ព័ត៌មានថ្មីបំផុត

យុទ្ធសាស្រ្តពិសេស​​ជួយ​​ឲ្យចងចាំ​គ្រប់​យ៉ាង​​ដែល​បាន​រៀន​

Loading...
ការចងចាំជាបញ្ហាចំបងដែលមនុស្សម្នាក់ៗជួបប្រទះ អ្នកខ្លះមិនបាច់រំលឹក មេរៀនម្តងទៀតក៏គេអាចប្រលងបានពិន្ទុល្អ​ ប៉ុន្តែសំរាប់អ្នកខ្លះវិញខំមើលមេរៀន យ៉ាងណាក៏នៅតែប៉ុណ្ណឹង​ ខំយ៉ាងណាក៏នៅមានឧបសគ្គជាមួយអង្គចងចាំពេលប្រលងដែរ សាកល្បងជាមួយល្បិចទាំងនេះអាចមានប្រយោជន៍៖




១. បង្កើតវិមាននៃការចងចាំ

បង្កើតរូបភាពនៅក្នុងការចងចាំរបស់អ្នក ដើម្បីរៀបចំពត៌មានតាមលំដាប់ដែលងាយស្រួលសំរាប់អ្នកក្នុងការរំលឹកខ្លួនឯងថា ពត៌មានណាមកមុន​ មកក្រោយ​ ហើយគួរធ្វើបែបណា ដើម្បីអោយពេលក្រោយអាចងាយស្រួលនឹងរំលឹកវាឡើងវិញ។


២. ​បង្កើតទិដ្ឋភាព



ការភ្លេចភ្លាំងអាចបណ្តាលមកពីអ្នករក្សាពត៌មានច្រើនពេក ក្នុងការចងចាំស្រដៀងគ្នា ដូចជាយើងដាក់វត្ថុច្រើនក្នុងកាបូបតែមួយ អញ្ចឹងដែលយើងត្រូវការពេលស្វែងរក​ប៉ុន្តែបើយើងបង្កើតទិដ្ឋភាពមួយសំរាប់ការចងចាំមួយនោះ​ ពេលអ្នកនឹកដល់ ទិដ្ឋភាពនោះអាចនឹងចងចាំពត៌មាននោះ។


៣. ភ្ជាប់អារម្មណ៍ទៅការចងចាំ


ការសិក្សាបានប្រាប់ថាមនុស្ស ងាយនឹងចងចាំអ្វីដែលប៉ះពាល់ដល់ អារម្មណ៍ពួកគេមិនថាល្អឬអាក្រក់នោះទេ​។ ​ព្រោះអារម្មណ៍និងចិត្តគំនិតរបស់មនុស្សផ្សារភ្ជាប់គ្នា ដូច្នេះការចងចាំទាំងនោះនឹងផុសឡើង ពេលមានអារម្មណ៍បែបនោះកើតឡើងក្នុងកាលៈទេសៈណាមួយ។


៤. ​សាកល្បងបង្កើតអក្សរតំណាង

អក្សរ​ឬពាក្យមួយសំរាប់តំណាងពត៌មានមួយដូច្នេះ វាធ្វើអោយងាយចាំ ហើយបង្កើតភាពរីករាយក្នុងការចងចាំផងដែរ។ វាក៏ជួយសំរួលដល់សម្ពាធរបស់អ្នកពេលខំប្រឹងចងចាំមេរៀនផ្សេងៗ។


៥.​ ​ភ្ជាប់របស់ថ្មីទៅនឹងចាស់

កាលណាដែលយើងអាចភ្ជាប់ទៅអ្វីដែលខ្លួនបានដឹងទៅនឹងចំណេះដឹងដែលខ្លួនធ្លាប់ចងចាំទុក ហើយម្តងនោះ វានឹងធ្វើអោយដំណើរការនៃការស្វែងយល់ និងរក្សាទុកក្នុងខួរក្បាលនោះ ងាយស្រួល​ ឆាប់ចាំ​និងមិនងាយភ្លេចទេ។


អត្ថបទដោយ៖​ហ៊ុន​កែវលីដែត
ប្រភព៖​inc.com

No comments