មូលហេតុគេងមិនលក់ដែលមនុស្សភាគច្រើនតែងមើលរំលង
Loading...
អ្នកតែងតែគេមិនលក់ជាញឹកញាប់មែនដែរឬទេ? ពិតមែនហើយបញ្ហាបែបនេះតែងតែកើតឡើងជាញឹកញាប់នៅលើមនុស្សទូទៅនៅពេលដែលពួកគេរវល់ពេញមួយថ្ងៃ។ យោងទៅតាមការស្រាវជ្រាវបានបង្ហាញថា ការគេងពិតជាសំខាន់ណាស់សម្រាប់សុខភាពនិងរាងកាយទាំងមូលហើយនិងមានគុណវិបត្តិជាច្រើននិងកើតឡើងនៅពេលដែលអ្នកគេងពុំបានគ្រប់គ្រាន់ ដូច្នេះថ្ងៃនេះ បណ្ណាល័យខ្មែរ និងបង្ហាញលោកអ្នកពីកត្តាសំខាន់ ៥យ៉ាងដែលអាចនាំអោយអ្នកគេងពុំលក់។
១. អ្នកគិតច្រើនពេក
អ្នកត្រូវដឹងថា ខួរក្បាលអ្នកប្រាកដជាមិនអាចគេងលក់នោះទេ បើសិនជាខួរក្បាលរបស់អ្នកនៅតែដំណើរការទោះបីជាអ្នកខំសំងំគេងយ៉ាងណាក៏ដោយ ខួរក្បាលរបស់អ្នកគឺនៅតែគិតពីរឿងទាំងអស់ដែលបានកើតឡើងមិនថាបច្ចុប្បន្ន អតីតកាល ឬសូម្បីតែការគិតទុកសម្រាប់ថ្ងៃអនាគត ដូច្នេះអ្នកត្រូវតែជំនះបញ្ហាមួយនេះអោយបាន ដើម្បីអោយអ្នកមានភាពងាយស្រួលក្នុងការគេងលក់។
២. ការផ្លាស់ប្ដូរអរម៉ូន
សម្រាប់មនុស្សស្រីអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា ជារឿយៗអ្នកតែងតែភ្ញាក់នៅពាក់កណ្ដាលយប់ អំឡុងពេលដែលអ្នកមករដូវ ឬមុនពេលមករដូវ ហើយអ្នកនិងមានអារម្មណ៍ថាគេមិនលក់នៅពេលដែលអ្នកសំងំគេងបន្ត កត្តាទាំងនេះគឺកើតឡើងដោយសារតែការផ្លាស់ប្ដូរអរម៉ូនក្នុងខ្លួនរបស់អ្នក។
៣. អ្នកមានអារម្មណ៍ឃ្លាន
វេជ្ជបណ្ឌិតជាច្រើនបានបង្ហាញថាការឃ្លានក៏អាចជាកត្តាមួយដែលអាចនាំអោយអ្នកគេងមិនលក់ ហើយអ្វីដែលល្អនោះគឺអ្នកពុំគួរចូលគេងនៅពេលដែលអ្នកមានអារម្មណ៍ថា ឃ្លាននោះទេ ព្រោះថាអ្នកមិនអាចគេងលក់នោះទេ នៅពេលដែលក្រពះរបស់អ្នកបញ្ចេញសំឡេងទាមទារចំណីនោះ។ អ្នកត្រូវប្រាកដថាអ្នកបានញ៉ាំអាហារយ៉ាងហោចណាស់ពីរម៉ោងមុនពេលអ្នកចូលគេង ហើយការផឹកទឹកក៏អាចជួយបំបាត់បញ្ហានេះបានខ្លះៗផងដែរ។
៤. ក្នុងបន្ទប់របស់អ្នកមានពន្លឺខ្លាំងពេក
កត្តានេះមិនមែនធ្វើអោយអ្នកគេងមិនលក់ទាំងស្រុងនោះទេ គឺវាគ្រាន់តែធ្វើអោយអ្នកត្រូវចំណាយពេលយូរ ដើម្បីសំងំគេងអោយបានលក់ នៅពេលដែលបន្ទប់របស់អ្នកមានពន្លឺខ្លាំងពេក ដូច្នេះអ្នកត្រូវរក្សាពន្លឺក្នុងបន្ទប់របស់អ្នកអោយងងឹតបន្ដិចដើម្បីជួយឲ្យអ្នកគេងលក់ឆាប់រហ័ស។
អត្ថបទដោយ៖ ជុំ រស្មី

No comments