ព័ត៌មានថ្មីបំផុត

វិធីសាស្រ្ត​ជួយ​​ឲ្យ​​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ ដោយ​ការ​ហាត់​ប្រាណ​

Loading...
ការ​ដែល​មាន​អារម្មណ៍មិនល្អ​តែងតែ​កើតមាន​ជា​ញឹកញាប់​នៅ​ពេល​បំពេញការងារ ឬ​សិក្សា​ច្រើន​។ វា​ក៏​ប្រហែល​ជា​បណ្តាល​មកពី​យើង​កំពុងតែ​ឈឺក្បាល ស្ត្រេ​ស​ច្រើនពេក ឬ​ខឹង​អ្វីមួយ​។ ប៉ុន្តែ​រឿង​នេះ​មិនមែន​ជា​រឿង​ដែល​ត្រូវ​ទទួលយក​នោះ​ទេ​ជាពិសេស​នៅ​កន្លែងធ្វើការ​តែម្តង​។ យក​ល្អ​ដើម្បី​ជួយ​ឲ្យមាន​អារម្មណ៍ល្អ​ឡើងវិញ អ្នក​គួរតែ​ប្រើ​វិធី​ហាត់ប្រាណ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ហាត់ប្រាណ​មួយចំនួន​ដែល​អាច​ជួយ​ដល់​សុខភាព​ផង និង​មាន​អារម្មណ៍ល្អ​ឡើងវិញ​ផង​។ 


​ហាត់​យូ​ហ្គា​
​ការហាត់​ក្បាច់​យូ​ហ្គា​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​រាងកាយ​ទេ តែ​ក៏​ជួយ​បង្កើន​ភាពបត់បែន​ផងដែរ​។ វា​ជួយ​ធ្វើឲ្យ​អ្នក​ដកដង្ហើម​បាន​កាន់តែ​ល្អ ដូច្នេះ​ក៏​ជួយ​បន្ថយ​ស្ត្រេសបាន ហើយ​ចង្វាក់បេះដូង​ក៏​នឹង​លោត​មក​ធម្មតា​វិញ​ទៀត​។

រត់​កីឡា​
​មុន​នឹង​រត់​កីឡា អ្នក​គួរតែ​ជ្រើសរើស​សម្លៀកបំពាក់ និង​ស្បែកជើង​ដែល​ត្រូវ​នឹង​រាងកាយ​អ្នកផង​។ ការរត់​ជា​ជម្រើស​ដ៏​ល្អ​មួយ​បើសិន​ជា​អ្នក​ចង់​បង្កើន​ការ​សម្រក​ទម្ងន់ ព្រោះ​វា​នឹង​បង្កើន​ចង្វាក់​បេះដូង និង​រំលាយ​ជាតិ​ខ្លាញ់​ជាមួយគ្នា​នឹង​បង្កើន​អារម្មណ៍​កាន់តែ​ល្អ​ក្រោយ​ពី​បែកញើស​រួច​។

ការ​ថែ​សួន​
​ដ​ភាគច្រើន​យើង​តែងតែ​ទៅ​ក្លិប​ហាត់ប្រាណ​គ្រប់​ពេល​ដែល​មាន​អារម្មណ៍​មិន​ល្អ ប៉ុន្តែ​មិនមែន​ការ​ហាត់ប្រាណ​ទាំងអស់​អាច​បំបាត់​ភាព​ស្ត្រេសបាន​នោះទេ​។ អ្នក​ខ្លះ​អាច​នឹង​បំបាត់​ស្ត្រេសបាន​គ្រាន់តែ​ចំណាយ​ពេល​ថែរក្សា​សួន​ក្នុង​ទីធ្លា​ក្នុងផ្ទះ​ប៉ុណ្ណោះ​។

ហាត់​ប្រដាល់​
​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្តខ្លាំង ហើយ​ចង់​បន្ធូរ​វា​នោះ ហេតុអ្វី​មិន​ព្រម​ចំណាយ​ពេល​ហាត់​ប្រដាល់​ទៅ​? ការប្រើ​កម្លាំង​ដៃ​វ៉ៃ និង​ជើង​ទាត់​នឹង​បង្កើន​ចង្វាក់បេះដូង រំលាយ​ខ្លាញ់ និង​ជួយ​ឲ្យមាន​អារម្មណ៍ល្អ​ថែមទៀត​៕

ប្រភពអត្ថបទ៖ Health.com.kh

No comments