អានអត្ថបទនេះ បើសិនអ្នកមានអារម្មណ៍ថាហត់នឿយនឹងរឿងគ្រប់យ៉ាងក្នុងជីវិត
Loading...
ជួនកាលអ្នកពិតជាមានអារម្មណ៍ថាហត់នឿយខ្លាំងណាស់ មិនអាចបន្តដំណើរទៅមុខទៀតបាននោះទេ មិនមែនត្រឹមតែរាងកាយនោះទេ តែក្នុងអារម្មណ៍ក៏បែបនេះដូចគ្នាដោយសារតែអ្នកត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗជាច្រើនជារៀងរាល់ថ្ងៃ ជួនកាលក៏គិតថាហេតុអ្វីបានជាខ្លួនអ្នកត្រូវក្រោកទៅធ្វើការជារៀងរាល់ព្រឹកបែបនេះ? នេះប្រហែលជាអ្នកមានអារម្មណ៍ធុញទ្រាន់នឹងការងាររបស់អ្នកហើយ បើអ្នកមានអារម្មណ៍ហត់នឿយនឹងរឿងគ្រប់យ៉ាងបែបនេះមែន អ្នកគួរតែអានអត្ថបទនេះឲ្យបានចប់។
១. ត្រូវគិតថាវាមិនមែនកើតឡើងលើអ្នកតែម្នាក់នោះទេ

កើតជាមនុស្សនរណាដែលមិនធ្លាប់ជួបបញ្ហានោះ មិនមែនមានតែអ្នកម្នាក់ទេ ដែលជួបរឿងលំបាកបែបនេះ ព្រោះមានអ្នកផ្សេងជាច្រើនទៀតដែលអាចជួបរឿងលំបាកជាងអ្នកដប់ដងក៏ថាបាន អ្វីដែលអ្នកគួរធ្វើនោះគឺត្រូវរកវិធីដែលល្អ ដើម្បីដោះស្រាយរាល់បញ្ហា ហើយត្រូវគិតថាអ្នកមិនមែននៅតែម្នាក់ឯងនោះទេ ព្រោះអ្នកនៅមាន មិត្តភ័ក្ត គ្រួសារ និងមនុស្សជាទីស្រលាញ់ចាំផ្ដល់កំលាំងចិត្តឲអ្នកជានិច្ច។
២. វាគ្រាន់តែកើតឡើងបណ្ដោះអាសន្នប៉ុណ្ណោះ

ទោះបីជារឿងទាំងនោះអាក្រក់យ៉ាងណា ក៏វាគង់តែរលាយទៅវិញក្នុងពេលណាមួយជាក់ជាមិនខាន ដូចពាក្យចាស់ពោលថាក្រោយភ្លៀងមេឃគង់តែស្រឡះវិញនោះទេ សូមកុំឲ្យរឿងអាក្រក់មួយពេលចូលមកបំផ្លាញជីវិតរបស់អ្នកទាំងមូលនោះ។
៣. មានរឿងល្អគឺតែងមានរឿងអាក្រក់

អ្នកត្រូវដឹងថាអ្នកមិនអាចទទួលបានសុភមង្គលឬជោគជ័យ ដោយមិនបាចឆ្លងកាត់ការលំបាកឬភាពបរាជ័យបាននោះទេ ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍ថា ហត់នឿយក្នុងជីវិតអ្នកត្រូវគិតថា នេះគឺជាគ្រឹះសម្រាប់បណ្ដុះភាពរីករាយរបស់អ្នកទៅថ្ងៃមុខ។
៤. ការផ្លាស់ប្ដូរគឺពិតជាអាចកើតឡើង

អ្នកពិតជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកទៅតាមអ្វីដែលអ្នកចង់បាន ហើយក៏គ្មានអ្នកណាមកបញ្ឈប់ឬសម្រេចចិត្តជំនួសអ្នកបាននោះដែរ ប៉ុន្តែអ្វីដែលជាឧបសគ្គធំបំផុតនោះគឺជាខ្លួនអ្នកផ្ទាល់ដែលខ្លាចក្នុងការសាកល្បង យើងជឿជាក់ថាការផ្លាស់ប្ដូរប្រាកដជាមានបើសិនអ្នកឈានទៅមុខម្ដងមួយជំហានៗ នៅលើផ្លូវដែលអ្នកគិតថាត្រឹមត្រូវ៕
ប្រែសម្រួលដោយ៖ ជុំ រស្មី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments