ព័ត៌មានថ្មីបំផុត

ដើរ​លេង​​​ម្នាក់​​​​ឯង​​ក៏​​រីករាយ​​បាន​​ដែរ​ ជាមួយ​​ចំណុច​​ទាំង​នេះ​

Loading...
ពេលដើរលេងយើងតែងតែចង់មានគ្នា។ តែពេលខ្លះកាលៈទេសៈមិនអំណោយផល ធ្វើឲ្យអ្នកបង្ខំចិត្តត្រូវដើរម្នាក់ឯង​​ ហើយពេលខ្លះអ្នកក៏រីករាយនឹងការដើរម្នាក់ឯងនេះណាស់ដែរ។ ដូច្នេះដើម្បីកាន់រីករាយ អ្នកត្រូវចងចាំរឿងទាំងប៉ុន្មានខាងក្រោមនេះ៖



១. ធ្វើមិត្តភ័ក្រ្តនឹងខ្លួនឯង
មិនប្រាកដថាអ្នកនឹងតែងតែអាចបង្កើតមិនថ្មីពេលដើរម្នាក់ឯងនោះទេ ដូច្នេះត្រូវចេះយកខ្លួនឯងជាមិត្តទើបមិនឯការ។


២. បើកចិត្តឲ្យទូលាយ
ពេលដើរម្នាក់ឯងសំខាន់អ្នកត្រូវចេះធ្វើចិត្តឲ្យទូលាយ ត្រៀមទទួលបទពិសោធន៍ថ្មីៗ​ ជួបមនុស្សថ្មីៗ។


៣. ស្នាក់នៅ Hostel
ការនៅ Hostel ជារឿងដ៏ល្អពេលអ្នកធ្វើដំណើរម្នាក់ឯង ព្រោះអ្នកអាចទាក់ទងមនុស្សថ្មីជាច្រើនមកពីជុំវិញពិភពលោក ហើយវាមានតម្លៃសមរម្យទៀតផង។


៤. បង្កើតមិត្តភាពជាមួយអ្នកក្នុងស្រុក
បើសិនជាអ្នកសំណាងមានធ្វើមិត្តជាមួយអ្នកក្នុងស្រុក នោះដំណើរកំសាន្តរបស់អ្នកនឹងកាន់តែប្រសើរ ព្រោះពួកគេដឹងពីស្រុកគេច្បាស់ហើយអាចណែនាំអ្វីល្អៗដែលអ្នកដទៃមិនដឹង។

អត្ថបទដោយ៖ ជី បូណ៌មី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments