ព័ត៌មានថ្មីបំផុត

តារា​និករ​ទាំង៣​ដែល​ស្រីៗគួរ​យក​ធ្វើ​ប្ដី​ ពិត​ជា​មិន​ខុស​ទេ​

Loading...
បើអ្នកចង់រៀនការអ្នកគួរតែពិចារណាមើលបុរសម្នាក់ណាដែលតារានិករទាំង៣ ព្រោះថានៅពេលដែលអ្នកបានរស់នៅជាមួយគេហើយ អ្នកប្រាកដជារស់នៅយ៉ាងមានសុភមង្គល។




១. CANCER

ចំពោះតារានិករនេះគឺពោរពេញទៅដោយភាពផ្អែមល្ហែម ហើយតែងតែខិតខំប្រឹងប្រែងធ្វើការ ដើម្បី​ឲ្យមនុស្សដែលគេស្រលាញ់មានសេចក្ដីសុខ។ CANCER ជាតារានិករ​ដែលងាយ​នឹង​រំភើប​ទៅនឹងរឿងអ្វីម្យ៉ាង តារានិករនេះតែងបណ្ដោយ​ឲ្យអារម្មណ៍របស់ខ្លួន​​ទោរទន់​ទៅតាម​ទំនុកចិត្ដ​របស់គេ។ តារានិករនេះតែងជម្នះរាល់ឧបសគ្គដើម្បីឲ្យខ្លួនគេក្លាយជាបុរសល្អ ប្ដីល្អ ឪពុកល្អ។

២. LEO


តារានិករ LEO ជាតារានិករដែលមានភាពស្មោះត្រង់ មានភាពជាអ្នកដឹកនាំ។ ប្រសិនបើអ្នកបានរៀបការឬរស់នៅជាមួយតារានិករនេះ អាចបញ្ជាក់បានថាអ្នកជាមនុស្សដែលមានសំណាង ព្រោះមិនត្រឹមតែស្មោះត្រង់ប៉ុណ្ណោះទេ ថែមទាំងគួរឲ្យទុកចិត្ដនិងទំនុកចិត្ដលើខ្លួនឯងថែមទៀតផង។ បើចង់បានសុភមង្គល និងសប្បាយរីករាយអ្នកគួរតែរកបុរសណាដែលជាតារានិករនេះ។

៣. CAPRICORN
ជាតារានិករដែលទំនួលខុសត្រូវខ្ពស់ដែលអ្នកមិនដែលធ្លាប់ជួបពីមុនមក។ តារានិករនេះតែងនិយាយថាខ្លួនគេអាចធ្វើបាន និងឯករាជ្យភាព។ តារានិករនេះមិនសូវពូកែរ៉ូមែនទិច ប៉ុន្ដែតែងតែមើលថែសមាជិកក្នុងគ្រួសារបានយ៉ាងល្អប្រពៃ។ រាល់ទង្វើដែលតារានិករនេះធ្វើគ្រាន់តែចង់ឲ្យសមាជិកគ្រួសាររបស់គេមានអារម្មណ៍ថា ពោរពេញដោយក្ដីស្រលាញ់ សុវត្ដិភាព និងមានភាពកក់ក្ដៅ៕


ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ Though Catalog

No comments