វិធីជំនះចិត្តខឹងដោយខ្លួនឯង
Loading...
គ្មាននរណាម្នាក់រស់នៅ
ក្នុងលោកនេះដោយមិនចេះ ខឹងអ្នកដទៃឬខ្លួនឯងនោះទេ។ ទោះខ្សោយ ឬខ្លាំង តែងប៉ះពាល់ដល់ផ្លូវចិត្តដូចគ្នា
ហើយវាអាស្រ័យទៅលើបុគ្គលម្នាក់ៗក្នុងការទប់ទល់នឹងកំហឹងដែលខ្លួនឯងមានកំុអោយប៉ះ
ពាល់ដល់ជីវិតរស់នៅ របស់ខ្លួន៖
![]() |
| Photo credit : Career intelligent |
***វិធីទប់ទល់ភ្លាមៗ
១. ចំណាំ សញ្ញារបស់ខ្លួនពេលខឹង
អ្នកខ្លះ បេះដូងដើរលឿន
ឬយឺត អ្នកខ្លះញ័រខ្លួន ឬក្តៅ មុខ។ល។ មនុស្សម្នាក់ៗមានសញ្ញាខុសៗគ្នា ដូច្នេះពេលដឹងហើយត្រូវរៀបចំ
ខ្លួនទុកជាមុនកំុអោយវាខ្លាំងជាងមុន។
២. រាប់ពី១ដល់១០ភ្លាមៗ
អ្នកខ្លះ រាប់ក្នុងចិត្ត
ឬនិយាយចេញ ក្រៅអោយលឺៗរាប់លេខមួយៗ កំុអោយញាប់ពេក អោយវាទៅ តាមចង្វាក់បេះ
ដូងដែលកំពុងលោត រាប់កាន់តែច្រើនកាន់តែល្អ ព្រោះវាធ្វើអោយយើងភ្លេចពីកំហឹង
ហើយផ្តោតលើការរាប់វិញ ។
៣. ដកដង្ហើមមួយៗ
ដកដង្ហើមអោយវែង ដកមួយៗផ្តោតលើដង្ហើមចេញ
ចូលយឺតៗ ដើម្បីអោយខ្យល់ដង្ហើមចូលទៅជួយផ្សះ ផ្សារ អារម្មណ៍ដែលកំពុងតែសៅហ្មងក្នុងចិត្តដែលមិនអាចបញ្ចេញ
បាន។
**វិធី ទប់ទល់សំរាប់ពេលយូរ
១. លំហាត់ប្រាណ ជំនួយអារម្មណ៍
ហាត់ប្រាណ អោយទៀងទាត់មិនថាធ្វើអ្វីអោយតែបានប្រយោជន៍ដល់សុខភាពទាំងមូលនឹងធ្វើអោយអារម្មណ៍
និងចិត្តគំនិតរបស់យើងស្ងាមស្ងាត់មិនងាយទទួលការប៉ះទង្គិច។
២. បង្កើតចំណង់ចំណូលចិត្ត
មិនថាស្តាប់ចំរៀង មើលរឿង
ឬធ្វើអ្វី ក៏ដោយអោយតែវាអាចធ្វើអោយអារម្មណ៍ ស្រស់ស្រាយជាងមុននោះ កំុភ័យនឹងការខាតបង់ពេលវេលា។ ទុកពេលសំរាប់ខ្លួនឯងខ្លះ
នឹងជួយសំរួលដល់អារម្មណ៍។
៣. រកជំនួយ
ការស្វែងរកជំនួយជាការចាំបាច់
បើគិតថាខ្លួនឯងមិនអាចជួយខ្លួនឯងបាន។ មិនថាពី គ្រូបង្ហាត់ផ្សេងៗ មិត្ត ក្រុមគ្រួសារ
ឬនរណាក្តី បើត្រូវការនោះត្រូវរកភ្លាមៗព្រោះ ពួកគេអាចជាគន្លឹះ នៃការស្វែងរកជីវិតស្អប់ស្ងាមរបស់យើង។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ nhs.uk
ប្រភព ៖ nhs.uk











No comments