ព័ត៌មានថ្មីបំផុត

ស្គាល់​អត្ដចរិតរបស់​អ្នក​តាម​រយៈ​ខែ​កំណើត​

Loading...
ថ្ងៃខែឆ្នាំកំណើតសុទ្ធតែអាចបញ្ជាក់ថាអ្នកជាមនុស្សបែបណា មានអត្ដចរិតយ៉ាងម៉េចខ្លះ។ ដើម្បីដឹងឲ្យកាន់តែច្បាស់ពីចរឹករបស់ខ្លួនឯងក៏ដូចជាមិត្ដភក្ដិ ខាងក្រោមនេះជាខែកំណើតទាំង១២។


១. មករា
ចំពោះអ្នកកើតនៅក្នុងខែមករាជាមនុស្សដែលមានចរិតរឹងរូសបន្ដិច។ មនុស្សប្រភេទនេះចូលចិត្ដការបង្រៀន ហើយមានពេលខ្លះប្រាប់អ្នកដទៃត្រង់ៗពេក ពីចំណុចខ្សោយរបស់គេ ប៉ុន្ដែគេធ្វើបែបនេះក្នុងន័យឲ្យយោបល់ដើម្បីស្ថាបនា។ ជាមនុស្សស្មោះត្រង់ក្នុងរឿងស្នេហា មានភាពរូមែទិច ក៏ប៉ុន្ដែមិនងាយបញ្ចេញមកក្រៅឲ្យគេដឹង។

២.​ កុម្ភៈ
ចំពោះអ្នកកើតនៅក្នុងខែកុម្ភៈជាមនុស្សដែលមានគំនិតពិបាកយល់ មនុស្សនេះគឺឆ្លាត មានទេកោសល្យ មានភាពទាក់ទាញ។ ជាមនុស្សដែលចូលចិត្ដនៅកន្លែងដែលមានស្ងប់ស្ងាត់ មិនសូចនិយាយស្ដីច្រើន ប៉ុន្ដែចូលចិត្ដសេរីភាព។ ចំពោះរឿងស្នេហាវិញគឺ ស្រលាញ់ស្មោះប៉ុន្ដែងាយប្រច័ណ្ឌ និងមានអារម្មណ៍ផ្លាស់ប្ដូរនៅក្នុងសេ្នហា។

៣. មិនា
ចំពោះអ្នកកើតនៅក្នុងខែមិនានេះជាមនុស្សដែលភាពទាក់ទាញខ្ពស់ មានការអៀនខ្មាស់ ប៉ុន្ដែចូលចិត្ដរាប់អានមិត្ដ។ ជាមនុស្សស្មោះត្រង់ ចិត្ដល្អ និងអាណិតអាសូរអ្នកដទៃ និងស្រលាញ់សន្ដិភាព។ ចំពោះរឿងស្នេហាវិញគឺមានគំនិតប្រញាប់ប្រញាល់ខ្លាំងក្នុងការរើសគូរ ដោយមិនបានគិតវែងឆ្ងាយ ចូលចិត្ដការដើរកម្សាន្ដ។

៤. មេសា
ចំពោះអ្នកកើតនៅក្នុងខែមេសា រួសរាយ ក្លាហាន ចូលចិត្ដបង្កើតមិត្ដ ចូលចិត្ដធ្វើជាទីចាប់អារម្មណ៍របស់អ្នកផងទាំងពួង។ ចូលចិត្ដដោះស្រាយបញ្ហាជូនអ្នកដទៃ ជាផ្ដល់យោបល់ដ៏ល្អ និងចូលចិត្ដដំណើរផ្សងព្រេង។ មានតែមនុស្សដែលគេស្រលាញ់ប៉ុណ្ណោះដែលអាចឃើញភាពចម្លែកៗរបស់គេបាន។

៥. ឧសភា
ចំពោះអ្នកកើតនៅក្នុងខែឧសភា ជាមនុស្សដែលក្បាលរឹង ឆាប់ខឹង ចូលចិត្ដធ្វើជាទីចាប់អារម្មណ៍ឲ្យអ្នកដទៃ ។ ជាមនុស្សដែលចូលចិត្ដសិល្បៈ ការដើរកម្សាន្ដ និងចូលចិត្ដធ្វើការ។

៦. មិថុនា
ចំពោះអ្នកកើតនៅក្នុងខែមិថុនា ជាមនុស្សដែលសម្លឹងមើលបានវែងឆ្ងាយពីជីវិតរស់នៅ ងាយស្រួលទទួលរងឥទ្ធិពលពីគេ នៅពេលដែលគេធ្វើល្អដាក់បន្ដិច។ ជាមនុស្សចូលចិត្ដបង្កើតមិត្ដ រួសរាយ កំប្លែង ងាយបញ្ចេញអារម្មណ៍របស់ខ្លួនទៅកាន់មនុស្សខាងក្រៅ។

៧. កក្កដា
ចំពោះអ្នកកើតនៅក្នុងខែកក្កដា ជាមនុស្សស្មោះត្រង់ ធ្វើឲ្យគេរីករាយពេលដែលនៅជិត តែងយល់ពីអារម្មណ៍អ្នកដទៃ មានគេចូលចិត្តច្រើន។ ជាមនុស្សដែលងាយអត់អោនឲ្យគេប៉ុន្ដែមិនងាយបំភ្លេច និងងាយក្នុងឈឺចាប់ក្នុងរឿងស្នេហា ហើយមិនងាយជាសះស្បើយ។


៨​. សីហា
ចំពោះអ្នកកើតនៅក្នុងខែនេះជាមនុស្សដែលមានភាពជាអ្នកដឹកនាំ ដឹងពីបៀបគ្រប់គ្រងមនុស្ស កំប្លែង មានភាពក្លាហាន ។ ជាមនុស្សដែលងាយខឹង ងាយប្រច័ណ្ឌ ប៉ុន្ដែចូលចិត្ដបារម្ភពីអ្នកដទៃ មានដុងខាងសិល្បៈ និងការសរសេរ។

៩. កញ្ញា
ចំពោះអ្នកកើតនៅក្នុងខែនេះជាមនុស្សដែលប្រុងប្រយ័ត្ន មានរបៀបរៀបរយ ក្បាលរឹង មិនសូវចូលចិត្ដនិយាយស្ដី ប៉ុន្ដែស្គាល់ពីរបៀបនិយាយទៅកាន់មនុស្សគ្រប់គ្នា។ ជាមនុស្សដែលងាយចងចាំ មានទំនុកចិត្ដលើខ្លួនឯងខ្ពស់ និងកំប្លែង។

១០.​ តុលា
ចំពោះអ្នកកើតនៅក្នុងខែនេះជាមនុស្សដែលគិតគូរបានវែងឆ្ងាយ ធ្វើល្អជាអ្នកណាដែលធ្វើល្អជាមួយខ្លួន ងាយខឹងគួរសម ។ ជាមនុស្សដែលចូលចិត្ដបង្កើតមិត្ដ និងតែងទុកមិត្ដភក្តិជាមនុស្សសំខាន់ និងងាយស្រួលឈឺចាប់និងរឿងអ្វីមួយក៏ប៉ុន្ដែក៏ងាយបំភ្លេចដែរ។

១១. វិច្ឆិកា
ចំពោះអ្នកកើតនៅក្នុងខែនេះជាមនុស្ស ដែលមានគំនិតច្រើន តែពិបាកយល់ មិនសូវចូលចិត្ដនិយាយស្ដី និង ក្បាលរឹង។ ជាមនុស្សដែលអាចលាក់ការណ៍សម្ងាត់បានល្អ ស្មោះត្រង់ ក្លាហាន មិនងាយខឹងនរណាម្នាក់ដោយមិនមានហេតុផល។

១២. ធ្នូ
ចំពោះអ្នកកើតនៅក្នុងខែនេះជាមនុស្សស្មោះត្រង់ ចិត្ដល្អ ងាយចូលក្នុងសង្គមមនុស្ស កំប្លែង និងចូលចិត្ដលេងហ្គេម ។ ជាមនុស្សដែលធ្វើឲ្យអ្នកនៅជុំវិញខ្លួនសប្បាយ ព្រោះគេចូលចិត្ដអ្វីដែលសប្បាយ និងកំប្លែង៕


ប្រែសម្រួលដោយ ធានី
ប្រភព​ Be
- ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520

No comments