ចូលចិត្តជប់លៀងជួបជុំមិត្តភក្តិច្រើន ប្រយ័ត្នកើតជម្ងឺធ្ងន់ធ្ងរទាំងនេះ
Loading...
សម្រាប់មនុស្សខ្លះចូលចិត្តសកម្មភាពផឹកស៊ីជុំមិត្តភក្តិជាញឹកញាប់ ប៉ុន្តែទម្លាប់បែបនេះនឹងធ្វើឲ្យពួកគេញ៉ាំអាហារកាន់តែច្រើនដោយមិនដឹងខ្លួនក្នុងរយៈពេលខ្លិ ហើយទំនងជាអាចមានបញ្ហានៃការគេងទៀតផង។ បញ្ហាទាំងនេះសុទ្ធតែធ្វើឲ្យពួកគេប្រឈមខ្លាំងនឹងជំងឺដូចជា ការធាត់ជ្រុលជាដើម។ ក្រៅពីធាត់ហើយពួកគេនឹងអាចកើតជំងឺជាច្រើនទៀតដូចជា៖
ជំងឺទឹកនោមផ្អែមប្រភេទទី២
នៅពេលអ្នកញ៉ាំអាហារច្រើនជ្រុលជាទៀងទាត់ អ្នកកំពុងតែប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ហើយ។ ជំងឺនេះអាចប៉ះពាល់ដល់ការផលិតអាំងស៊ុយលីន ដែលជាហេតុនាំឲ្យជាតិស្ករក្នុងឈាមកើនឡើង។ រយៈពេលច្រើនឆ្នាំខាងមុខ បើសិនជាអ្នកមិនអាចគ្រប់គ្រងទម្លាប់នៃការញ៉ាំអាហារបានទែ ជំងឺនេះអាចនឹងប៉ះពាល់ដល់រាងកាយផ្សេងទៀតដូចជា ភ្នែក តម្រងនោម និងបេះដូង។
អារម្មណ៍ប្រែប្រួល
បញ្ហាសុខភាពផ្សេងមួយទៀតដែលអាចកើតឡើងនៅពេលអ្នកស៊ីផឹកញឹកញ៉ាប់ពេកនោះគឺ ការប្រែប្រួលអារម្មណ៍តែម្តង។ ក្នុងចំណោមបញ្ហាផ្លូវចិត្តដែលអាចកើតមាននោះគឺ ការថប់អារម្មណ៍ និងបាក់ទឹកចិត្ត។ រឿងនេះអាចនិយាយបានថា អ្នកមានអារម្មណ៍ថាថប់អារម្មណ៍ ឬបាក់ទឹកចិត្តទើបបបួលមិត្តភក្តិទៅផឹកស៊ី ឬផឹកស៊ីដើម្បីបំបាត់អារម្មណ៍បាក់ទឹកចិត្ត ឬថប់អារម្មណ៍។
បញ្ហាក្រពះពោះវៀន
អ្នកដែលផឹកស៊ីជាញឹកញាប់ភាគច្រើនមានបញ្ហារលាកពោះវៀន ព្រមទាំងក្រពះកិនមិនបានល្អដោយសារតែក្រពះត្រូវការពេលច្រើនដើម្បីរំលាយអាហារច្រើនៗដែលអ្នកបានញ៉ាំ។ រឿងនេះនឹងធ្វើឲ្យឡើងទម្ងន់បានបើសិនជាមិនមានការដោះស្រាយភ្លាមៗទេនោះ។
ជំងឺថង់ទឹកប្រមាត់
បញ្ហាផ្សេងមួយទៀតដែលទាក់ទងនឹងការគេងដែរនោះគឺជំងឺថង់ទឹកប្រមាត់តែម្តង ជាពិសេសគ្រួសក្នុងថង់ទឹកប្រមាត់។ គ្រួសក្នុងថង់ទឹកប្រមាត់ច្រើនកើតឡើងដោយសារការកកខ្លាញ់ដែលមានក្នុងថង់ទឹកប្រមាត់។
បញ្ហាបេះដូង
មនុស្សភាគច្រើនដែលមានបញ្ហាស៊ីផឹកច្រើនបែបនេះ តែងតែមានបញ្ហាបេះដូង ព្រោះតែកូឡេស្តេរ៉ុល និងសម្ពាធឈាមឡើងខ្ពស់។ កាលណារបស់ទាំងពីរនេះមានច្រើនពេក វានឹងបណ្តាលឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺបេះដូងផ្សេងៗទៀតបាន។ រឿងនេះប្រហែលជាគ្រោះថ្នាក់ខ្លាំងក្លាបំផុតហើយសម្រាប់អ្នកចូលចិត្តផឹកស៊ីច្រើន។
ដូច្នេះបើសិនជាអ្នកសម្គាល់ឃើញថា ខ្លួនឯងកំពុងតែធ្វើការផឹកស៊ីច្រើន និងទៀងទាត់ទៀតនោះ យកល្អគួរតែផ្អាក ហើយពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកដំណោះស្រាយ៕
ប្រភពអត្ថបទ៖ Health.com.kh

No comments