គេថាឡេលាយធ្វើឲ្យស្បែកឆាប់ស តែដឹងពីផលប៉ះពាល់របស់វាអត់?
Loading...
ឡេលាយ គឺជាការលាយបញ្ចូលគ្នានូវសារធាតុគីមីយ៉ាងច្រើន
ដើម្បីជួយកែខៃស្បែកឲ្យស ស្រស់ថ្លា និងភ្លឺរលោង។ ឡេលាយ
ជាឧស្សាហ៍កម្មដែលធ្វើឲ្យថៅកែចំណេញប្រាក់រាប់លានដុល្លារ ប៉ុន្តែ
តើអ្នកមានដឹងទេថា ឡេលាយ
បែរជាធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមទៅនឹងបញ្ហាធ្ងន់ធ្ងរជាច្រើន
ចំពោះសុខភាព និងស្បែករបស់គេនៅថ្ងៃអនាគត?
ឡេលាយភាគច្រើន ដែលមានលក់នៅលើទីផ្សារសព្វថ្ងៃនេះ គ្មានគុណភាពនោះទេ ហើយអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ពីព្រោះតែវាមានលាយសារធាតុជាច្រើនបញ្ចូលគ្នា ដូចជាពពួក steroids, hydroquinone និង tretinoin។ សារធាតុទាំងអស់នេះ អាចធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមទៅនឹងបញ្ហាជាច្រើន ដូចជា ការអាល្លែកហ្ស៊ី បញ្ហា សស្លេក កើតជំងឺមហារីកស្បែក ធ្វើឲ្យខូចខាតដល់ថ្លើម និងពុលដល់សរីរាង្គនានាជាដើម។
នៅបណ្តាប្រទេសមួយចំនួន មានករណីខាងលើកើតច្រើនណាស់ ក្រោយការប្រើប្រាស់ឡេលាយបែបនេះ ជាពិសេស ចំពោះក្រុមមនុស្សដែលស្ថិតក្នុងអាយុ ចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាវិញ ឡេលាយ ក៏ជាទីពេញនិយមរបស់បណ្តាប្រជាពលរដ្ឋយើងដែរ ជាពិសេស នារីៗនៅតាមបណ្តាគ្រប់ស្រុកខេត្តក្រុងតែម្តង។ ដោយសារតែចង់ឲ្យស្បែកស ហើយសក្នុងរយៈពេលខ្លីទៀតនោះ ការប្រើប្រាស់ឡេលាយដែលគ្មានគុណភាព បានកើតឡើងគួរឲ្យកត់សម្គាល់។
ជុំវិញក្តីកង្វល់ និងគ្រោះថ្នាក់នៃការប្រើឡេលាយបែបនេះ
ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ឈប់ប្រើប្រាស់ឡេលាយ
ដើម្បីធ្វើឲ្យស្បែកសលឿន ដោយអះអាងថា សារជាតិឡេលាយនោះ
អាចនាំឲ្យប៉ះពាល់ដល់ស្បែក និងសុខភាពធ្ងន់ធ្ងរ នៅថ្ងៃ អនាគត។
យ៉ាងណាមិញ សម្រាប់មិត្តនារីដែលចង់ប្រើប្រាស់ឡេ
ដើម្បីជួយដល់សុខភាពស្បែក សូមជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា
ឈ្មោះផលិតផល និងប្រភពផលិតច្បាស់លាស់
ព្រមទាំងមានការទទួលពិនិត្យសារធាតុផ្សំត្រឹមត្រូវពីក្រសួងសុខភិបាល
ដើម្បីចៀសផុតពីបញ្ហាទាំងឡាយ៕
ប្រភពអត្ថបទ៖ Health.com.kh

No comments