ម៉េចបានជាធុំក្លិនស្អុយជើងពេលពាក់ស្បែកជើងប៉ាតា?
Loading...
ជាទូទៅអ្នកដែលនិយមពាក់ស្បែកជើងប៉ាតា តែងតែមានក្លិនជើងជាប់ជានិច្ច ទោះជាតិចក្ដី ច្រើនក្ដី។ ប៉ុន្តែគេមិនបានយកចិត្តទុកដាក់ខ្លាំងក្នុងការកំចាត់វានោះទេ ហើយខ្លះទៀតបានព្យាយាមដែរ តែមិនបានសម្រេច។ ជាការពិត ដើម្បីកំចាត់អ្វីមួយដោយជោគជ័យ យើងគួរតែស្គាល់ពីរឹសគល់វាអោយច្បាស់ ទើបអាចយកឈ្នះវាបាន។ វាក៏ដូចជាការកំចាត់ក្លិនជើងដូច្នោះដែរ។
ក្លិនជើងអាចកើតមានដោយសារកត្តា ៣ យ៉ាង៖
១. បាក់តេរី
នៅក្នុងស្បែកជើងភាគច្រើនមានផ្ទុកប្រភេទបាក់តេរីម្យ៉ាងដែលចូលចិត្តតាំងខ្លួននៅកន្លែងដែលសើមៗ និងផ្អាប់។ ហេតុនេះ កាលណាគេមិនបានពាក់ស្រោមជើងរាល់ពេលពាក់ស្បែកជើងនោះ បាក់តេរីចង្រៃនោះនឹងរត់មកតោងជើងរបស់អ្នកពាក់ ហើយបង្កក្លិនមិនល្អតែម្ដង។![]()
២. ញើស
ប្រអប់ជើងរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ដូចជាមនុស្សមួយចំនួនបែកញើសប្រអប់ជើងខ្លាំងតែម្ដង ដែលបង្កអោយបាក់តេរីកើត និងរស់រាននៅក្នុងស្បែកជើងបានច្រើន។
៣. បញ្ហាប្រអប់ជើង
ក្លិនមិនល្អក៏អាចបណ្ដាលមកពីការត្រូវរបួស ហើយរាលដាលដល់ការឆ្លងមេរោគជាដើម។ មេរោគនោះក៏អាចបង្កអោយរបួសរីកធំជាងមុន និងមានក្លិនអសោច។![]()
ហេតុនេះ អ្នកគួរយល់ដឹងអោយបានច្បាស់ថាក្លិនជើងមិនល្អនេះអាចកើតឡើងតាមរបៀបនា ទើបអ្នកអាចស្វែងរកដំណោះស្រាយបានមានប្រសិទ្ធភាព។
អត្ថបទដោយ៖ ម៉ៅ ធានី
ប្រភព៖ Natural Remedy Ideas
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
ក្លិនជើងអាចកើតមានដោយសារកត្តា ៣ យ៉ាង៖
១. បាក់តេរី
នៅក្នុងស្បែកជើងភាគច្រើនមានផ្ទុកប្រភេទបាក់តេរីម្យ៉ាងដែលចូលចិត្តតាំងខ្លួននៅកន្លែងដែលសើមៗ និងផ្អាប់។ ហេតុនេះ កាលណាគេមិនបានពាក់ស្រោមជើងរាល់ពេលពាក់ស្បែកជើងនោះ បាក់តេរីចង្រៃនោះនឹងរត់មកតោងជើងរបស់អ្នកពាក់ ហើយបង្កក្លិនមិនល្អតែម្ដង។
២. ញើស
ប្រអប់ជើងរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ដូចជាមនុស្សមួយចំនួនបែកញើសប្រអប់ជើងខ្លាំងតែម្ដង ដែលបង្កអោយបាក់តេរីកើត និងរស់រាននៅក្នុងស្បែកជើងបានច្រើន។
៣. បញ្ហាប្រអប់ជើង
ក្លិនមិនល្អក៏អាចបណ្ដាលមកពីការត្រូវរបួស ហើយរាលដាលដល់ការឆ្លងមេរោគជាដើម។ មេរោគនោះក៏អាចបង្កអោយរបួសរីកធំជាងមុន និងមានក្លិនអសោច។

No comments