ព័ត៌មានថ្មីបំផុត

អាថ៌​កំបាំង​ចម្លែកៗ​ដែល​កើត​ឡើង​នៅ​ពេល​យើង​គេង​លក់​

Loading...
អ្នកណាៗក៏ចង់ទទួលបានដំនេកដ៏ស្ងប់ស្រួលមួយបន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ យ៉ាងណាក៏ដោយ វាពិបាកនឹងនិយាយថា គ្មាននរណាម្នាក់ដែលមិនធ្លាប់បានជួបប្រទះព្រឹត្តិការណ៍ចម្លែក នៅពេលពួកគេកំពុងស្ថិតក្នុងដំណេកនោះទេ ហើយរឿងទាំងនោះនៅតែស្ថិតក្នុងភាពអាថ៌កំបាំងដែលអ្នកវិទ្យាសាស្ត្រកំពុងតែស្វែងរក។





១. ដេកខ្មោចសង្កត់ ឫ Sleep paralysis
នៅពេលដែលអ្នកមានអារម្មណ៍ថាមិនអាចកម្រើកខ្លួនសោះពេលដឹងខ្លួនពេលយប់ ហើយមានអារម្មណ៍ថាមានអ្វីមួយ ឫនរណាម្នាក់នៅក្បែរ។ ជាទូទៅ នៅពេលមនុស្សមានអារម្មណ៍ដេកខ្មោចសង្កត់ គឺអាចនិយាយបានថា សាច់ដុំខ្លួនប្រាណមិនបានដំណើរការទេ គឺបានសម្រាក ប៉ុន្តែខួរក្បាលពួកគេនៅតែធ្វើការ មិនទាន់សម្រាកឡើយ។


២.ដេកនិយាយ ឫ Sleep talking

មនុស្សម្នាក់នោះនឹងមិនដឹង ឫចង់ចាំនូវអ្វីដែលគេបាននិយាយចេញ នៅពេលដេកនិយាយទេ។ វាមិនមែនជាករណីគ្រោះថ្នាក់ធ្ងន់ធ្ងរទេ គ្រាន់តែពេលខ្លះពួកគេប្រហែលជាអាចនិយាយរៀបរាប់ពីរឿងសម្ងាត់អ្វីមួយចេញមកក្រៅបាន។


៣. ដេកយល់សប្តិក្នុងយល់សប្តិ



បាតុភូតដែលកើតឡើងនៅពេលដែលមនុស្សម្នាក់យល់សប្តិ ហើយដឹងខ្លួនវិញ ប៉ុន្តែភាពចម្លែកនោះនៅតែបន្តកើតឡើង។ ដោយសារតាមពិតទៅគេកំពុងតែស្ថិតក្នុងសុបិន្តដែលគិតថាខ្លួនឯងភ្ញាក់ពីដេកហើយ។


៤. ដេកស្រម៉ៃថាធ្លាក់ចុះក្រោមពីកន្លែងខ្ពស់ណាមួយ

ពេលខ្លះយើងមានអារម្មណ៍ថាកំពុងដេកសុខៗស្រាប់តែធ្លាក់ពីកន្លែងណាមួយមកលើគ្រែមួយទំហឹង ហើយក៏ធាក់ជើង ភ្ញាក់ខ្លួនព្រើត។ ជាការពិត នៅពេលមនុស្សកំពុងដេក វាហាក់បីដូចជាស្ថិតក្នុងការស្លាប់ ដែលចង្វាក់បេះដូង និងដង្ហើមធ្វើចលនាយឹតៗ ហើយសាច់ដុំក៏កន្ទ្រាក់មួយៗផងដែរ។ នៅពេលដែលខួរក្បាល ទទួលបានភាពភ័យខ្លាច គិតថាបុគ្គលនោះដូចជាស្ថិតក្នុងការស្លាប់មែនទែន ជីពចរនឹងលោតញាប់ជាងមុន ហើយសាច់ដុំក៏កន្ទ្រាក់ភ្លាមៗ ដើម្បីឆែកមើលថាមនុស្សនោះកំពុងនៅរស់ធម្មតាទេ។


រៀបរៀង និងសរសេរដោយ: ចន ច័នបូតា
ប្រភពអត្ថបទពី: brightside.me
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments