកពេលភិភាក្សាជាមួយថ្នាក់លើថា តើការងារមួយណាចាំបាច់ជាងមួយណា មួយណាត្រូវសម្រេចមុន។ វានឹងកាត់បន្ថយភាពស្មុគស្មាញរបស់អ្នក។


២. តើអ្នកកំពុងធ្វើការងារមិនបន្ទាន់មុនឬ?
កិច្ចការខ្លះវាមិនបន្ទាន់ដល់ថ្នាក់ត្រូវតែធ្វើវាភ្លាមៗក្នុងពេលតែមួយនោះទេ។​ ព្យាយាមបែងចែកការងារបន្ទាន់ និងមិនបន្ទាន់ ហើយធ្វើការដោយសន្តិភាពនៅក្នុងខ្លួន។


៣. ធ្វើការយឺតៗពីចំងាយបានទេ?
អ្នកអាចចាប់ផ្តើមធ្វើការមុនពេលថ្នាក់លើបញ្ជា ដោយព្រាងទុកអ្វីដែលអ្នកដឹងថាអ្នកអាចនឹងត្រូវធ្វើ។ ព្រាងបន្តិចម្តងៗ ដោយមិនតក់ក្រហល់ លុះការងារពិតមកដល់អ្នកមិនចាំបាច់ត្រូវប្រញាប់ស្រវ៉េស្រវ៉ា​នោះឡើយ។


អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ themuse
- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments