ព័ត៌មានថ្មីបំផុត

ដឹងអត់ថា ខ្លួនឯង​​ជា​មនុស្ស​ស្រី​​ប្រភេទ​ណា​​ក្នុង​ចំណោម​​ប្រភេទ​​ទាំង​អស់​នេះ?​

Loading...
អ្នកប្រាកដជាមិនបានដឹងទេថាមនុស្សស្រីមានប៉ុន្មានប្រភេទ ហើយអត្ដចរិតរបស់នាងមានអ្វីខ្លះ ហើយនាងមានអារម្មណ៍បែបណានោះទេ។ ខាងក្រោមនេះជាប្រភេទនៃ នារីៗទាំងឡាយដែលអ្នកធ្លាប់ជួបប៉ុន្ដែអ្នកមិនសង្កេតពីលក្ខណៈរបស់នាង។


១. ស្រ្ដីដែលមិនខ្វល់ពីការថែរក្សាឬតែងខ្លួន
ស្រី្ដប្រភេទនេះមិនដែលខ្វល់ពីការតែងខ្លួននោះទេ អ្វីខ្វល់នោះគឺធ្វើយ៉ាងណាឲ្យតែនាងមានអារម្មណ៍ល្អតែប៉ុណ្ណោះ។ អ្វីដែលស្រ្ដីប្រភេទនិយមស្លៀកពាក់នោះគឺខោខាប៊ូយនិងអាវយឺត គឺជាម៉ូតពេញនិយមណាស់ហើយសំរាប់មនុស្សស្រីប្រភេទនេះ។


២. ស្រ្ដីដែលមានអារម្មណ៍ដែលតែងតែផ្លាស់ប្ដូរ
ស្រ្ដីប្រភេទនេះមិនមែនមានន័យថានាងកំពុងតែមានរដូវនោះទេ នាងគឺជាប្រភេទមនុស្សដែលតែងតែផ្លាស់ប្ដូរអារម្មណ៍ជានិច្ច។


៣. ស្រ្ដីដែលឆ្លាត
ជាស្រ្ដីដែលមានភាពច្បាស់លាស់ មានភាពវ័យឆ្លាត ។ នាងមិនដែលចុះចាញ់អ្វីដោយងាយៗនោះទេ នាងតែងតែបញ្ចេញគំនិតរបស់នាងជានិច្ចក្នុងកិច្ចការអ្វីមួយ។


៤. ស្រី្ដចរិកប្រុស
មនុស្សជាច្រើនតែងគិតថាមនុស្សស្រីដែលមានចរិកប្រុសច្រើនតែជា Lesbian តែតាមការពិតនាងមិនមែនទេ។ នាងគ្រាន់តែមានអាកប្បកិរិយាដូចមនុស្សប្រុសតែប៉ុណ្ណោះ។


៥. ស្រ្ដីដែលនិយមគូសចិញ្ចើម
ជាការពិតណាស់ចំពោះស្រ្ដីប្រភេទនេះ បើមិនបានគូសចិញ្ចើមមួយថ្ងៃ នាងគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់។ នាងគិតថាថ្ងៃនេះជាមិនល្អសំរាប់នាង ព្រោះនាងមើលទៅមិនស្អាតនៅក្នុងពេលនេះ។


៦. ស្រ្ដីអ្នកនាំពាក្យ
ស្ដ្រីប្រភេទនេះកើតមកមានភាពជាអ្នកដឹកនាំ នាងចូលចិត្ដគ្រប់គ្រងអ្នកដទៃ ហើយនាងចូលចិត្ដចូលរួមក្នុងវិស័យនយោបាយ។


៧. ស្រ្ដីត្លុក
នាងជានារីម្នាក់ដែលតែងតែធ្វើឲ្យអ្នកនៅជុំវិញខ្លួននាងសប្បាយចិត្ដ ដោយនាងមិនខ្វល់ថារូបរាងរបស់នាងអាក្រក់ឬស្អាតនោះទេ សំខាន់អ្នកនៅជុំវិញនាងមានតែស្នាមមញញឹម។


៨. ស្ដ្រីគ្រប់លក្ខណៈ

នាងជាប្រភេទមនុស្សស្រីដែលបុរសទាំងឡាយចង់បានមកធ្វើជាភរិយា ព្រោះថានាងមានភាពជាម្ដាយ។ នាងតែងតែបារម្ភនឹងអ្នកគ្រប់គ្នា ។


៩. ស្រ្ដីដែលមានសម្រស់

នាងកើតមកសម្រាប់តែមានសម្រស់ស្រស់ស្អាតតែប៉ុណ្ណោះ ប៉ុន្ដែជីវិតរបស់នាងមានពេលខ្លះក៏មិនប្រាកដថាសប្បាយរីករាយនោះដែរ។


១០. ស្រ្ដីអ្នកចម្បាំង
នាងជាប្រភេទស្រី្ដដែលធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានសិទ្ធរបស់នាង។ នាងមិនខ្វល់ទេថា នឹងមានអ្វីកើតឡើង សំខាន់នាងត្រូវតែទទួលបានអ្វីដែលនាងត្រូវការ។


១១. ស្រ្ដីដែលខូចចិត្ដ
ជាស្រ្ដីដែលទើបតែបែកគ្នាជាមួយសង្សារ ឬក៏អ្នកដែលនាងលួចស្រលាញ់គេមានម្ចាស់ហើយ។ នាងមិនសូវខ្វល់នឹងលោកខាងក្រៅនោះទេ ព្រោះថាពេលនេះនាងកំពុងតែពិបាកចិត្ដ។


១២. ស្រ្ដីដែលញុំាច្រើន
នាងមិនបានមិនខ្វល់ពីបញ្ហាគីឡូដូចនារីផ្សេងទៀតនោះទេ ព្រោះបញ្ហាចំបងរបស់នាងគឺនាងកំពុងតែចង់ឡើងគីឡូ។


១៣. ស្រ្ដីដែលមិនដែលមានមិត្ដប្រុសសោះ
នាងជាមនុស្សស្រីដែលមិនធ្លាប់ឆ្លងកាត់ការមានស្នេហា ការថើប និយាយទៅគឺនាងរង់ចាំតែចូលសារៈមន្ទីតែប៉ុណ្ណោះ។


១៤. ស្រ្ដីដែលស្គម
គឺថានាងញុំាយ៉ាងណាក៏មិនឡើងគីឡូដែរ នាងជាប្រភេទមនុស្សដែលសាកសមនឹងធ្វើជាតារាម៉ូដែល។


១៥. ស្រ្ដីដែលចូលចិត្ដកីឡា
នាងចូលចិត្ដលេងកីឡាណាស់ ដូច្នេះហើយទើបនាងមានសុខភាពល្អ៕


ប្រែសម្រួលដោយ៖ ណយ ធានី
ប្រភពអត្ថបទ Though Catalog
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments