ធ្វើយ៉ាងណាកុំអោយធុំក្លិនជើងរាល់ពេលស្បែកជើងប៉ាតា?
Loading...
មនុស្សមួយចំនួន ក្រោយពេលពាក់ស្បែកជើងប៉ាតា តែងបំភាយក្លិនមិនល្អដែលអាចធ្វើអោយខ្លួនឯង និងអ្នកនៅជុំវិញខ្លួនមានអារម្មណ៍មិនពេញចិត្ត។ តើមានដំណោះស្រាយអ្វីខ្លះដើម្បីកំចាត់ក្លិនអាក្រក់នោះបានជារៀងរហូត?
![]()
អនុវត្តតាមរូបមន្ត៩យ៉ាង ងាយៗដែលអាចធ្វើដោយខ្លួនឯងបាន មិនចាំបាច់ចំណាយប្រាក់ទៅព្យាបាល នឹងខាតពេលវេលានោះទេ គ្រាន់តែប្រើប្រាស់គ្រឿងផ្សំដែលមានស្រាប់នៅផ្ទះបាយជាការស្រេច។
១. ម្សៅសូដា
ងាយស្រួលរកទិញនៅផ្សារទំនើប ហើយមានតម្លៃសមរម្យ។ អ្នកគ្រាន់តែរោយម្សៅសូដាទៅក្នុងស្បែកជើងដែលពាក់ហើយ បន្ទាប់មកទុកវាចោលមួយយប់ ហើយគោះសំអាតវាចេញនាពេលព្រឹកជាការស្រេច។
២. ប្រេងខ្យល់ រឺ ប្រេងស្លឹកតែ
គ្រាន់តែដាក់ក្រដាសដែលលាបប្រេងខ្យល់ រឺ ប្រេងស្លឹកតែទៅក្នុងស្បែកជើង ទុក៣ ទៅ ៤ ម៉ោង រឺ មួយយប់ប៉ុណ្ណោះ ក្លិនអាក្រក់នោះនឹងរលាយបាត់តែម្ដង។
៣. ទឹកអាល់កុល
ជ្រលក់ទឹកអាល់កុលជាមួយនឹងក្រណាត់ ញាត់វាទៅខាងក្នុងស្បែកជើងដើម្បីអោយវាអាចកំចាត់ក្លិន ក៏ដូចជាសម្លាប់មេរោគផងដែរ។
៤. ស្រោមជើង
ត្រូវពាក់ស្រោមជើងជានិច្ច ព្រោះវាអាចកាត់បន្ថយក្លិនជើងបាន ហើយត្រូវចាំថាអ្នកត្រូវផ្លាស់ប្ដូរស្រោមជើងជាប្រចាំ និងគក់សំអាតអោយបានស្អាត។
៥. កាកតែខ្មៅ
យកកាកតែខ្មៅច្រកចូលក្នុងថង់ក្រណាត់តូចស្ដើង ហើយដាក់ចូលក្នុងទឹកពុះប្រមាណ ៣ ទៅ ៥ នាទី ហើយទុកវាអោយត្រជាក់វិញ ហើយដាក់វាចូលទៅក្នុងស្បកជើងវិញ ដោយគ្រាន់តែទុកវា ២ ទៅ ៣ ម៉ោងជាការស្រេច។
៦. លាងសម្អាតជើង
ត្រូវសំងួតជើងអោយស្ងួតសឹមពាក់ស្បែកជើង ហើយក្រោយពេលពាក់ស្បែកជើង ត្រូវលាងសម្អាតជាមួយនឹងសាប៊ូ ហើយយកស្បែកជើងនោះទៅដាក់នៅកន្លែងណាដែលមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់។
៧. ក្រដាសទ្រនាប់បាតជើង
ក្រដាសទ្រនាប់នេះស្ដើង ងាយស្រួលដើរពេលដែលដាក់វានៅក្នុងស្បែកជើង។ វាអាចកាត់បន្ថយការបែកញើសបាតជើងបានច្រើន។
៨. ម្ស៉ៅហុយ
ម្សៅហុយសម្រាប់កូនក្មេងក៏ជាជម្រើសមួយល្អក្នុងការកំចាត់ក្លិនផងដែរ។ លាបម្សៅហុយនឹងប្រអប់ជើង រាល់ពេលវាចាប់ផ្ដើមបែកញើស តែព្យាយាមកុំប្រើប្រាស់ម្សៅណាដែលមានក្លិនឆួលពេកនាំអោយបង្កបាក់តេរីច្រើនទៅវិញទេ។
៩. ទុកស្បែកជើងក្នុងទូទឹកកក
ច្រកស្បែកជើងទៅក្នុងថង់ប្លាស្ទិច ហើយទុកវាក្នុងទូទឹកកកមួយយប់ ព្រោះបាក់តេរីមិនអាចទ្រាំជាមួយនឹងសីតុណ្ហភាពត្រជាក់បាននោះទេ។
លោកអ្នកអាចជ្រើសរើសវិធីសាស្ត្រណាមួយក្នុងចំណោមវិធីសាស្ត្រខាងលើ ហើយអនុវត្តជាប្រចាំដើម្បីអោយប្រសិទ្ធភាពកាន់តែទ្វេរឡើង។
អត្ថបទដោយ៖ ម៉ៅ ធានី
ប្រភព៖ Natural Remedy Ideas
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments