មិនចាំបាច់ញ៉ាំថ្នាំវីតាមីនទេ! អាហារ៦មុខនេះអាចជួយឲ្យចងចាំបានល្អ!
Loading...
អ្នកតែងតែឧស្សាហ៍ភ្លេចភ្លាំងមែនទេ? ចង់អោយខួរក្បាលរបស់អ្នកធ្វើការបានល្អនិងរហ័សមែនទេ? កុំបារម្ភថ្ងៃនេះ បណ្ណាល័យខ្មែរ នឹងបង្ហាញអ្នកនូវអាហារ ៦យ៉ាងដែលអាចជួយបំប៉នទៅដល់ខួរក្បាលជាពិសេសការចងចាំយ៉ាងមានប្រសិទ្ធភាព។

១. ផ្កាខាត់ណាពណ៌បៃតង (Broccoli)

ពិតមែនហើយ Broccoli ជាបន្លែម្យ៉ាងដែលផ្នែកខាងអ៊ឺរ៉ុបតែងតែអោយកូនៗរបស់ពួកគេញ៉ាំ ព្រោះយើងអាចនិយាយបានថាវាគឺជាស្ដេចបន្លែពណ៌បៃតងដែលផ្ទុកទៅដោយវីតាមីនចំរុះច្រើនជាងគេដូចជា សារធាតុសសៃ Fiber និង Antioxidants ដែលជាប្រភពវីតាមីន K ដ៏ល្អបំផុត។
២. Berries

ផ្លែឈើតូចៗប្រភេទនេះគឺល្អខ្លាំងណាស់សម្រាប់សុខភាពមិនថា Blueberries ឬ Strawberries ឬក៏ Berries ប្រភេទផ្សេងៗទៀក៏ដោយ។ បើយោងទៅតាមការស្រាវជ្រាវក៏បានបង្ហាញថា Blueberries អាចជួយទៅដល់ការចងចាំដែលបាត់បង់ក្នុងរយៈពេលខ្លីដែលយើងមានមិនថា តិចឬច្រើនបានយ៉ាងល្អប្រសើរ។
៣. ផ្លែចេក

ចេកគឺជាផ្លែឈើត្រូពិកម្យ៉ាងដែលពេញនិយមនិងមានតំលៃទាប ហើយថែមទាំងមានគុណប្រយោជន៍ច្រើនថែមទៀតផង ព្រោះវាអាចជំនួយទៅដល់ការបង្កើនសារធាតុ Serotonin និងជួយជំរុញអារម្មណ៍របស់យើងអោយបានស្រស់ស្រាយផងដែរ។
៤. ផ្លែប៊ឺ

ផ្លែប៊ឺក៏ជាអាហារដែលជំនួយទៅដល់ខួរក្បាលដ៏ល្អម្យ៉ាងផងដែរ ដែលអ្នកមិនគួរមើលរំលងដែលផ្ទុកទៅដោយសារធាតុប្រេងរាវម្យ៉ាង ដែលល្អសម្រាប់ការចងចាំនិងមិនធ្វើអោយអ្នកធាត់ថែមទៀតផង។
៥. ផ្លែប៉េងប៉ោះ

បើសិនអ្នកអាចទទួលទានប៉េងប៉ោះបានជារៀងរាល់ថ្ងៃ វាគឺពិតជារឿងល្អបំផុតសម្រាប់សុខភាព ជាពិសេសវាអាចជួយបង្ការទៅដល់អត្រានៃជំងឺសតិអារម្មណ៍បានផងដែរ។
៦. គ្រាប់ធញ្ញជាតិ
មិនថាសណ្ដែកដី គ្រាប់អាល់ម៉ុន ឬពពួកគ្រាប់ធញ្ញជាតិផ្សេងៗទៀតក៏ដោយ គឺសុទ្ធតែល្អសម្រាប់សុខភាពហើយក៏ល្អសម្រាប់ខួរក្បាលរបស់យើងផងដែរ ព្រោះវាអាចសម្រួលដល់អារម្មណ៍និងជួយទៅដល់ការចងចាំបានយ៉ាងល្អ។
អត្ថបទដោយ៖ ជុំ រស្មី

១. ផ្កាខាត់ណាពណ៌បៃតង (Broccoli)

ពិតមែនហើយ Broccoli ជាបន្លែម្យ៉ាងដែលផ្នែកខាងអ៊ឺរ៉ុបតែងតែអោយកូនៗរបស់ពួកគេញ៉ាំ ព្រោះយើងអាចនិយាយបានថាវាគឺជាស្ដេចបន្លែពណ៌បៃតងដែលផ្ទុកទៅដោយវីតាមីនចំរុះច្រើនជាងគេដូចជា សារធាតុសសៃ Fiber និង Antioxidants ដែលជាប្រភពវីតាមីន K ដ៏ល្អបំផុត។
២. Berries

ផ្លែឈើតូចៗប្រភេទនេះគឺល្អខ្លាំងណាស់សម្រាប់សុខភាពមិនថា Blueberries ឬ Strawberries ឬក៏ Berries ប្រភេទផ្សេងៗទៀក៏ដោយ។ បើយោងទៅតាមការស្រាវជ្រាវក៏បានបង្ហាញថា Blueberries អាចជួយទៅដល់ការចងចាំដែលបាត់បង់ក្នុងរយៈពេលខ្លីដែលយើងមានមិនថា តិចឬច្រើនបានយ៉ាងល្អប្រសើរ។
៣. ផ្លែចេក

ចេកគឺជាផ្លែឈើត្រូពិកម្យ៉ាងដែលពេញនិយមនិងមានតំលៃទាប ហើយថែមទាំងមានគុណប្រយោជន៍ច្រើនថែមទៀតផង ព្រោះវាអាចជំនួយទៅដល់ការបង្កើនសារធាតុ Serotonin និងជួយជំរុញអារម្មណ៍របស់យើងអោយបានស្រស់ស្រាយផងដែរ។
៤. ផ្លែប៊ឺ

ផ្លែប៊ឺក៏ជាអាហារដែលជំនួយទៅដល់ខួរក្បាលដ៏ល្អម្យ៉ាងផងដែរ ដែលអ្នកមិនគួរមើលរំលងដែលផ្ទុកទៅដោយសារធាតុប្រេងរាវម្យ៉ាង ដែលល្អសម្រាប់ការចងចាំនិងមិនធ្វើអោយអ្នកធាត់ថែមទៀតផង។
៥. ផ្លែប៉េងប៉ោះ

បើសិនអ្នកអាចទទួលទានប៉េងប៉ោះបានជារៀងរាល់ថ្ងៃ វាគឺពិតជារឿងល្អបំផុតសម្រាប់សុខភាព ជាពិសេសវាអាចជួយបង្ការទៅដល់អត្រានៃជំងឺសតិអារម្មណ៍បានផងដែរ។
៦. គ្រាប់ធញ្ញជាតិ
មិនថាសណ្ដែកដី គ្រាប់អាល់ម៉ុន ឬពពួកគ្រាប់ធញ្ញជាតិផ្សេងៗទៀតក៏ដោយ គឺសុទ្ធតែល្អសម្រាប់សុខភាពហើយក៏ល្អសម្រាប់ខួរក្បាលរបស់យើងផងដែរ ព្រោះវាអាចសម្រួលដល់អារម្មណ៍និងជួយទៅដល់ការចងចាំបានយ៉ាងល្អ។អត្ថបទដោយ៖ ជុំ រស្មី




No comments