មហន្តរាយនៃការបង្អត់អាហារដើម្បីរាងស្អាត
Loading...
មាននារីមួយចំនួនចូលចិត្តប្រើការបង្អត់អាហារមកធ្វើឲ្យរាងស្អាតខ្លាំងណាស់
ប៉ុន្តែតើអ្នកដឹងទេថាវាពិតជាអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងខ្លាំង។
តើវាប៉ះពាល់ត្រង់ណាខ្លះទៅ?
- ប្រសិនជាអ្នកញ៉ាំតែបន្លែ និងផ្លែឈើនៅចន្លោះពេលស្រកទម្ងន់ នោះវានឹងអាចធ្វើឲ្យឆ្អឹងអ្នកមានលក្ខណៈពុកបាន ដោយសារតែនៅក្នុងបន្លែ និងផ្លែឈើទាំងនោះពុំសូវមានកាលស្យូមច្រើនឡើយ។
- នៅពេលដែលអ្នកបង្អត់មិនពិសារអាហារផ្សេងៗច្រើន នោះវានឹងអាចធ្វើឲ្យក្រពះអ្នកមានលក្ខណៈយារធ្លាក់ ដោយសារតែវាគ្មានអ្វីសម្រាប់កិនច្រើន នោះវានឹងមិនអាចដំណើរការដូចមុនទៀតទេ។
- នៅពេលដែលអ្នកតមអាហារ ហើយមិនញ៉ាំអីសោះ នោះក្នុងរាងកាយអ្នកនឹងគ្មានអាស៊ីតខ្លាញ់ និងប្រូតេអ៊ីនសម្រាប់ការពារសក់អ្នកនោះទេ យូរទៅវានឹងគ្មានលក្ខណៈភ្លឺ ហើយធ្វើឲ្យជ្រុះទៀតផង។
- នៅពេលដែលអ្នកពិសារតិច នោះរាងកាយអ្នកនឹងខ្វះសារធាតុចិញ្ចឹម ដែលអាចធ្វើឲ្យអ្នកប្រឈមមុខនឹងអាការៈខ្វះឈាមបាន។
- ខួរក្បាលអ្នកនឹងមានលក្ខណៈចុះខ្សោយ ដោយក្នុងរាងកាយអ្នកខ្វះអាស៊ីតខ្លាញ់ច្រើនជាទីបំផុត។
- ជាងនេះទៅទៀត វានឹងធ្វើឲ្យស្បូនអ្នកយារធ្លាក់បាន ដោយសារតែអ្នកបរិភោគអាហារដែលគ្មានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់នៅចន្លោះពេលស្រកទម្ងន់៕





No comments