ព័ត៌មានថ្មីបំផុត

មើល​ចរិត​មនុស្ស​ងាយ​ជាង​បក​ចេក​តាមរយ:​ប្រភេទ​តន្ត្រី​​ដែល​គេ​ចូល​ចិត្ត​

Loading...
ចង់ដឹងទេថា តើតន្ត្រីប្រភេទណាដែលបង្ហាញថាអ្នកជាមនុស្សដែលមានការច្នៃប្រឌិតខ្ពស់ ហើយប្រភេទណាទៀតដែលនិយាយថាអ្នកជាមនុស្សអាត្មានិយម។ តោះអានទាំងអស់គ្នា។

១.​ តន្តី្របែបកន្ទ្រាក់ ញាប់ញ័រខ្លាំង ឫ Heavy Metal

អ្នកចូលចិត្តតន្ត្រីប្រភេទនេះ ជាមនុស្សស្មោះត្រង់ ទន់ភ្លន់ សុភាពរាបសារជាមួយអ្នកដទៃ ហើយក៏មានការបង្កើតថ្មីប្លែកៗច្រើនណាស់ដែរ។


២. តន្តី្រក្លាសិក ឫ Classic

អ្នកចូលចិត្តតន្ត្រីប្រភេទនេះ ជាមនុស្សមានភាពបត់បែនជានិច្ច មានភាពច្នៃប្រឌិតខ្ពស់ មិនសូវចេះនិយាយច្រើន និងច្រើនមានទំនុកចិត្តខ្ពស់លើខ្លួនឯង។


៣. តន្តី្រហ៊ីបហប ឫ Hip-Hop

អ្នកចូលចិត្តតន្ត្រីប្រភេទនេះ ជាមនុស្សមានថាមពល និងសកម្មជានិច្ច។ ពួកគេជាមនុស្សងាយចុះចូលនឹងសង្គម និងចូលចិត្តរាប់អានមិត្តភក្តិថ្មីៗ ហើយមានទំនុកចិត្តលើខ្លួន​​ឯងជារៀងរាល់ថ្ងៃ។


៤. តន្តី្ររ៉ក់ ឫ Rock

អ្នកចូលចិត្តតន្ត្រីប្រភេទនេះ ជាមនុស្សងាយចុះសម្រុងនឹងអ្នកដទៃគ្រប់ពេលវេលា និងចូលចិត្តស្វែងរកបទពិសោធន៍ថ្មីៗក្នុងជីវិតប្រចាំថ្ងៃជានិច្ច ប៉ុន្តែគេក៏ជាមនុស្សអាត្មានិយមម្នាក់ដែរ។


៥. តន្តី្របែបមនោសញ្ចេតនា សង់ទីម៉ង់ ឫ Folk, Jazz and Blue


អ្នកចូលចិត្តតន្ត្រីប្រភេទនេះ ជាមនុស្សមានការគិតស៊ីជម្រៅ មានភាពច្នៃប្រឌិតថ្មីប្លេក និងចូលចិត្តពិភាក្សាលើប្រធានបទនយោបាយជាច្រើន។ ពួកគេស្តាប់តន្ត្រីដើម្បីរំសាយអារម្មណ៍ ព្រមទាំងហ្វឹកហាត់ការគិតរបស់ខួរក្បាលផងដែរ។


រៀបរៀង និងសរសេរដោយ: ចន​ ច័ន្ទបូតា
ប្រភពអត្ថបទ:​ www.rd.com
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments