ព័ត៌មានថ្មីបំផុត

វិធី៦​យ៉ាង​ជួយ​អ្នក​ឲ្យ​លូត​កម្ពស់​តាម​វ័យ​របស់​អ្នក​

Loading...
ពីថ្ងៃនេះទៅអ្នកនឹងលែងបារម្ភពីបញ្ហាកម្ពស់របស់អ្នកទៀតហើយ អ្នកអាចអនុវត្ដន៍តាមវិធីសាស្រ្ដខាងក្រោម ដើម្បីឲ្យអ្នកលូតកម្ពស់តាមប្រាថ្នារបស់អ្នកមិនថាអ្នកស្ថិតនៅវ័យណាក៏ដោយ។




១. ហាត់យូហ្គា
យូហ្គាមិនត្រឹមតែធ្វើឲ្យអ្នកមានសុខភាពល្អនោះទេ វាថែមទាំងធ្វើឲ្យអ្នកលូតកម្ពស់ថែមទៀតផង។


២. ផឹកទឹកដោះគោ
ទឹកដោះគោមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពនិងសម្រស់ ក្នុងនោះដែរទឹកដោះគោជាប្រភពមួយយ៉ាងសំខាន់ដែលជួយឲ្យអ្នកលូតកម្ពស់បានយ៉ាងឆាប់រហ័ស។


៣.​ កីឡានិងលំហាត់ប្រាណ
ជាពិតណាស់កីឡានិងលំហាត់ប្រាណអាចធ្វើឲ្យអ្នកមានសុខភាពល្អ មិនតែប៉ុណ្ណោះអ្នកក៏អាចលូតកម្ពស់តាមសេចក្ដីត្រូវការរបស់អ្នកបានដែរ។


៤. ទទួលទានដំណេក
បើអ្នកចង់លូតកម្ពស់ អ្នកគួរតែសម្រាកឲ្យបានគ្រប់គ្រាន់តាមអ្វីដែលរាងកាយអ្នកត្រូវការ។ គេងបានគ្រប់គ្រាន់ជួយឲ្យអ្នកមានសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ។


៥. ពន្លឺព្រះអាទិត្យ
នៅចន្លោះម៉ោង ៧ ព្រឹក ដល់ម៉ោង ៩ ឬ ១០ព្រឹក ជាពេលវេលាដែលល្អបំផុតសំរាប់អ្នកក្នុងអាំងថ្ងៃដើម្បីទទួលបានវីតាមីន D ដែលបានមកពីពន្លឺព្រះអាទិត្យ។


៦. ផឹកទឹក
ផឹកទឹកច្រើនជួយដល់តម្រងនោម បណ្ដេញជាតិពុលនៅក្នុងខ្លួន មិនតែប៉ុណ្ណោះធ្វើឲ្យសុខភាពស្បែករបស់បានស្រស់ថ្លា។​ បើអ្នកចង់លូតកម្ពស់អ្នកគួរតែផឹកទឹកឲ្យបានច្រើន។


៧. ឥរិយាបថតម្រង់ខ្លួន
បើនិយាយដល់ចំណុចនេះគឺមានន័យថាអ្នកគួរតែចង់ចាំពាក្យមួយថា ដើរឬដេក អង្គុយឬឈរ គឺដងខ្លួនឲ្យត្រង់៕


ប្រែសម្រួលដោយ ​ធានី
ប្រភពអត្ថបទ Health Digezt
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments