ពណ៌នៃសម្លៀកបំពាក់អ្នកបញ្ចាក់ពីអ្នក
Loading...
ជាការពិតណាស់ការស្លៀកពាក់ពិតជាមានសារះសំខាន់ណាស់សំរាប់មនុស្សទូទៅ។ ប៉ុន្ដែការជ្រើសរើសពណ៌សំរាប់ស្លៀកក៏សំខាន់ណាស់ដែរ អ្នកខ្លះគឺជ្រើសរើសទៅតាមការស្រលាញ់របស់ខ្លួន។ ខាងក្រោមនេះជាពណ៌និមួយៗដែលអ្នកស្រលាញ់ដែលស្របទៅនឹងពណ៌ខោអាវដែលនិយមស្លៀក។
១ ពណ៌ខ្មៅ
ពណ៌ខ្មៅជាពណ៌ដែលពេញនិយមណាស់សំរាប់មនុស្សទូទៅ សំរាប់អ្នកដែលចូលចិត្ដស្លៀកពណ៌ខ្មៅគឺអាចបញ្ចាក់បានថាជាមនុស្សដែលមានភាពឯករាជ្យ មានភាពវ័យឆ្លាត មានថាមពលពិសេស និង មានឆន្ទះខ្ពស់។
២ ពណ៌ខៀវ
ពណ៌ខៀវតំណាងឲ្យភាពស្មោះត្រង់ ភាពវិជ្ជមាន និង សន្ដិភាព។ សំរាប់អ្នកដែលជ្រើសរើសសម្លៀកបំពាក់ពណ៌នេះពាក់ជារៀងរាល់ពេលអាចបញ្ចាក់បានថាគេជាមនុស្សដែល រួសរាយរាក់ទាក់ មានលក្ខណះពិសេសមួយដែលគេគ្រប់គ្នាមិនសង្កេត មានភាពច្នៃប្រឌិតខ្ពស់ និងកំប្លុកកំប្លែង។
៣ ពណ៌ត្នោត
សំរាប់អ្នកដែលចូលចិត្ដស្លៀកពាក់ពណ៌ត្នោតជាមនុស្សដែលមានភាពវ័យឆ្លាត មានទំនួលខុសត្រូវខ្ពស់ អាចទុកចិត្ដបាន ជាអាជ្ញាកណ្ដាល ប៉ុន្ដែអារម្មណ៍ច្រើនផ្លាស់ប្ដូរបន្ដិច។
៤ ពណ៌ប្រផេះ
ពណ៌នេះតំណាងឲ្យភាពជាកណ្ដាល ចំពោះមនុស្សដែលចូលចិត្ដស្លៀកពាក់ពណ៌នេះបញ្ចាក់ថាគេជាមនុស្សដែលមានភាពវ័យឆ្លាតខ្លាំង ក៏ប៉ុន្ដែក៏បង្ហាញថាគេក៏បញ្ហាខាងសតិអារម្មណ៍ច្រើនដែរគឺស្រ្ដេសខ្លាំង។
៥ ពណ៌ទឹកក្រូច
ពណ៌នេះតំនាងឲ្យភាពវិជ្ជមាន ហើយអ្នកដែលនិយមស្លៀកពណ៌នេះជាមនុស្សដែលងាយចុះចូលក្នុងសង្គម ចេះជួយអ្នកដទៃ មួយវិញទៀតគឺគេមានភាពងាយស្រួលក្នុងការបង្កើតមិត្ដ។
៦ ពណ៌បៃតង
ពណ៌នេះតំណាងឲ្យធម្មជាតិ ការសម្រាកគយគន់នូវសម្រស់ធម្មជាតិ។ អ្នកដែលចូលចិត្ដពណ៌នេះជាមនុស្សដែលមានគេសរសើរច្រើន និងតែងតែបារម្ភពីអារម្មណ៍អ្នកដទៃមកលើខ្លួន។
៧ ពណ៌ផ្កាឈូក
ពណ៌នេះតំនាងឲ្យស្នេហាផ្អែមល្ហែម ចំពោះអ្នកចូលចិត្ដពាក់ពណ៌នេះជាមនុស្សដែលតែងស្ថិតនៅកណ្ដាល និងមានភាពជាស្រ្ដី។
៨ ពណ៌ស្វាយ
ពណ៌នេះតំនាងឲ្យភាពហ៊ឺហារ ស្មោះត្រង់ និងរ៉ូមែនទិច។ ហើយអ្នកដែលចូលចិត្ដស្លៀកពាក់ពណ៌នេះជាប្រភេទមនុស្សដែលមានញានពិសេសអាចដឹងរឿងអ្វីដែលប្រុងនឹងកើតមាន មានភាពច្នៃប្រឌិត មានដុងខាងសិល្បះ។
៩ ពណ៌ក្រហម
ពណ៌ក្រហមតំណាងឲ្យឈាម ភាពកោងកាច ហើយសំរាប់អ្នកដែលចូលចិត្ដស្លៀកពណ៌នេះមានន័យថា ជាមនុស្សដែលមានទំនុកចិត្ដលើខ្លួនអែងខ្ពស់និង មានឥទ្ធិពលលើគេអែង។
១០ ពណ៌ស
ពណ៌សតំនាងឲ្យភាពបរិសុទ្ធ ហើយអ្នកដែលចូលចិត្ដស្លៀកពណ៌នេះជាមនុស្សដែលមានចិត្ដគំនិតបើកទូលាយ ក្លាហាន ចិត្ដល្អ និងមានទំនុកចិត្ដលើខ្លួនឯង។
១១ ពណ៌លឿង
ពណ៌លឿងតំនាងឲ្យភាពចែងចាំង ជួយបន្ថែមពន្លឺទៅកាន់ពណ៌ដទៃ ហើយអ្នកដែលចូលចិត្ដស្លៀកពណ៌នេះជាមនុស្សចូលចិត្ដភាពទាក់ទាញ និងធ្វើអ្វីមួយដែលសមហេតុផល៕

ប្រែសម្រួលដោយ ធានី

No comments