ព័ត៌មានថ្មីបំផុត

ងាយៗ​​បំភ្លេច​​​រឿង​​​ដែល​​​មិន​​​ចង់​​​ចង​​​ចាំ​​​ក្នុង​​​ជីវិត​​ចោល​ឲ្យ​អស់​​

Loading...
ជាការពិតណាស់គ្មានអ្នកចង់ចាំរឿងមិនល្អនោះទេ។ ប៉ុន្ដែវាពិតជាពិបាកខ្លាំងណាស់ក្នុងបំភ្លេចទាំងនោះចោលណាស់។ ទម្រាំតែប៉ភ្លេចរឿងទាំងនោះបានគឺត្រូវចំណាយពេលយូរណាស់។ ខាងក្រោមនេះជាវិធីសាស្រ្ដងាយៗដែលអាចឲ្យអ្នកអាចបំភ្លេចរឿងដែលអ្នកមិនចង់ចាំបាន។




១. បញ្ឈប់ការនឹកគិត
អ្នកត្រូវតែតាំងចិត្ដថាមិនត្រូវគិតពីរឿងរ៉ាវទាំងនោះទេ បើអ្នកចង់បំភ្លេចវាទៅហើយ ហេតុអ្វីនៅតែរំលឹកនឹកគិតពីវាអ្វីទៀត។


២. បំភ្លេចរឿងរ៉ាវដែលលម្អិតៗ
ជាការពិតណាស់រឿងរ៉ាវដែលលម្អិតដែលទាក់ទងនឹងការចង់ចាំមិនល្អរបស់អ្នក ប្រាកដជាធ្វើឲ្យអ្នកកាន់តែនឹកឃើញនូវរឿងរ៉ាវទាំងនោះ។ រឿងរ៉ាវដែលលម្អិតទាំងនោះមានដូចជា ក្លិន សំលេង ទីតាំង រូបភាព និងកន្លែងជាដើម។


៣. បោះបង់ចោល
មានទីតាំងជាច្រើននិងវត្ថុមួយចំនួនជាដើមហេតុដែលអាចឲ្យអ្នកចងចាំរឿងដែលអ្នកមិនចង់ដឹង មិនចង់ឃើញវា ដូច្នេះប្រសិនបើអ្នកពិតជាចង់បំភ្លេចរឿងទាំងនោះចោលមែន អ្នកគួរតែគេចចេញពីកន្លែងនោះ បោះចោលវត្ថុទាំងឡាយណាដែលមករំខានដល់ការចងចាំរបស់អ្នក។


៤.​ បន្លប់ចិត្ដខ្លួនឯង
កុំបណ្ដោយឲ្យការចងចាំមិនល្អមករំខានអារម្មណ៍របស់អ្នកឲ្យអ្នកសោះ នៅពេលដែលបានដឹងខ្លួនថា អ្នកកំពុងតែនឹកគិតទៅដល់ការចង់ចាំដែលមិនល្ អអ្នកគួរតែគេចចេញភ្លាម ដោយនឹកគិតពីរឿងដែលសប្បាយវិញ។


៥. លំហាត់ប្រាណខួរក្បាល

នេះគឺជាលំហាត់ប្រាណខួរក្បាលមួយបែប ដែលអាចឲ្យអ្នកមានអារម្មណ៍ធូរស្បើយនិងអាចបំភ្លេចចោលរឿងមិនល្អបាន។ អ្នកគ្រាន់សរសេររឿងដែលអ្នកចង់បំភ្លេចនៅលើក្រដាស ហើយបណ្ដោយឲ្យអារម្មណ៍សរសេរតាមចិត្ដចង់។ អ្នកត្រូវចាំថា អ្វីដែលអ្នកសរសេរគឺមិនត្រូវឲ្យអ្នកណាគេមើលឡើយ បន្ទាប់មកអ្នកយកក្រដាសទៅដុតចោល អង្គុយមើលរឿងអាក្រក់របស់អ្នកក្លាយជាផេះតាមកម្លាំងភ្លើង។ នៅពេលនោះអ្នកប្រាកជមានធូរស្បើយ ឬ ក៏ពេលអ្នកមានអារម្មណ៍ចង់យំ អ្នកគួរតែយំចេញមកឲ្យអស់ ទើបធ្វើឲ្យធូរចិត្ដនិងចាប់ផ្ដើមបំភ្លេចវា។


៦. ផ្ដោតអារម្មណ៍
អ្វីដែលគួរធ្វើនៅពេលនេះ គឺផ្ដោតអារម្មណ៍របស់អ្នកតែនៅក្នុងពេលបច្ចុប្បន្នតែប៉ុណ្ណោះ ។ រឿងអតីតកាលឲ្យវារសាត់ទៅ ព្រោះថាអ្នកមិនអាចត្រលប់ទៅកែច្នៃវាបាននោះទេ អ្នកគួរតែចំណាយពេលគិតរឿងបច្ចុប្បន្នហើយខំធ្វើវាឲ្យល្អ។

៧. ធ្វើខ្លួនឲ្យរវល់
ផ្លាស់ប្ដូរទម្លាប់ចាស់របស់អ្នកចោល អ្នកគួរតែធ្វើខ្លួនឲ្យរវល់ទៅនឹងការងារអ្វីមួយ។ អ្នកគួរតែចូលរួមក្នុងការងារសង្គមឬការងារអ្វីផ្សេងដែលអ្នកគិតថាវាល្អ ធ្វើដូចនេះអ្នកប្រាកដជាអាចបំភ្លេចរឿងទាំងនោះបាន៕


ប្រែសម្រួលដោយ ណយ ធានី
ប្រភពអត្ថបទ Fabhow

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments