ព័ត៌មានថ្មីបំផុត

រូបភាព​​ដំបូង​ដែល​អ្នក​មើល​ឃើញ​ បង្ហាញ​អត្តចរិតពិត​របស់​អ្នក​

Loading...
អ្វីដែលអ្នកមើលឃើញមុនដំបូងគេបង្អស់ អាចបង្ហាញអោយឃើញច្បាស់ពីការគិត និងអត្តចរិតធម្មជាតិរបស់អ្នកបាន។ តោះសាកល្បងមើលទាំងអស់គ្នា។



១. រូបភាពទីមួយ


- បើសិនជារូបភាពមុនគេដែលអ្នកមើលឃើញ ជារូបមនុស្សស្រីវ័យក្មេង មានន័យថាអ្នកជាមនុស្សសុទិដ្ឋិនិយម និងអ្នកជាមនុស្សរីករាយ​ជានិច្ច ប៉ុន្តែពេលខ្លះក៏ធ្វើអ្វីតាមអំពើចិត្តខ្លាំងដែរ។

- បើសិនជារូបភាពមុនគេដែលអ្នកមើលឃើញ ជារូបមនុស្សស្រីវ័យចំណាស់ មានន័យថាអ្នកជាមនុស្សម្នាក់ដែលមានភាពប្រសប់ដោះស្រាយបញ្ហាក្នុងជីវិត និងមានការគិតគ្រប់ជ្រុងជ្រោយលើបញ្ហាអ្វីមួយ។


២. រូបភាពទីពីរ


- បើសិនជារូបភាពមុនគេដែលអ្នកមើលឃើញ ជារូបលលាដ៏ក្បាល មានន័យថាអ្នកជាមនុស្សច្បាស់លាស់ និងមានការគិតថាអ្វីដែលល្អៗ ហើយងាយស្រួលក្នុងជីវិតនឹងរំលងហួសទៅវិញដោយឯងៗ។

- បើសិនជារូបភាពមុនគេដែលអ្នកមើលឃើញ ជារូបមនុស្សស្រី មានន័យថាអ្នកជាមនុស្សធ្វេសប្រហែស ហើយមិនសូវចេះចាប់អារម្មណ៍កត់សម្គាល់លើបញ្ហាមួយទេ។

៣. រូបភាពទីបី

- បើសិនជារូបភាពមុនគេដែលអ្នកមើលឃើញ ជារូបសត្វទា មានន័យថាខួរក្បាលខាងស្តាំជាអ្នកបញ្ជារដំណើរការគិត។ អ្នកជាមនុស្សដែលមានចិត្តសង្គ្រោះ មេត្តា ប្រោសប្រណី។

- បើសិនជារូបភាពមុនគេដែលអ្នកមើលឃើញ ជារូបសត្វទា មានន័យថាខួរក្បាលខាងឆ្វេងជាអ្នកបញ្ជាដំណើរការគិត។ អ្នកជាមនុស្សដែលពឹងផ្អែកលើហេតុផលច្រើនជាងមានចិត្តមេត្តា ប្រោសប្រណី។


រៀបរៀង និងសរសេរដោយ: ចន​ ច័ន្ទបូតា
ប្រភពអត្ថបទ:​ brightside.me
- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments