គុណប្រយោជន៍ដ៏អស្ចារ្យនៃការចូលចិត្តអានសៀវភៅ
Loading...
ការដែលមានទម្លាប់អានសៀវភៅ អាចក្លាយទៅជារឿងដ៏ល្អឥតខ្ចោះមួយ ជាជាងការកម្សាន្តផ្សេងៗទៀត។ បើសិនជាអ្នក កំពុងតែរៀបគម្រោង ចង់អានសៀវភៅ ឬទៅហាងលក់សៀវភៅ ដើម្បីទិញសៀវភៅមកអាននោះ អ្នកគួរតែអាចនឹងទទួលបាន អត្ថប្រយោជន៍ខាងក្រោមនេះ ចំពោះទម្លាប់នៃការអានសៀវភៅច្រើន។
កាន់តែឆ្លាត
ការសិក្សាបានបង្ហាញថា ក្មេងដែលកាន់សៀវភៅអានច្រើនតាំងពីក្មេង មិនត្រឹមតែទទួលបានពិន្ទុខ្ពស់ចំពោះការប្រឡងទេ តែក៏អាចទទួលបានពិន្ទុល្អ ក្នុងការធ្វើតេស្ត លើភាពវ័យឆ្លាតដែរ។ ដូច្នេះហើយ ការបើកសៀវភៅអាន តែងតែជាឱកាសក្នុងការទទួលបាន ចំណេះដឹងថ្មីៗជានិច្ច។
បង្កើនថាមពលខួរក្បាល
អ្នកអាចគិតថា ខួរក្បាលប្រៀបដូចគ្នា នឹងសាច់ដុំអញ្ជឹង ព្រោះកាលណាអ្នកប្រើវាកាន់តែច្រើន វាក៏កាន់តែរឹងមាំ និងរីកធំជាងមុនដែរ។ ហេតុដូច្នេះហើយ ការអានសៀវភៅច្រើន អាចជួយបង្កើនថាមពលខួរក្បាលបានដូចគ្នា។ វានឹងជួយថែរក្សា ការចងចាំកាន់តែល្អ កាត់បន្ថយការខូចមុខងារខួរក្បាលនៅពេលចាស់។
បន្ថយការប្រឈមជំងឺភ្លេចភ្លាំង ពេលចាស់ជរា
តើអ្នកចង់កាត់បន្ថយ ការប្រឈមជំងឺភ្លេចភ្លាំង ពេលចាស់ជរាដែរទេ? អញ្ជឹង គួរតែចាប់សៀវភៅអាន ចាប់ពីថ្ងៃនេះទៅ! មិនខ្វល់អ្នកចូលចិត្តអានសៀវភៅប្រភេទណាទេ ការអាននឹងជួយភ្ញោចដល់ខួរក្បាល ឲ្យរស់រវើកជានិច្ច។
មិនងាយកាត់សេចក្តីខុស
ការអានសៀវភៅ ច្រើននឹងជួយបង្កើនចំណេះដឹង នៅជុំវិញខ្លួន ដូច្នេះ អ្នកក៏អាចចេះប្រើគំនិត គិតទៅលើការពិចារណារបស់អ្នកដទៃ បានកាន់តែច្រើនដែរ។ មានន័យថា អ្នកនឹងយល់ដឹងកាន់តែល្អ ចំពោះអារម្មណ៍របស់អ្នកដទៃ ព្រមទាំងព្យាយាម បង្កើតទំនាក់ទំនងបានកាន់តែច្រើន ជាមួយពួកគេទៀតផង។ អ្នកប្រហែលជាមិនធ្លាប់មាន បទពិសោធន៍ធ្វើរឿងគ្រប់យ៉ាង ដែលអ្នកដទៃធ្លាប់ឆ្លងកាត់ទេ តែការអានសៀវភៅ អាចឲ្យអ្នកដឹងថា ក្នុងចិត្តពួកគេ មានទិដ្ឋភាពច្រើនប៉ុណ្ណា។
ជួយបន្ធូរអារម្មណ៍
តើអ្នកកំពុងតែស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយស្ត្រេស និងភាពតានតឹងក្នុងអារម្មណ៍មែនទេ? ការសិក្សាមួយបានបង្ហាញថា ការអានសៀវភៅ អាចកាត់បន្ថយស្ត្រេសរហូតដល់ ៦៨ ភាគរយ។ ដូច្នេះ កុំបារម្ភថា ការអានសៀវភៅ ធ្វើឲ្យអ្នកស្ត្រេសលើសដើមអី។ មានន័យថា អ្នកគួរតែជ្រើសរើសសៀវភៅណា ដែលអ្នកពេញចិត្ត ហើយអានប្រចាំថ្ងៃទៅបានហើយ។
ជំរុញដល់ការគេង កាន់តែលក់ស្រួល
ការអានសៀវភៅ ក៏អាចជួយអ្នកគេងលក់ បានកាន់តែស្រួល នៅពេលយប់បានដែរ។ ការបើកទំព័រសៀវភៅមើលមួយសន្លឹកៗ អាចនឹងក្លាយទៅជាសញ្ញា ដាស់ដល់ខួរក្បាលថា ត្រូវចូលទៅក្នុងដែនដីសុបិន្តហើយ៕
ប្រភពអត្ថបទ៖ Health.com.kh

No comments