ព័ត៌មានថ្មីបំផុត

ចំណុច​ដែល​មិន​ត្រូវ​ធ្វើជា​ដាច់​ខាត​មុន​ពេល​ប្រឡង​

Loading...
រាល់ការប្រឡងមានសារៈសំខាន់ណាស់ សម្រាប់មនុស្សគ្រប់គ្នាជាពិសេសសម្រាប់សិស្សគ្រប់រូប។​ បែបនេះអ្នកត្រូវដឹងពីអ្វីដែលអ្នកត្រូវធ្វើ និងអ្វីដែលអ្នកមិនត្រូវធ្វើជាដាច់ខាតមុនពេលប្រឡងចូលមកដល់។ អត្ថបទនេះនឹងបង្ហាញអ្នកពីចំណុចមួយចំនួនដែលត្រូវចៀសវាងឲ្យឆ្ងាយមុនការប្រឡង។




១. មិនត្រូវចំណាយពេល១យប់មើលមេរៀននោះទេ
អ្នកអាចសាកគិតដោយខ្លួនឯងបានថាតើការសិក្សាពេញ១ឆមាស អស់រយៈពេលជាច្រើនខែអាចសង្ខេបក្នុងពេល១យប់ឲ្យយល់បានទាំងអស់ដែររឺទេ?​ អ្នកត្រូវដឹងសមត្ថិភាពខួរក្បាលរបស់អ្នកមិនអាចផ្ទុកព័ត៌មានបានទាំងអស់ក្នុងពេល ១យប់នោះទេ។ កាន់តែមានផលអវិជ្ជមានដោយសារមិនបានគេងគ្រប់គ្រាន់ អ្នកអាចងងុយគេងខ្លាំងនិងមិនអាចផ្ដោតអារម្មណ៍ពេប្រឡងបាននោះទេ។


២. ពិសារគ្រឿងស្រវឹង
ចំណុចអ្នកត្រូវតែចៀសវាងដោយមិនត្រូវពិសារគ្រឿងស្រវឹងនោះទេ ទោះបីវាជាចុងសប្ដាហ៍ក៏ដោយ។ ការពិសារគ្រឿងស្រវឹងមុនពេលប្រឡងបែបនេះ អាចធ្វើឲ្យអ្នកមានបញ្ហាសុខភាពផ្សេងៗ ឬក៏អាចធ្វើឲ្យអ្នកមានមានភាពវិលមុខ ឈឺក្បាលមិនអាចប្រឡងបានផងដែរ។ និយាយថាទេ ចំពោះគ្រឿងស្រវឹង។

៣. ការភ័យខ្លាចហួសហេតុ
ចំណុចនេះមិនមែនមានន័យថាមិនឲ្យអ្នកមានការព្រួយនោះទេ។ ប៉ុន្តែអ្នកមិនត្រូវព្រួយជ្រុលហួសកម្រិតនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកមិនអាចផ្ដោតអារម្មណ៍បានមូលក្នុងការរំលឹកមេរៀននោះទេ។ អានឲ្យបានច្រើន នោះការព្រួយទាំងនោះនឹងកាត់បន្ថយដោយខ្លួនឯង ហើយអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯង។

៤. ការសិក្សាម្នាក់ឯង
ក្នុងចំណុចនេះគឺអាស្រ័យលើចំណង់ចំណូលចិត្តនៃការសិក្សារបស់សិស្សម្នាក់ៗប៉ុណ្ណោះ។ អ្នកអាចសិក្សាតែម្នាក់ឯងបាន បើសិនជាអ្នកគិតថាវាមានប្រសិទ្ធភាពសម្រាប់ខ្លួនអ្នក។ ប៉ុន្តែការសិក្សាជាក្រុមជាជម្រើសដែលល្អបំផុត ព្រោះពេលសិក្សាជាក្រុមបែបនេះអ្នកអាចទទួលបានការពន្យល់ និងការផ្លាស់គំនិតយោបល់ជាមួយអ្នកផ្សេង ហើយវាចំណេញពេលវេលាថែមទៀតផង។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Odyssey

No comments