ធ្វើការទាំងញញឹមរាល់ថ្ងៃបើអនុវត្តវិធីទាំង៤នេះ
Loading...
យើងតែងតែលឺគេនិយាយថាធ្វើការហត់ណាស់ធុញណាស់។
ពេលខ្លះវាជាការពិតតែយើងអាចជំនះវាបានហើយធ្វើការដោយស្នាមញញឹមដោយចងចាំក្នុងចិត្តនូវរឿងទាំងនេះ៖
១.
មើលអ្វីដែលអ្នកសម្រេចបាន
យកពេលប៉ុន្មាននាទីក្នុងមួយថ្ងៃសរសេរនូវអ្វីដែលអ្នកបានសម្រេចធ្វើក្នុងរយៈពេលប៉ុន្មានម៉ោងនោះ។
យើងមិនអាចមើលឃើញភាពជោគជ័យជាដំកំភួនងាយៗទេ
ដូច្នេះគួរព្យាយាមមើលអ្វីដែលសម្រេចបានតូចៗនេះសិនដើម្បីបន្តកម្លាំងចិត្ត។
២.
តៀមខ្លួនសម្រាប់ថ្ងៃស្អែក
មុនពេលចេញពីការិយាល័យឬមុនពេលចូលគេង
គួររៀបចំជាស្រេចថាថ្ងៃស្អែកអ្នកត្រូវធ្វើអ្វីខ្លះ សម្រេចអ្វីខ្លះ។
វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយពេលដែលមានគម្រោងច្បាស់លាស់។
៣.
រៀបការិយាល័យឲ្យមានសណ្តាប់ធ្នាប់
អ្នកនឹងមានអារម្មណ៍ល្អពេលធ្វើការបើសិនអ្នករៀបតុឬបន្ទប់របស់អ្នកឲ្យបានស្អាតមានសណ្តាប់ធ្នាប់។
អ្នកក៏អាចរៀបចំវាទៅតាមបរិយាកាសដែលអ្នកចូលចិត្តផងដែរ។
៤.
សម្លឹងទៅមុខជានិច្ច
កុំងប់ងល់តែក្នុងបច្ចុប្បន្នពេក
សម្លឹងមើលទៅថ្ងៃមុខនឹងមើលទៅមនុស្សជាទីស្រលាញ់ដែលកំពុងរង់ចាំយើងសម្រេចគោលដៅ។
អត្ថបទ៖
ជី បូណ៌មី
ប្រភព៖ themuse





No comments