ហេតុផល៦យ៉ាងដែលបង្ហាញថាការអោបពិតជាសំខាន់
Loading...
ពិតមែនហើយ ការអោបគឺជារឿងមួយដែលអ្នកណាក៏ចូលចិត្ដដែរ ព្រោះវាអាចជួយធ្វើអោយយើងមានអារម្មណ៍ល្អ ហើយបើយោងទៅតាមការស្រាវជ្រាវក៏បានបង្ហាញផងដែរថាការអោបគឺជារឿងល្អសម្រាប់សុខភាពយើងថែមទៀតផង។ ថ្ងៃនេះ បណ្ណាល័យខ្មែរនឹងបង្ហាញអ្នកអំពីហេតុផល៦យ៉ាង ដែលបង្ហាញថាការអោបពិតជាសំខាន់។
១. ការអោបនឹងធ្វើអោយអ្នកមានអារម្មណ៍ល្អ
នៅពេលដែលមានការអោបកើតឡើង ខួរក្បាលរបស់យើងនឹងបញ្ចេញអរម៉ូនម្យ៉ាងដែលមានឈ្មោះថា Oxytocin ដែលជួយអោយយើងមានអារម្មណ៍ល្អនិងកាន់តែស្និតស្នាលជាមួយដៃគូ។
២. ប្រព័ន្ធការពារក្នុងរាងកាយកើនឡើង
យោងទៅតាមការស្រាវជ្រាវបានបង្ហាញថានៅពេលដែលយើងប៉ះពាល់ ឬអោបនរណាម្នាក់ ប្រព័ន្ធការពារក្នុងរាងកាយដែលចាំបាច់បំផុត ក្នុងរាងកាយរបស់យើងនឹងកើនឡើងជាបណ្ដោះអាសន្ន។
៣. ការអោបនិងស្ត្រេសមិនអាចកើតឡើងក្នុងពេលតែមួយ
កំពុងស្ត្រេសមែនទេ? មិនបាច់ទៅរកថ្នាំព្យាបាលទេ ព្រោះថាការអោបក៏អាចជួយអ្នកអោយបានធូរស្រាលបានដែរដោយសារតែការបញ្ចេញអរម៉ូន Oxytocin អំឡុងពេលអោបបានជួយអោយ កំរិតបេះដូង, សម្ពាធឈាម, និង អកម៉ូនដែលធ្វើអោយអ្នកមានអារម្មណ៍ស្ត្រេសបានថយចុះ។
៤. ការអោបអាចជំនួសពាក្យក្នុងចិត្ត
នៅពេលដែលមានការឈ្លោះប្រកែក ឬខឹងកើតឡើងក្នុងឆាកស្នេហាា ការអោបបានដើរតួយ៉ាងសំខាន់សម្រាប់ការផ្សះផ្សា ទោះបីជាមិនបាននិយាយពាក្យអ្វីក៏ដោយ ក៏អាចធ្វើអោយភាគីម្ខាងទៀតស្ងប់ចិត្តបានដែរ។
៥. ការគិតវិជ្ជមាន
ដោយសារតែអរម៉ូន Oxytocin ដែលកើតឡើង ដោយការអោបនេះហើយដែលអាចជួយអោយអ្នកចាប់ផ្ដើមមាននូវរាល់គំនិតវិជ្ជមាន។
៦. ការអោបជាការបង្កើតទំនាក់ទំនងយ៉ាងសំខាន់រវាងម្ដាយនិងកូន
អរម៉ូន Oxytocin នេះក៏បានជួយយ៉ាងសំខាន់ក្នុងការបង្កើតទំនាក់ទំនងផ្លូវចិត្តរវាងម្ដាយនិងកូន ដែលទើបនឹងកើតហើយវាក៏អាចជួយទៅដល់ការបំបៅនិងការគេងរបស់ទារកផងដែរ។
អត្ថបទដោយ៖ ជុំ រស្មី
ហាមដាច់ខាតការយកអត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments