ព័ត៌មានថ្មីបំផុត

៨យ៉ាង​ដែល​មនុស្សស្រីចង់​បាន​បំផុត​ពី​មនុស្ស​ដែល​នាង​ស្រលាញ់​

Loading...
ជាទូទៅមនុស្សប្រុសតែងតែគិតថា ការអោយកាដូទៅសង្សារបស់ខ្លួន គឺជាការបង្ហាញពីទឹកចិត្តស្រលាញ់ដែលខ្លួនមានចំពោះនាង ប៉ុន្តែប្រហែលជាអ្វីទាំងនោះ មិនពិតទាំងស្រុងនោះទេ ព្រោះថាការស្រលាញ់មិនមែនអាចបញ្ជាក់ត្រឹមការជូនកាដូនោះទេ ហើយវាក៏មិនមែនជាអ្វីដែលមនុស្សស្រីចង់បានបំផុតពីដៃគូរបស់ខ្លួននោះដែរ ថ្ងៃនេះ បណ្ណាល័យខ្មែរ នឹងបង្ហាញអ្នកអំពីរឿង៨យ៉ាងដែលមនុស្សស្រីចង់បានបំផុតពីដៃគូរបស់ខ្លួន។



១. ការជឿជាក់
អ្នកដឹងទេថាការជឿជាក់ គឺជាគ្រឹះដ៏រឹងមាំបំផុតចំពោះការស្រលាញ់ ហើយវាក៏ជាអ្វីដែលមនុស្សស្រីចង់បានពីដៃគូររបស់ខ្លួនផងដែរ ព្រោះថាការជឿជាក់នេះហើយដែលជាកំលាំងចិត្តដែលនាំអោយនាងឈ្ពោះទៅមុខជានិច្ច។





២. សារ Good morning



ពិតណាស់ការផ្ញើរសារដែលខ្លីបែបនេះគឺជារឿងសាមញ្ញនិងងាយស្រួលបំផុត ប៉ុន្តែសម្រាប់មនុស្សស្រីវិញវាគឺជារឿងដែលអាចនាំអោយនាងសប្បាយចិត្តខ្លាំងគួរសម នៅពេលដែលក្រោកពីគេងបានឃើញសារមួយនេះពីមនុស្សដែលខ្លួនស្រលាញ់នោះ។


៣. កាន់ដៃនាងនៅទីសាធារណៈ


នាងចង់បង្ហាញទៅមនុស្សគ្រប់គ្នាថាអ្នកទាំងពីគឺពិតជាមានភាពផ្អែមល្ហែមខ្លាំងណាស់ដែលនាំអោយអ្នកដទៃច្រណែន ហើយអ្វីដែលសំខាន់មួយទៀតនោះគឺចង់បង្ហាញទៅនារីដទៃថាអ្នកមានម្ចាស់បេះដូងហើយ។


៤. អោបនាងនៅពេលដែលនាងមិនសប្បាយចិត្ត





ការអោបបែបនេះគឺជារឿងធម្មតា មិនមានអ្វីអស្ចារ្យនោះទេ សម្រាប់អ្នកតែចំពោះនាងដែលកំពុងឋិតក្នុងស្ថានភាពមិនសប្បាយចិត្តបែបនេះ ការអោបរបស់អ្នកគឺពិតជាបានធ្វើអោយនាងធូរស្រាលចិត្តច្រើនណាស់។


៥. ប្រាប់អ្វីដែលកើតឡើងចំពោះអ្នកឲ្យនាងបានដឹង



វាជារឿងធម្មតាទៅហើយដែលមនុស្សពីរនាក់ស្រលាញ់គ្នាតែងតែចង់ដឹងសុខទុក្ខប្រចាំថ្ងៃពីគ្នាទៅវិញទៅមក មិនថារឿងរីករាយឬពិបាកចិត្តនោះទេ ធានាថានាងនឹងនៅស្ដាប់អ្នកគ្រប់ពេលហើយក៏អាចផ្ដល់យោបល់ ឬលើកទឹកចិត្តអ្នកវិញជាក់ជាមិនខាន។


៦. ចំអិនអាហារ



មនុស្សប្រុសភាគច្រើនគឺមិនសូវជាចេះចំអិនអាហារនោះទេ ហើយទោះចេះក៏មិនសូវជាចូលចង្ក្រានប៉ុន្មានដែរ ព្រោះថាជាទូទៅគឺមនុស្សស្រីជាអ្នកចំអិនអាហារ តែនៅពេលដែលអ្នកចំអិនអាហារសម្រាប់នាង ឬមួយក៏អ្នកចូលចង្ក្រានបាយដើម្បីចំអិនអាហារជាមួយនាងនោះក៏ជារឿងមួយដែលរំភើបសម្រាប់នាងបាត់ទៅហើយ ព្រោះនេះជាអ្វីដែលនាងចង់បានបំផុត។


៧. ការច្រៀង



ការច្រៀងគឺជារឿងធម្មតាមួយដែលអ្នកណាក៏អាចធ្វើបានដែរ តែវាពិតជាខុសគ្នាត្រង់ថាអ្នកណាជាអ្នកច្រៀងតែប៉ុណ្ណោះ។ នាងពិតជាចង់អោយអ្នកច្រៀងរាល់បទចម្រៀងផ្អែមល្ហែម ហើយបង្កើតជាបរិយាកាសរ៉ូមែនទិចសម្រាប់នាងខ្លាំងណាស់។


៨. ការដឹងខុស


នៅពេលដែលនាងខឹងនឹងអ្នកខ្លាំងបំផុត អ្វីដែលនាងចង់បាននោះ គឺមិនមែនជាហេតុផលរបស់អ្នកនោះទេ ព្រោះថាអ្វីដែលនាងចង់បានបំផុតនោះគឺការដឹងនូវកំហុសរបស់អ្នក ហើយពាក្យសុំទោសគឺជាការចាប់ផ្ដើមដ៏ល្អបំផុតនៅពេលដែលឈ្លោះប្រកែកគ្នា។


អត្ថបទដោយ៖ ជុំ រស្មី

No comments