ព័ត៌មានថ្មីបំផុត

សកម្មភាព​​ប្រចាំ​​ថ្ងៃ​​អ្វី​ខ្លះ​​​ដែល​​ធ្វើ​​ឲ្យ​​គេង​​លក់​​មិន​​ស្រួល​​ពេល​​យប់?​​

Loading...
មនុស្សមួយចំនួនសព្វថ្ងៃនេះ តែងតែមានបញ្ហាគេងមិនលក់ឬពិបាកក្នុងការគេងពេលរាត្រី។ ប៉ុន្តែពួកគេមិនបានដឹងច្បាស់ពីមូលហេតុដែលបណ្ដាលឲ្យមានអាការៈបែបនេះនោះឡើយ។​ អត្ថបទខាងក្រោមនឹងបង្ហាញពីមូលហេតុមួយចំនួនដែលអ្នកដោះស្រាយវាបានដោយខ្លួនឯង។


១. ពេលព្រឹក
អ្វីដែលអ្នកត្រូវធ្វើនៅពេលព្រឹកជាចាំបាច់នោះ គឺមិនត្រូវគេងស្ពឹកក្រងើបនោះទេ។​ បន្ថែមពីនេះ អ្នកមិនត្រូវពិសារកាហ្វេមុនម៉ោង ១០ព្រឹកនោះទេ ហើយអ្នកត្រូវតែបរិភោគអាហារពេលព្រឹកដែលសំបូរទៅដោយជាតិប្រូតេអ៊ីនជាដើម។


២. ពេលថ្ងៃ

ចំពោះពេលថ្ងៃវិញ អ្នកត្រូវតែមានការជ្រើសរើសអាហារបរិភោគឲ្យបានត្រឹមត្រូវផងដែរ។ អាហារដែលអ្នកត្រូវញ៉ាំនោះ មិនត្រូវផ្ទុកជាតិការបូអ៊ីដ្រាតខ្ពស់នោះទេ ព្រោះវានឹងធ្វើឲ្យអ្នកងងុយដេក និងប៉ះពាល់ដល់ការគេងនាពេលយប់របស់អ្នក។


៣. ពេលយប់
អ្វីដែលអ្នកត្រូវតែធ្វើជាចាំបាច់នោះគឺត្រូវចូលគេងឲ្យទៀងពេលជារៀងរាល់យប់។ អ្នកក៏អាចជ្រើសរើសយកវិធី meditate មុនពេលចូលគេងផងដែរ ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងមានអារម្មណ៍ធូរស្បើយសម្រាប់ការគេង។ ក្រៅពីនេះ គឺអាកាសធាតុដែលវាទាមទារឲ្យត្រជាក់ដែលជុំរុញឲ្យអ្នកគេងលក់បានស្រួល។


៤. អ្វីដែលត្រូវធ្វើពេលចូលគេង
ការគេងមិនលក់ក៏អាចបណ្ដាលមកពីបែបបទនៃការគេងរបស់អ្នកផងដែរ។ អ្នកគួរតែគេងផ្អៀងមកខាងឆ្វេង ព្រោះវាអាចជួយសម្រួលនិងមានប្រយោជន៍ដល់ បេះដូងនិងប្រព័ន្ធរំលាយអាហាររបស់អ្នក។ ម្យ៉ាងវិញទៀត ការស្លៀកពាក់ពេលគេង ក៏មានសារៈសំខាន់ដែរ អ្នកមិនត្រូវស្លៀកពាក់អ្វីដែលរឹបៗខ្លាំងនោះទេ។ តាមការស្រាវជ្រាវបានបង្ហាញថា ការគេងស្រាតគឺជាជម្រើសដែលល្អបំផុតសម្រាប់សុខភាព។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack
- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520




No comments