តិចនិចជួយឲ្យផ្តោតអារម្មណ៍ធ្វើអ្វីមួយបានល្អ
Loading...
វាមិនមែនជារឿងចំលែកនោះទេដែលមនុស្សគ្រប់គ្នារអ៊ូថា
ខ្លូនមានបញ្ហាជាមួយនឹឹងការផ្តោតអារម្មណ៍លើការធ្វើការងារ រៀនសូត្រ និងនិងមុខងារមួយចំនួនទៀត។ ការតាំងចិត្ត
និងការផ្តោតអារម្មណ៍ដ៏ល្អគឺវាស្ថិតលើការរៀបចំ របស់យើងអោយត្រូវកាលៈទេសៈនិងពេលវេលាអោយត្រូវនិងខ្លួនឯង
ដែលជាមូលហេតុដែលគួរពិចារណាចំណុចទាំងនេះ៖
១. រក្សាកន្លែងធ្វើការអោយមានរបៀបរៀបរយ
ត្រូវច្បាស់ថាកន្លែងដែលយើងចំណាយពេលអង្គុយធ្វើការនោះអាចអោយអារម្មណ៍យើងស្ងប់ស្ងាត់បាន និងធ្វើអោយអារម្មណ៍យើងមានភាពស្រស់ស្រាយនិងធូរស្រាលពីភាពតានតឹង។
កន្លែងនោះ ក៏ត្រូវតែច្បាស់ថាជាកន្លែងដែលមានមានភាពស្ងៀមស្ងាត់ និងគ្មានអ្វីមករំខានងាយៗ។
២. ធ្វើ to-do-list
ការសរសេរទុកចំណាំនូវអ្វី ដែលខ្លួនត្រូវធ្វើ អាចនឹងជួួយរំលឹកយើងថា គួរធ្វើអ្វីមុន ពីណាទៅណា និងដោយវិធីណា។ ម្យ៉ាងទៀតយើងនឹងមិនបែកឆ្វេង ភ្លេចពីការងារដោយងាយៗទេ។
៣. រៀបចំពេលវេលាអោយត្រឹមត្រូវ
ចាត់ចែងពេលវេលាថាពេលណាគួរធ្វើអ្វី ធ្វើពេលណាល្អ និងអ្វីស្រួលជាង។ ការចាត់ចែងពេលទុកធ្វើអោយយើងមានការប្រឹងប្រែងនឹងខំធ្វើវាអោយហើយទាន់ពេលដែលបានកំណត់នោះ ព្រោះ មនុស្សយើងទាល់តែមានការកំណត់ទើបខំប្រឹងខ្លាំង។
៤. ទុកពេលសំរាកខ្លះ
នៅពេលខ្លួនប្រាណយើងបដិសេដនិងការងារផ្សេងទៀតជាជាងការសំរាកនោះ មិនអាចទៅមុខរួចទេ ព្រោះទោះជាបង្ខំខ្លួនឯងអោយផ្តោតយ៉ាងណាក៏មិនទៅមុខដែរ។ ទុកពេលខ្លះ សំរាកខួរក្បាលអោយស្រលះ ក៏ស្រួលដែរ ព្រោះថាបន្ទាប់ពីនោះយើងនឹងមានការផ្តោតល្អឡើងវិញ ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖ lifehack
- ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520 |









No comments