ព័ត៌មានថ្មីបំផុត

ទម្រង់​ម្រាម​ដៃប្រាប់ការពិត​អ្វីខ្លះ​​ពី​​អ្នក?​

Loading...
មនុស្សផ្សេងគ្នាតែងតែមានទម្រង់ម្រាមដៃផ្សេងគ្នា មិនអាចដូចគ្នាទាំងអស់នោះទេ។ អ្នកខ្លះកើតមកមានម្រាមដៃរាងស្រួច ខ្លះមានម្រាមដៃត្រង់ ចំណែកអ្នកខ្លះវិញមានម្រាមដៃខ្នាំងធំៗ។ ភាពខុសគ្នាទាំងអស់សុទ្ធតែបង្ហាញបញ្ជាក់ពីបុគ្គលិកលក្ខណៈផ្សេងគ្នាទាំងអស់។ តើអ្នកមានទម្រង់ម្រាមដៃបែបណា? តោះមកអានទាំងអស់គ្នាថាវាត្រឹមត្រូវរឺទេ។




១. ម្រាមដៃត្រង់
មនុស្សមានម្រាមដៃត្រង់ ភាគច្រើនជាមនុស្សដែលរឹងមាំនិងមានសមត្ថភាព អាចក្រោកឈរដោយខ្លួនឯងវិញបានយ៉ាងលឿន។​ ក្រៅពីនេះ ពួកគេក៏ជាមនុស្សដែលឯករាជ្យ ហើយមិនសូវចូលចិត្តបង្ហាញអារម្មណ៍ឲ្យអ្នកផ្សេងឃើញនោះទេ។​ ប៉ុន្តែការពិតក្នុងចិត្តរបស់គេ​វិញ ជាមនុស្សដែលងាយប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង ហើយជាមនុស្សដែលស្មោះត្រង់និងមានបេះដូងើកទូលាយ។




២. មនុស្សមានម្រាមដៃស្រួច
អ្នកដែលមានម្រាមដៃស្រួចបែបនេះ ជាមនុស្សដែលមានភាពឆ្នៃប្រឌិតខ្ពស់ និងស្មោះត្រង់។ នៅពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់នោះ អ្នកស្រលាញ់ម្នាក់នោះអស់ពីបេះដូង ហើយអ្នកមិនធ្វើអ្នកនោះខូចចិត្តនោះទេ។ ក្រៅពីនេះ អ្នកជាប្រភេទមនុស្សដែលមានការប្ដាជ្ញាខ្ពស់ បើសិនជាអ្នកមានគោលបំណងធ្វើអ្វីមួយហើយ អ្នកនឹងព្យាយាមធ្វើវាទាល់តែសម្រេច។​ ប៉ុន្តែអ្នកក៏ជាមនុស្សដែលខ្លាចមនុស្សផ្សេងទៀតធ្វើឲ្យឈឺចាប់ផងដែរ។







៣. មនុស្សដែលមានខ្នាំងម្រាមដៃធំ
ជាធម្មតាអ្នកជាមនុស្សដែលឆាប់ចុះចាញ់នឹងបញ្ហារឺការលំបាក។ លើសពីនេះ អ្នកមិនចូលចិត្តការប្រកួត្រជែងដើម្បីពង្រឹងសមត្ថិភាពខ្លួននោះទេ ហើយក៏មិនចង់ដើរចេញពីកន្លែងដែលផ្ដល់សុខផងដែរ។ ក្រៅពីនេះ អ្នកជាមនុស្សដែលគោរពគំនិតអ្នកដទៃ ហើយមិនចូលចិត្តការកុហកនោះទេ។ អ្នកក៏ជាមនុស្សដែលឆាប់ប៉ះពាល់អារម្មណ៍ផងដែរ ហើយអ្នកតែងតែគិតម្ដងហើយម្ដងទៀតបើសិនជាអ្នកសម្រេចចិត្តធ្វើបាបអ្នកណាម្នាក់វិញ។





អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Bright Side
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments