ធ្វើយ៉ាងណាឲ្យអ្នកខឹងនឹងយើង ប្តូរមកធ្វើល្អដាក់យើងវិញ
Loading...
ក្នុងជីវិតមិនថាយើងល្អឬអាក្រក់
តែងមានជំលោះរវាងគ្នាមិនថារឿងអ្វីទេ។ ដោយសារតែមនុស្សយើងខុសគ្នា អត្តចរិតខុសគ្នា
ការយល់ឃើញ និងចំណង់ចំណូលចិត្តផ្សេងគ្នាដូច្នេះ ការមិនពេញ ចិត្តនរណាម្នាក់ជារឿងធម្មតា។
តែយ៉ាងណាក៏ត្រូវមានដំណោះស្រាយសំរាប់ខ្លួនដែរ មិនអាចបង្កើតសត្រូវបានទេ
ហើយវិធីទាំងនេះអាចជួយបាន៖
១. កំុសងសឹក
មិនថាគេធ្វើអ្វីដាក់យើង
ត្រូវចាំថាការសងសឹកដែលល្អបំផុត គឺមិនមែនការតបសងអ្វីដែលគេធ្វើដាក់យើងទេ ត្រូវធ្វើអារម្មណ៍អោយត្រជាក់
បើតបដោយកំហឹងនោះបញ្ហាមិនចប់ទេ។
២. បង្ហាញពីក្តីបារម្ភ
ការខឹងរបស់គេ អាចមកពីការយល់ច្រឡំ
និងមូលហេតុផ្សេងៗ ដែលពេលខ្លះយើងមិនគួរទៅ ចូលរួមខឹងច្រឡោតដាក់គេទេ ដូច្នេះបង្ហាញក្តីបារម្ភមើលពីបញ្ហាដោយចិត្តត្រជាក់សិន ព្រោះយើងមិនមែនជាមនុស្សចូលចិត្តរករឿងគេទេ។
៣. ធ្វើខ្លួនជាមនុស្សត្រឹមត្រូវ
ពេលគេមកច្រឡោតដាក់យើង
ត្រូវបង្ហាញអារម្មណ៍ពិត អោយគេដឹងថាកាយវិការរបស់គេអាចប៉ះពាល់មកលើយើងប៉ុណ្ណា
។
៤. កែប្រែស្ថានភាព
ពេលមនុស្សកំពុងតែខឹងគួរកំុចាក់សាំងថែម
ត្រូវរកវិធីផ្សេង អាចជាការញញឹម ឬនិយាយកំប្លែងអោយស្ថានការខ្សោយបន្តិច តែការនិយាយលែងសើចនេះមិនមែនការបង្អាប់ទេ
គឺដោយផ្អែកលើហេតុផល។
៥. កំុអោយអារម្មណ៍អ្នកដទៃប៉ះពាល់យើង
វាមិនអាចទេក្នុងការធ្វើចិត្តអោយត្រជាក់បន្ទាប់ពីហេតុការណ៍ទាំងអស់នោះណាស់ ប៉ុន្តែត្រូវចាំថា បើគ្មានហេតុផលអ្វីធំដុំ ហើយគេមកច្រឡោតដាក់យើង
ហើយមិនតបដោយកំហឹងនោះ ពេលគេចិត្តត្រជាក់ហើយគេនឹងមានអារម្មណ៍សោកស្តាយនូវអ្វី
ដែលគេធ្វើជាមិនខាន។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ lifehack










No comments