ព័ត៌មានថ្មីបំផុត

ចូល​ដល់​អាយុ​២០​ឆ្នាំ​ មនុស្ស​ភាគ​ច្រើន​ជួប​ការ​លំបាក​អ្វីខ្លះ​ក្នុង​ជីវិត?​

Loading...
ជាទូទៅចំពោះមនុស្សដែលឋិតនៅក្នុងអំឡុងពេលអាយុ២០ឆ្នាំ តែងតែមានរឿងផ្សេងៗជាច្រើនដែលត្រូវជួបប្រទះ ហើយរឿងទាំងនោះក៏បានក្លាយជាផលវិបាកមួយផ្នែកសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ តើអ្នកធ្លាប់ដឹងដែរឬទេថាផលវិបាកទាំងនោះគឺអ្វីខ្លះ។





១. គេងមិនបានគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់គឺជាបញ្ហាម្យ៉ាងដែលពួកគេតែងតែជួប ដោយសារតែត្រូវចំណាយពេលធ្វើកិច្ចការងារសាលា ឬ ត្រូវការងារចាំបាច់ផ្សេងៗច្រើន រហូតដល់ជួនកាលវាក៏ក្លាយជាទម្លាប់មួយក្នុងការគេងយប់ជ្រៅសម្រាប់ពួកគេ។


២. ទទួលសម្ពាធ


អាចនិយាយបានថាអំឡុងពេលអាយុ២០ឆ្នាំនេះគឺជាពេលដែលមនុស្សមានការពុះពារច្រើន មិនថាចំពោះការសិក្សា ឬការងារផ្ទាល់ខ្លួន​ ឬជីវិតប្រចាំថ្ងៃគឺតែងតែផ្ដល់សម្ពាធមកលើខ្លួនឯងជាក់ជាមិនខាន។


៣. មានការរំពឹងទុកខ្លាំងពីមនុស្សជុំវិញខ្លួន

អំឡុងពេលនេះមនុស្សតែងតែចង់ឲខ្លួនឯងលេចធ្លោក្នុងការបញ្ចេញស្នាដៃអ្វីមួយ ដើម្បីឲ្យមនុស្សជុំវិញខ្លួនចាប់អារម្មណ៍និងកោតសរសើរ មិនថាការងារសាលាឬអ្វីផ្សេងៗហើយរាល់ការរំពឹងទុកនេះអែង ដែលអាចជាហេតុនាំឲ្យមនុស្សបាក់ទឹកចិត្តនៅពេលដែលបរាជ័យ។


៤. មានអារម្មណ៍ល្អមិនគ្រប់គ្រាន់

ទោះបីជាអ្នកកំពុងតែមានអារម្មណ៍ល្អយ៉ាងណាក៏ដោយ ក៏អ្នកនៅតែមានអាម្មណ៍ម្យ៉ាងដែលកើតឡើងពីការស្ត្រេសគិតអំពីអ្វីផ្សេងៗដែលអ្នកមិនទាន់ដោះស្រាយចេញបានកើតឡើងស្របក្នុងពេលតែមួយទោះបីជាអ្នកព្យាយាមមិនគិតពីវាក៏ដោយ។



៥. មានអារម្មណ៍ថាខ្លាចត្រូវរស់នៅម្នាក់ឯងជារៀងរហូត


មនុស្សមួយចំនួនត្រូវចំណាយពេលច្រើនដើម្បីស្វែងរកសេចក្ដីស្នេហា ព្រោះក្នុងចិត្តរបស់ពួកគេគិតថាច្រណែននិងអ្នកដទៃដែលគេមានគូរហើយខ្លាចត្រូវរស់នៅតែម្នាកឯងបែបនេះជារៀងរហូត។

៦. មិនអាចផ្ដល់ឲ្យគ្រួសារនៅជីវិតដែលល្អមួយ

ត្រង់ចំណុចនេះបើសិនជាអ្នកបានគិតបែបនេះមែនប្រហែលវាជាគំនិតមួយដែលខុស ព្រោះថាអំឡុងពេលនេះអ្នកគួរចំណាយពេលឲ្យបានច្រើនដើម្បីសិក្សាទើបល្ ព្រោះអ្នកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្ដល់ឲ្យគ្រួសាររបស់អ្នកនូវជីវិតដែលល្អមួយបាន នៅឡើយទេ ហើយសូមកុំបារម្ភអ្នកនៅមានពេលដើម្បីធ្វើរឿងទាំងនេះនៅថ្ងៃមុខ។

អត្ថបទដោយ៖ ជុំ រស្មី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments