ព័ត៌មានថ្មីបំផុត

បញ្ឈប់​ទម្លាប់​ទាំង​នេះ​ទៅ​ បើ​ចង់​ឲ្យ​អាយុ​វែង​និង​សុខ​ភាព​ល្អ

Loading...
មនុស្ស​ម្នាក់​ៗ​មាន​ទម្លាប់​ក្នុង​ការ​រស់​នៅ​ខុសៗ​គ្នា ប៉ុន្តែ​ការគិត​មួយ​ចំនួន​ក៏​ប្រហាក់​ប្រហែល​គ្នា​ច្រើន។ មាន​ទម្លាប់​ខ្លះ​អ្នក​នៅ​តែ​ធ្វើ​បើ​ទោះ​បីជា​បាន​ដឹង​ហើយ​ថា​វា​ផ្តល់​ផល​លំបាក​យ៉ាង​ណា ហើយមាន​ទម្លាប់​ខ្លះ​អ្នក​គិត​ថា​ជា​ការ​ល្អ ប៉ុន្តែ​មិន​បាន​ដឹង​ពី​ផល​អាក្រក់​របស់​វា។ តើ​អ្នក​ដឹង​ថា​មាន​អ្វីខ្លះ​ដែល​អ្នក​ធ្វើ​ប្រចាំ​ថ្ងៃ​ទេ? តើ​អ្នក​បាន​ដឹង​ពី​ផល​ល្អ​ឬ​ផល​អាក្រក់​របស់​ទម្លាប់​ទាំង​នោះ​ទេ? ខាង​ក្រោម​គឺជា​ការ​ប្រព្រឹត្ត​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដែល​មនុស្ស​ភាគ​ច្រើន​មាន ដែល​អ្នក​គួរ​តែ​បញ្ឈប់។

1. ​ទប់​កណ្តាស់
ពេល​ដែល​អ្នក​មាន​អារម្មណ៍​ចង់​កណ្តាស់ តែ​បែរ​ជា​ខ្ទប់​មិន​ឲ្យ​កណ្តាស់​វិញ​នោះ សម្ពាធ​នៅ​ក្នុង​ជាលិកា​ខួរក្បាល​របស់​អ្នក​បាន​កើនឡើង​។ ឈាម​ដែល​ធ្វើ​ដំណើរ​ទៅកាន់​ខួរក្បាល​ត្រូវ​បាន​ផ្អាក ហើយសរសៃឈាមនិងជាលិកាប្រសាទក៏​ត្រូវ​ប៉ះ​ទង្គិច​គ្នា​ទៀត។ នេះ​អាច​នាំ​ឲ្យ​កើត​ជាជំងឺឈឺ​ក្បាល ការខូតខាត​សរសៃរឈាម ព្រមទាំង​មាន​បញ្ហា​ការ​ស្តាប់​​ផង។ ដូចនេះ​អ្នក​មិន​គួរ​ខ្ទប់​កណ្តាស់​ទេ។

2. ការ​ប្រើ​ប្រាស់​ទឺក​អប់
នៅ​ក្នុង​រោង​ចក្រ​ ​ គេ​តែង​ប្រើ​ប្រាស់​សមាសធាតុ​សំយោគ​សម្រាប់​​ផលិតទឹក​អប់ និង​ធ្វើ​ឲ្យ​វា​មាន​ក្លិន​ខ្លាំង​ផង។ គេ​ធ្វើ​បែបនេះ​ព្រោះ​ធម្មតា វា​ថោក​ជាង​ប្រេង​ធម្មជាតិ។ សមាសធាតុ​ទាំង​នោះ​អា​ច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​វិលមុខ ធីង​ធោង ហើយ​វា​ក៏រំខាន​ដល់​ភ្នែក បំពង់ករ ក៏​ដូចជា​ស្បែក​របស់​អ្នក​ផង។ អ្នក​គួរ​ប្រើ​ប្រេង​ធម្មជាតិជំនួស ឬ ក៏​ប្រើ​ទឹក​អប់​នេះ​ក្នុង​បន្ទប់​មាន​ខ្យល់​ល្អទើប​ប្រសើរ។​

3. ប្រើ​ប្រាស់​ទូរសព្ទ​មុន​ពេល​ចូល​គេង
ពន្លឺ​ភ្លើង​របស់​វា​នៅ​ពេល​យប់​បាន​កាត់​បន្ថយ​ការ​ផលិតអរម៉ូន​ម្យ៉ាងមាន​ឈ្មោះ​ថា​ Melatonin. អរម៉ូន​នេះជា​អ្នក​មាន​ឥទ្ធិពល​និង​គ្រប់​គ្រង​លើ​ការ​គេង និង ការ​ភ្ញាក់​​របស់​យើង។ បញ្ហា​នេះ​អាច​នាំ​ឲ្យ​កើត​ជា​ជំងឺបាក់​ទឹក​ចិត្ត (depression) មហារីក ជំងឺ​ធាត់ ជំងឺ​បេះ​ដូង និង​ការ​អន់​ថយ​របស់​ប្រព័ន្ទ​ភាព​ស៊ាំ​របស់​រាង​កាយ​ផង។ ដើម្បី​សុខភាព​ អ្នក​គួរ​ចូល​គេង​ដោយ​គ្មាន​ទូរសព្ទ។

