ចំណុចពិសេសដែលត្រូវធ្វើ បើចង់បានទំនាក់ទំនងស្នេហាយូរអង្វែង
Loading...
វាមិនមែនជាការងាយស្រួលទេ ក្នុងការស្វែងរកមនុស្សម្នាក់ដែលអាចយល់ចិត្តគ្នាទៅវិញទៅមកបាន ហើយវារឹតតែលំបាក នៅពេលដែលចង់ថែរក្សាទំនាក់ទំនងដែលរកបាននោះអោយយូរអង្វែងដូចដែលចិត្តចង់នោះ។ បើចង់បានអ្វីនោះត្រូវមានការលះបង់ និងព្រមទទួលយកដំណោះស្រាយផ្សេងៗ ត្រូវហ៊ានលះបង់អ្វី មួយដើម្បីបានអ្វីមួយមកវិញ សាកល្បងចំណុចដែលរៀបរាប់ទាំងនេះ អាចនឹងមានលទ្ធផលល្អ៖
១. សំរេចចិត្តរួមគ្នា

ត្រូវមានការចូលរួមទាំងសងខាង បង្ហាញក្តីពេញចិត្ត និងមិនពេញចិត្ត ត្បិតថាមានគំនិតខុសគ្នាក៏ពិតមែន ប៉ុន្តែបើសិនជាយើងបង្ហាញក្តីត្រូវការរបស់ខ្លួននោះ យើងនឹងអាចស្រុះស្រួលគ្នាទៅតាមនឹងបាន។
២. ការអត់អោន

ហ៊ានខឹង ហ៊ានអត់អោន គ្មានទំនាក់ទំនងណាដែលមិនមានបញ្ហាសោះឡើយ កាន់តែយូរ បញ្ហាកាន់តែច្រើន សូម្បីតែមិត្តភាពក្តី គ្រួសារក្តី តែងមានការក្វែងគំនិតគ្នា។ ប៉ុន្តែត្រូវចាំថា ទាល់តែយើងអត់អោនអោយគេ អោយខ្លួនឯងទើបអាចចាកចេញពីទុក្ខនេះ ។
៣. បង្កើតក្តីរំភើប

ធ្វើអោយដៃគូយើងមានក្តីរំភើបនឹងវត្តមានរបស់អ្នកនៅក្នុងជីវិតគេ ហើយអាចធ្វើអោយគេនឹកដល់យើងក្នុងកាលៈទេសៈណាមួយ។ ដូចជាការទៅសួរសុខទុក្ខនៅកន្លែងធ្វើការ ទិញរបស់នេះ របរនោះដែលគេចូលចិត្ត នាំទៅកន្លែងដែលគេចូលចិត្ត។ល។
៤. ទទួលយក

មនុស្សម្នាក់ៗ មានចំនុចល្អ និងអាក្រក់មកជាមួយគ្នា មិនអាចបាត់មួយណាបានឡើយ ហើយបើចង់ស្រលាញ់នរណាម្នាក់អោយអស់ពីចិត្តនោះ មិនមែនមើលឃើញថាគេត្រូវ និងល្អរហូតទេ គឺត្រូវហ៊ានទទួលយកចំនុចអាក្រក់របស់គេដែរ គឺអ្វីគ្រប់យ៉ាងដែលគេមាន។
៥. ចែករំលែកការងារ

ជាពិសេសគឺ ការរស់នៅជាមួយគ្នា ត្រូវមើលឃើញពីទម្ងន់នៃការការងាររបស់គ្នា ដឹងពីសុខទុក្ខ ដឹងពីអ្វីដែលខ្លួនអាចជួយបាន ផ្លាស់វេនយកចិត្តទុក្ខដាក់នឹងគ្នា ។ល។
៦. សាកធ្វើតាមអ្វីដែលគេចូលចិត្តធ្វើ

ដឹងថាខ្លួនមិនចេះមិនចូលចិត្តក៏ពិតមែន ប៉ុន្តែជួនកាលនៅពេលដែលបានធ្វើវាជាមួយអ្នកដែលយើងស្រលាញ់ក៏អាចអោយយើងចូលចិត្តក៏ថាបាន។ តែពេលខ្លះការធ្វើបែបនេះអាចបង្ហាញពីការខិតខំរបស់យើង ក្នុងការរក្សាទំនាក់ទំនងរវាងគ្នាអោយដៃគូដឹងដែរ។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ wittyfeed
Photo Credit : Mark Manson

No comments