4. ការ​ប្រើ​ប្រាស់​រត្ថុដាក់​របស់​ជា​ផ្លាស្ទិច
ប្រអប់ ឬ ថង់​ផ្លាស់​ស្ទិច​មានទៅ​ដោយ​សារធាតុ​គីមីច្នៃ​ប្រឌិតក្នុង​នោះ។ បើ​សិនជាអ្នក​ទុក​ដាក់​អាហារ​នៅ​ក្នុង​ប្រអប់​ផ្លាស់​ស្ទិច​ក្នុង​រយៈពេល​យូរ សារធាតុ​គី​មីទាំងអស់​នេះ​អាច​ជ្រាបចូល​ក្នុង​អាហារ ហើយ​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​អង់ដូគ្រីន​របស់​រាង​កាយ​ផង។ ជា​ការ​ល្អ អ្នក​គួរ​ទុក​អាហារ​នៅ​ក្នុង​ប្រអប់​ឬ​ក៏ចាន​ធ្វើ​ពី​កែវ ឬ សេរ៉ាមិច។

5. ដុស​ធ្មេញ​បន្ទាប់​ពី​ញ៉ាំអាហារ​ភ្លាម
ជា​ទូទៅ អ្នក​គួរ​ដុស​ធ្មេញ​បន្ទាប់​ពី​ញ៉ាំអាហារ​បាន​ប្រហែល​៣០នាទី​ក្រោយ​ញ៉ាំអាហារ​រួច។ បើ​សិន​ជា​១​ម៉ោង​កាន់​តែ​ល្អ។ អាហារ​ឬ​ភេសជ្ជៈជា​ពិសេស​របស់​ដែល​មាន​ជាតិ​អាស៊ីត​ខ្ពស់ អាច​មាន​ឥទ្ធិពល​ដល់​ជាលិកា​ធ្មេញ​របស់អ្នក ជាពិសេស​ស្រទាប់​ក្រោម​របស់​ធ្មេញ​។ ចលនា​របស់ការដុសធ្មេញបាន​រុញ​សារជាតិ​អាស៊ីតទាំង​នោះ​ឲ្យ​ទៅ​ដល់ស្រទាប់​ជ្រៅ​របស់​ធ្មេញ​។ វា​អាច​ឲ្យ​ឬស​គល់​ធ្មេញ​មាន​ការ​ខូចខាត​ផង​ដែរ។

6. ការ​ស្លៀក​ខោខូវប៊យ​រឹប
ទោះ​បី​ពេល​ស្លៀក​វា​ទៅស្អាតនិង​ទាន់​សម័យ ខោខូវប៊យ​រឹបជាប់​ទៅនឹង​ស្បែក​របស់​អ្នក​។ វា​អាច​បង្កទៅជា​ការរំខាន ដែល​អាច​នាំ​ទៅ​រក​បញ្ហា​ប្រព័ន្ធ​ប្រសាទ​របស់​អ្នកផង។ ខោរឹប​នេះ ក៏បន្ថយ​បរិមាណ​ខ្យល់​ទៅ​ប៉ះជើង​របស់​អ្នក ដែល​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​រសើប ឬ រមាស់​។ វាក៏​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​ស្ពឹក និង​ចុក​រួយ​ទៀត​ផង។

7. ផឹក​ទឹកផ្លែឈើ​ច្របាច់​ស្រស់ៗ
អ្នក​ប្រហែល​ជា​គិត​ថា ​អ្នក​បរិភោគទឹកផ្លែឈើ​ច្របាច់​ស្រស់ៗដើម្បី​សុខភាព​របស់​អ្នក តែ​គួរ​ផឹក​ក្នុង​បរិមាណ​តិច​ប៉ុណ្ណោះ។ ក្នុង​ករណី​អ្នក​មាន​ជំងឺ​មួយ​ចំនួន ​ទឹកផ្លែឈើ​ស្រស់ៗ​នេះ​អាច​ផ្តល់​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​របស់អ្នក។ បើ​សិន​អ្នក​មាន​ជំងឺសម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ លើស​ទម្ងន់​អ្នក​មិន​គួរ​ញ៉ាំ​ច្រើនទេ ជា​ពិសេស​ទឹក​ទំពាំង​បាយ​ជូរ។ ជាង​នេះទៅ​ទៀត ​ទឹកផ្លែឈើ​អាចអាឡាហ្សីខ្ពស់ ហេតុ​នេះត្រូវ​ប្រយ័ត្ន​មុន​ឲ្យ​ក្មេង​ញ៉ាំ ហើយបើ​ឲ្យ​គួរ​ក្នុង​បរិមាណ​តិច៕

ប្រភព៖ BrightSide
ដោយ៖ ហ៊ាង សុគន្ធារី

No comments